ភាគទី 03

602 15 1
                                    

« ឃើញប្រុសមិនបាន » ជូវី ក៏ថាអោយ យូអាហ្វា
« ឃើញបានឃើញបានមិនមែននៅទំនេរដូចរាល់ថ្ងៃទេ » យូអាហ្វា
« ចរិតនាងចឹងអ្នកណាទៅ ចរិតមានតែឯង » ជូវី
« ដៀលខ្លួនមែន ? ខ្លួនឯងក៏គ្មានអ្នកយក » យូអាហ្វា ក៏តបទៅ ជូវី ញាក់ចិញ្ចឹមឌឺដងទៅ
« មកពីខ្ញុំមិនយកគេ » ជូវី
« យើងដូចគ្នា » យូអាហ្វា
« បានឈប់ ពួកឯងឆាប់បំបែកនាង ជុងហ្គុក ឯងនាំ យូអាហ្វា ទៅបន្ទប់ផ្សេងទៅ » អ្នកដឹកនាំ
« តោះអ្នកនាង » ក្រោយពីជួប យូអាហ្វា ផ្ទាល់ ជុងហ្គុក ល្វីងមុខណាស់ចរិតនឹងពិតជារឹងរូសខុសស្មា
« ឆឺស ! មិនចង់នៅផង »យូអាហ្វា ក៏ហុចប្រអប់ make up អោយទៅ ជុងហ្គុក កាន់នាងក៏ចេញទៅបន្ទប់តុបតែងខ្លួនផ្សេង
ជូវី ក៏មើលទៅ ថេយ៉ុង តាំងពីក្បាលដល់ចុងជើងនាងកម្រអោយមនុស្សប្លែកមុខមកនៅក្បែរខ្លួនណាស់ក៏កម្រទុកចិត្តអ្នកណាណាស់ ។ ចំណែក ថេយ៉ុង ដូចចិត្តគេជាប៉ូលីសក៏ស៊ើបប្រវត្តិនាងច្បាស់ក៏បន្លំជាភេទទី ៣
« ហេតុអ្វីឯងមកធ្វើការនៅទីនេះ » ជូវី
« គឺព្រោះ ... ហ្ហឹកៗ ... ម៉ាក់របស់ខ្ញុំឈឺត្រូវចូលមន្ទីរពេទ្យ ខ្ញុំមិនដឹងរកការងារនៅឯណា ណាមួយភេទទី ៣ ដូចខ្ញុំគេរើសអើងណាស់ ហ្ហឹកៗ ... » ថេយ៉ុុង សម្ដែងធ្វើទឹកមួយឡើងមួយឆ្ងាញ់ ជូវី កម្រជឿគេបើជឿគឺនាងជឿស្លុងតែម្ដង
« អូៗ ... អស់អីហើយ » ជូវី ក៏ដើរទៅអោប ថេយ៉ុង អោបគេជាប់នឹងដើមទ្រូង ថេយ៉ុង វិញឡើងហូរឈាមច្រមុះគេមិនមែនភេទទី ៣ ពិតប្រាកដឯណា
( លេងអញហើយ ចន ជុងហ្គុក ខ្លាចតែពីប៉ូលីសទៅរំលោភកូនស្រីគេណាស់ មើលចុះទន់ៗគួរអោយស្រលាញ់ ហ្ហើយអាថេយ៍ ដឹងខ្លួនមកវិញ ) ក្រោយពីសម្រួលអារម្មណ៍និយាយក្នុងចិត្តម្នាក់ឯង ថេយ៉ុង ក៏ងើយមកមើលមុខ ជូវី
« អរគុណស្រីស្អាតហើយណា » ថេយ៉ុង ក៏ញញឹម ញិចញ៉ោះដាក់ ជូវី
« មិនអីទេ មុខឯងស្អាតសមតែធ្វើតារាទេនៀក » ជូវី
« អ្នកនាងនិយាយត្រូវ » ថេយ៉ុង ក៏និយាយទាំងជឿជាក់ជាមនុស្សប្រុស
« ថាមិច » ជូវី ក៏រៀងភ្ងាក់
« គឺថាមិនចូលចិត្តទេ ធ្វើតារាស្រីៗតាមមិនខាន ទីនេះមាន boy boy ទេ » ថេយ៉ុង
« មានច្រើនណាស់ ណាឯង ហិហិ ... » ជូវី និង ថេយ៉ុង និយាយត្រូវគ្នានិយាយហើយសើចសប្បាយជាមួយគ្នា

តារាកំពូលស្នេហ៍🌸🍂( ចប់)Where stories live. Discover now