នាយខឹងនាងតូចណាស់មិនស្ដាប់សម្ដីគេ ។ នាយអង្គុយសម្លក់នាងតូចរហូតដល់នាងដឹងខ្លួនឡើង
« ខ្ញុំនៅទីណា » នាងតូចក្រោកឡើយមកទាំងមានអារម្មណ៍ថាឈឺជើងផងឈឺក្បាលផង
« នៅ Condo មីនហូទេដឹង » កែវភ្នែកគូរកំពុងសម្លក់នាង
« បងនិយាយអ្វីហា អូនមិនយល់ទេ ? » នាងព្យាយាមក្រោកតែជើងរបស់នាងឈឺ
« ហេតុអ្វីអូនតែងតែរឹងក្បាលនឹងបងម្ល៉េះហា បងប្រាប់អូនប៉ុន្មានដងហើយថាកុំអកយពាក់ពន្ធនឹងពួកនឹងអូនមិនដែលស្ដាប់បងទេ ទុកសម្ដីអាប្រុសម្នាក់នេះជាខ្យល់មែនទេ ? » ជុងហ្គុក ក៏យកដៃចង្អុលខ្លួនឯងទាំងខឹងសម្បារនាងតូចស្រែកសម្លុតនាង
« អត់ទេ អូនស្មានតែនាងកែឃើញនាងលំបាក ហ្ហឹកៗ ... » នាងនិយាយបណ្ដើរយំបណ្ដើរ
« អូនឈប់យកទឹកភ្នែកមកអោយបងអាណិតទៀតទៅ បងប្រាប់អូនមិនស្ដាប់ទេ ទុកចិត្តសំខាន់ជាបងយប់នេះដេកម្នាក់ឯងទៅចង់ Call ហៅអូន ម៉ារីណា មកគេងកំដរក៏បានបងលែងខ្វល់នឹងអូនហើយ ប្រាវ ... » ជុងហ្គុក ក៏កប់ថូរផ្កាទៅជញ្ជាំងទាញសោរឡានដើរចេញពីនាងតូច
« ហ្ហឹកៗ ... ជុង ស្ដាប់អូនសិន ហ្ហឹកៗ ... » យូអាហ្វា ខ្ទប់ត្រចៀកទាំងភ័យខ្លាចពេលគេកប់ថូផ្កា នាងបម្រុងរត់ទៅឃាត់គេតែជើងនាងកម្រើកមិនបាននោះទេ បានត្រឹមនៅលើគ្រែមួយកន្លែង
ពេញមួយយប់ យូអាហ្វា យំយ៉ាងខ្លាំងព្យាយាមកម្រើកជើងរហូតដល់ក្លាយទៅជាហើម ចាប់ឈឺពេញមួយយប់ ។ ចំណែកឯ ជុងហ្គុក ទៅក្លឹបផឹកសុីស្រីញីអូនបងតាមទម្លាប់ចាស់គេពេលមុន
ពេលព្រឹក
« អាកូនជើងល្អ ! ថ្ងៃនេះកើតអ្វីចូលទាំងព្រលឹមមកញាំអាហារពេលព្រឹកជាមួយយើង » លោក ចន ឆ្ងល់សុខៗ ជុងហ្គុក មកភូមិគ្រឹះគេវិញទាំងព្រលឹម
« ចុះឯណាអ្នកនាងតូចម៉ែដោះ » ម៉ែដោះឃើញ ជុងហ្គុក សប្បាយចិត្តណាស់ព្រោះគាត់នឹកនាងតូច
« ជើងមិនជាប់គ្នាទេ ខ្ញុំមិនដឹង » ជុងហ្គុក ញាំបបរអស់ក៏ឡើងទៅគេង
« ប្រហែលឈ្លោះគ្នាហើយ » ម៉ែដោះ
« តែបន្តិចត្រូវគ្នាវិញហើយ រស់ខ្វះគេមិនបានតែខ្លាំងណាស់អាកូនក្មេង » លោក ចន ។ ជីន ក៏នៅទីនោះគេមកពិនិត្យជំងឺលោក ចន ភ្លាមនោះគេក៏មើលទូរទស្សន៍ឃើញគេផ្សាយពី យូអាហ្វា តារាល្បីជួយសង្រ្គោះលោកយាយចំណាស់ធ្វើអោយរបួសជើងកាលពីល្ងាចមិញ ។ ជីន ឃើញហើយបារម្ភណាស់ព្រោះមើលអាចប៉ះពាល់ដល់ឆ្អឹងមិនដឹងថានាងបានទៅពេទ្យត្រឹមត្រូវឬនៅ ? មិនដឹងធ្វើយ៉ាងមិច ជីន ក៏ Call អោយ ជីមីន ទៅសួរសុខទុក្ខ យូអាហ្វា ព្រោះគេនៅ Condo តែមួយ
ជីមីន លឺដំណឹងក៏ប្រញាប់មកមើលព្រោះគេស្គាល់គ្រប់យ៉ាងពី យូអាហ្វា នាងជាមនុស្សត្រង់ចឹងលេខសម្ងាត់ condo ក៏គេអាចទាយដឹង ។ គេចុចចូល condo នាងហើយឃើញនាងដេកសន្លប់លើឥដ្ធ
« យូអាហ្វា អូនយ៉ាងមិចហើយ » ជីមីន ក៏ប្រញាប់លើកបីនាងតូចទៅមន្ទីរពេទ្យ ។ ជីន ក៏បានមកមើលដោយផ្ទាល់ពិនិត្យទៅឃើញថា ជើងនាងក៏បានកើតអ្វីឡើងអោយធ្ងន់ដែល ។ គេដាក់សារ៉ូមរុំរបួសអោយត្រឹមត្រូវមិនយូរនាងដឹងខ្លួន
« ជីន បងឃើញ ជុងហ្គុក ទេ ? » ដឹងខ្លួនឯងនាងក៏ប្រញាប់សួររក ជុងហ្គុក
« វាត្រឡប់ទៅផ្ទះហើយពួកឯងឈ្លោះគ្នាមែនទេ ? » ជីន
« គាត់ទៅតាំងពីយប់មែនទេ ? » យូអាហ្វា
« អត់ទេ ទើបចូលទៅផ្ទះព្រឹកមិញ » ជីន
« បងជួយនាំខ្ញុំទៅផ្ទះ ជុងហ្គុក បានទេ »
« ច្បាស់ជាបាន លោកអ៊ំ នឹង ម៉ែដោះនឹកឯងឃើញឯងនឹងសប្បាយចិត្ត » ជីន ក៏ជូន យូអាហ្វា ទៅភូមិគ្រឹះលោក ចន ។ ជីមីន បានមកជួប សុីសុី ជូវី នឹង ថេយ៉ុង
« បង មីន មកយឺតហើយណាត់តាំងពីយូរ » សុីសុី
« គឺបងមកពីជួយស្រីស្អាតណា ថែមទាំងជាមនុស្សបងស្រលាញ់ទៀតផង » ជីមីន
« អ្នកណា » ជូវី ក៏ច្រឡោតសួរព្រោះអីគេដឹង សុីសុី ស្រលាញ់ ជីមីន
« មិចប្រច័ណ្ឌបងឬមួយស្ដាយបងហា »
« ឆឺស អ្នកណាប្រច័ណ្ឌ ? » ជូវី
« អួយភ្លេចឯងមាន ថេយ៉ុង ហើយ » ជីមីន ពួកគេបង្អាប់គ្នាឡើងអៀន ។ ជីមីន ប្រាប់រឿងគេទៅជួយ យូអាហ្វា គ្រប់គ្នាលឺហើយភ័យណាស់
នៅភូមិគ្រឹះលោក ចន
« កូនមកបែបនេះប៉ាសប្បាយចិត្តណាស់ ពេលណារៀបការហា ព្រមយកចៅអោយប៉ាទៅហា » លោក ចន ក៏សុំអោប យូអាហ្វា
« លោកប៉ា » យូអាហ្វា មុខក្រហមឡើងអៀនទៅហើយ
« មកនេះម៉ែដោះសុំអោបដែលនឹកខ្លាំងណាស់ » យូអាហ្វា ក៏ទៅអោបម៉ែដោះយ៉ាងណែន
« កូនក៏នឹកម៉ែដោះដូចគ្នា » យូអាហ្វា
« ជើងកូនយ៉ាងមិចហើយ » ម៉ែដោះ នឹង លោក ចន និយាយព្រមគ្នា
« មិនអីទេ គ្រាន់តែគ្រិចបន្តិចទេលោកប៉ា »
« ឆាប់ឡើងទៅសម្រាកទៅអាជើងល្អនៅខាងលើដេកមិនទាន់ក្រោកនោះទេ » លោក ចន
« មកទៅជាមួយម៉ែដោះ បើអ្នកប្រុសតូចហ៊ានធ្វើអ្វីអ្នកនាងតូច ត្រូវរបស់ម៉ែដោះហើយ » ម៉ែដោះ ក៏គ្រា យូអាហ្វា អោយដើរថ្នមៗ
នៅក្នុងបន្ទប់ ជុងហ្គុក
« អ្នកណាអោយនាងមកបន្ទប់ខ្ញុំ ? » ជុងហ្គុក
« គឺខ្ញុំទានប្រុស » ម៉ែដោះនាងទាំងសម្លក់ ជុងហ្គុក ។ ព្រោះថាតាំងពីក្មេងមក ជុងហ្គុក ខ្លាចនឹងគោរពតាមម៉ែដោះណាស់គេមិនហ៊ានប្រឆាំងនោះទេ
« ម៉ែដោះទេហ៎ »
« យូ កូនឡើងទៅសម្រាកទៅណា ជើងកូនឈឺផងបើដឹងឯងធ្វើបាបកូន យូ ឯងត្រូវរបស់ម៉ែដោះហើយ » ម៉ែដោះចេញទៅមិនភ្លេចគម្រាម ជុងហ្គុក មិនអោយធ្វើបាបនាងតូចនោះទេ
« នាងទៅសូកប៉ាន់អីជាមួយម៉ែដោះអោយគាត់កាន់ជើងហា នាងកុំគិតថាឈ្នះខ្ញុំ » ជុងហ្គុក គេសុខចិត្តគេងលើសាឡុង
ជុងហ្គុក ប្រែជាមិនខ្វល់ពីនាងតូចមិននិយាយស្ដីជាមួយនាងព្រឹកចេញទៅធ្វើយប់ផឹកសុីដល់យប់ជ្រៅទើបចូលផ្ទះ ។ នាងសួរនាំអ្វីក៏មិនបានស្រែកគំហក់ដាក់តែនាងមិនហ៊ានប្រាប់អ្នកណាទេព្រោះមិនចង់អោយគ្រួសារទាំងពីរមើកមុខគ្នាមិនចំ ។ ណាមួយលោក ចន និង ម៉ែដោះល្អដាក់នាងណាស់
យប់មួយ
ម៉ារីណា បានជួប មីនហូ ចៃដន្យនាងសប្បាយចិត្តគិតថា យូអាហ្វា ប្រហែលអស់តម្លៃហើយ បានប្ដីប្រពន្ធគេឈ្លោះគ្នា
« ខ្ញុំទុកចិត្តលោកមិនខុសទេធ្វើបានល្អ យ៉ាងមិចដែលរសជាតិស្រីដូច យូអាហ្វា ? » ម៉ារីណា
« មនុស្សដូចខ្ញុំមានភាពជាកូនប្រុសគ្រប់គ្រាន់មិនធ្វើបាបមនុស្សខ្លួនស្រលាញ់ទេ » មីនហូ
« នេះលោក និយាយបានន័យថាមិចហា » ម៉ារីណា ក៏ប្ដូរទឹកមុខភ្លាមក្រោយពីគម្រោងការបរាជ័យ
« មិននិយាយដដែលទេ »
« ខ្លាដូចលោកបាក់ក្រចកតាំងពីពេលណាហា ចំណីដល់មាត់ហើយហេតុអ្វីមិនសុី »
« ព្រាននារីក៏នៅតែមានស្នេហ៍ស្មោះសម្រាប់នារីម្នាក់ដែល ជាពិសេសមនុស្សល្អៗដូចអ្នកនាង យូអាហ្វា មិនសមមកជួបរឿងបែបនេះទេ លើកក្រោយកុំប៉ះពាល់ យូអាហ្វា ព្រោះនាងស្រលាញ់អ្នកនាងណាស់ព្រោះពាក្យថាមិត្ត លោកក្រោយនាងធ្វើបាប យូអាហ្វា ខ្ញុំជាអ្នកចាត់ការនាងផ្ទាល់ដៃ » ថា មីនហូ ក៏ដើរចេញ
« អាយ ... នាងនោះវាល្អត្រង់ណាទៅម្នាក់ៗសុទ្ធតែស្រលាញ់វា » ម៉ារីណា នាងឈរទម្រាំជើងស្រែកតែម្នាក់ឯង
ជុងហ្គុក ស្រវឹងតិចៗនៅមានសតិគ្រប់គ្រាន់គេត្រឡប់មកផ្ទះរួចក៏ឡើងគេលើគ្រែជាមួយនាងតូចចាប់បង្ខំនាងពេញមួយយប់ទៅ ។ តាមពិតគេដឹងអស់ហើយថារូបនាងមានតែគេម្នាក់មិនបានអោយ មីនហូ ប៉ះពាល់គេនៅខឹងរឿងនាងមិនស្ដាប់ក៏ចង់ញ៉ោះចាប់លួងពេលទៅសមុទ្រថតរឿងបញ្ចប់
« សុំទោសយប់មិញគ្មានចេតនាទេ » ជុងហ្គុក ធ្វើហីៗដើរចូលបន្ទប់ទឹកបាត់ទាំងញញឹមធ្វើបាបនាងតូចបានសម្រេច ។ ចំណែកនាងតូចនៅពេបមាត់យំខឹងនឹងសម្ដីគេថាគ្មានចេតនាយប់មិញនេះ
« ខ្ញុំទៅសមុទ្រមុនហើយនាងចង់ទៅដោយមធ្យោបាយបែបណាទៅខ្លួនឯងទៅ » ជុងហ្គុក ក៏បើកឡានចេញទៅ ។ តាមពិតគេដឹងថាមាន ជីន ថេយ៉ុង ស៊ូហ្គា ជីមីន ទៅដែលទើបគេទុកនាងតូចអោយទៅជាមួយពួកគេ ។ គេទៅរៀបចំគម្រោងសុំនាងតូចរៀបការមុន
« យូ ឯងញាំអីហើយចាំទៅជាមួយបង » ជីន ក៏លើកចានបបរអោយ យូអាហ្វា ញាំ
« បបរនេះធំអាក្រក់ម្ល៉េះ អ៊ួក ... » នាងតូច ក៏រត់ទៅក្អួត
« ឯងកើតអី » ជីន ឃើញនាងក្អួតហើយទឹកមុខស្លេកស្លាំង
« ខ្ញុំ ... » យូអាហ្វា នាងមានអារម្មណ៍ថាខ្សោយក៏ដួលសន្លប់ ជីន ក៏នាំនាងទៅពេទ្យ
« យ៉ាងមិចហើយហា » ជីន សួរទៅនាងពេលភ្ងាក់ដឹងខ្លួន
« ខ្ញុំកើតអីឬអត់មួយរយះនេះពិបាកក្នុងខ្លួនណាស់ »
« គឺឯងចាញ់កូនទេណា » ជីន
« ហាក មានកូន កូនម៉ាក់ » យូអាហ្វា ក៏យកដៃអង្អែលពោះនាងថ្នមៗនាងសប្បាយចិត្តណាស់
« អ៊ំប្រុសដឹងសប្បាយចិត្តណាស់ » ជីន
« ខ្ញុំមានរឿងចង់សុំបង បងកុំទាន់ប្រាប់អ្នកណាអីណា មើលទៅប៉ាគេមួយរយះមិនបានស្រលាញ់ខ្ញុំនឹងកូនទៀតទេណា ណាមួយខ្ញុំជាតារាល្បីបើមានកូនមុនការកូនខ្ញុំកើតមកគេលំបាកមិនខាន » យូអាហ្វា ក៏ចាប់ដៃ ជីន សុំអង្វរគេក៏ព្រមតាមនាង ។ យូអាហ្វា មិនអាចអោយខាតការងារក៏ចេញពីមន្ទីរពេទ្យអោយ ជីន ជូនទៅសមុទ្រ🙏🌼💜 សូមរងចាំអានភាគបន្ត 💜🌼🙏
YOU ARE READING
តារាកំពូលស្នេហ៍🌸🍂( ចប់)
Historia Cortaរឿងរ៉ាវស្នេហាកើតចេញពីការបន្លំខ្លួនពោលពេញទៅដោយគំនុំស្នេហា ការប្រច័ណ្ឌ ច្រណែនឈ្នានីស រវាងកម្លោះម៉ាហ្វៀលាក់មុខនឹងក្រមុំហាយសូរជាតារាល្បី🥀 ( ជុងហ្គុក / យូអាហ្វា )