យូអាហ្វា ឃើញ video clip ហើយក៏ប្រញាប់មករក ជុងហ្គុក ដែលចតឡានចាំនាងនៅមុខផ្ទះ ។
« លោកធ្វើនេះដើម្បីអ្វី » យូអាហ្វា ចូលមកដល់ឡានក៏សម្លក់គេសឹងតែចាប់ហែកគេសុីទៅហើយ
« អូនជាតារាបើក video នេះបែកធ្លាយទៅអ្នកណាជាអ្នកខូតខាត ? » ជុងហ្គុក ក៏សួរទាំងជ្រួញចិញ្ចើមទៅនាងតូច
« នេះអាគាត់ឯងថោកទាបណាស់ ក៏និយាយមកត្រូវការអ្វី » យូអាហ្វា
« តោះទៅប៊ូសាន ជាមួយខ្ញុំ » ជុងហ្គុក ក៏បានបើកឡានទៅប៊ូសាន
មកដល់ ប៊ូសាន ជុងហ្គុក បានកោះសណ្ធាគារនឹងរៀបចំអាហារពេលល្ងាចអោយនាងតូច
« wow ស្អាតណាស់ » យូអាហ្វា សម្លឹងមើលសមុទ្រនាពេលរាត្រីខ្យល់បក់ពីសមុទ្រត្រជាក់អារម្មណ៍ស្រស់ស្រាយណាស់
« អូនសប្បាយចិត្តទេ ជុប៎ » ជុងហ្គុក ក៏មកអោបចង្កេះនាងតូចពីក្រោយដោយមិនភ្លេចថើបថ្ពាល់នាងឡើយ
« អាយ មនុស្សឆ្លៀតឪកាសនេះលោកអ្នករៀបចំកន្លែងញាំអាហារមែនទេ ? » យូអាហ្វា ចិត្តខឹងគេក៏រំសាយបាត់ទៅអស់ប្រែជាមានអារម្មណ៍ល្អព្រោះតាំងពីដំបូងមកហើយនាងស្រលាញ់គេណាស់
« បាទ ដើម្បីមនុស្សពិសេសរបស់បង ជុបៗៗៗ ... » ជុងហ្គុក ក៏ចាប់ យូអាហ្វា ថើបយកថើបយកតែម្ដង
« សម្ដីផ្អែមណាស់ » យូអាហ្វា នាងអៀនមុខឡើងក្រហម
« បងសុំទោសចំពោះគ្រប់យ៉ាងបងដឹងខុសហើយណា ពួកយើងត្រូវគ្នាវិញណា » ជុងហ្គុក ក៏លើកកូនដៃជាសន្យាជាមួយនាងតូច
« ក៏បានចុះ video clip នោះ » យូអាហ្វា ក៏ព្រមថ្ពក់ដៃសន្យាជាមួយគេ
« ទុកមើលមិនល្អ » គេនិយាយទាំងទឹកមុខច្រលើម
« នេះនែ លុបអោយឆាប់អូនខ្លាចមានបញ្ហា » យូអាហ្វា ក៏ចាប់មូលស្លឹកត្រចៀករបស់គេ
« អូអូ បងលុបហើយមិនអោយបន្សល់ដានទេបើបងមិនធ្វើចឹងអូនមិនព្រមផ្ដល់ឪកាសអោយបងទេ »
« អូនស្រលាញ់បងស្រាប់ហើយ » យូអាហ្វា ក៏បែរមកអោបក ជុងហ្គុក ញញឹមទាំងមានក្ដីសុខ
« បងក៏ស្រលាញ់អូន អ៊ុប៎ ... » ជុងហ្គុក ក៏ចាប់ យូអាហ្វា មកបឺតមាត់
ពួកគេប្រើពេលវេលានៅជាមួយគ្នានៅប៊ូសានយ៉ាងមានក្ដីសុខរយះពេលបីថ្ងៃ ។ រហូតដល់ថ្ងៃពួកគេមកដល់សេអ៊ូលមកធ្វើការរៀងខ្លួនវិញ
នៅក្រុមហ៊ុនរបស់ ជុងហ្គុក ។ ថ្ងៃនេះ ជុងហ្គុក បានចូលប្រជុំហៅគ្រប់គ្នាមកប្រជុំដែលជាប្រជុំធំប្រចាំផលិតកម្មរបស់គេ
« រឿងដែល យូអាហ្វា សម្ដែងជាតួរាយរងនោះចាក់ផ្សាយឬនៅ » ជុងហ្គុក
« គឺនៅទេលោកប្រធានទើបតែថតចាប់នៅកែសម្រួល តែខ្ញុំនឹងព្យាយាមដើម្បីបញ្ចប់វាឆាប់ៗ » អ្នកដឹកនាំរឿង គាត់គិតថាប្រហែល ជុងហ្គុក ចង់អោយរឿងចេញផ្សាយឆាប់ៗបន្ទោសការងារលោកយឺត
« មិនបានកែរសម្រួលអ្វីទេ លុបចោលទាំងអស់ទៅចាប់ផ្ដើមថតម្ដងទៀត ដោយ លី យូអាហ្វា ជាតួឯកស្រី » សម្ដីចេញពីមាត់របស់ ជុងហ្គុក ធ្វើអោយគ្រប់គ្នានៅទីនេះភ្ងាក់ផ្អើលណាស់សូម្បីតែ យូអាហ្វា ផ្ទាល់នាងមិនបានដឹងទេ
« តែយើងដាក់ទុនច្រើនណាស់ បើសិនលុបចោលថតម្ដងទៀតយើងខាតរាប់លាន » ម្ចាស់ភាគហ៊ុននាៗក៏ចេញមុខមកប្រឆាំង
« មែនហើយមិចនឹងសមទៅ ? » ម៉ារីណា លឺហើយហួសចិត្តមួយរយះនេះ ជុងហ្គុក ផ្ដាច់ទំនាក់ទំនងជាមួយនាងហើយនៅមកលុបរឿងនាងជាតួឯកទៀត
« រឿងខូចខាតខ្ញុំអ្នកចេញទាំងអស់ចាប់ផ្ដើមថតសារជាថ្មី ចាប់ពីពេលនេះក៏សុំប្រកាសថា លី យូអាហ្វា ជាអនាគតប្រពន្ធខ្ញុំអ្នកណាប៉ះពាល់នាងដូចប្រមាថខ្ញុំយ៉ាងចឹង » ជុងហ្គុក ប្រកាសគ្រប់គ្នាSurprise ណាស់តែគេក៏ត្រេតអរបានចៅហ្វាយស្រីដូច យូអាហ្វា មួយរយះចុងក្រោយនេះនាងល្អជាមួយគ្នាណាស់ ។ លើកលែងតែ ម៉ារីណា នឹង អាណាលីស កាន់តែគុំស្អប់ យូអាហ្វា លើសដើម
បិទការប្រជុំ ម៉ារីណា ក៏ប្រញាប់រត់ទៅតាម ជុងហ្គុក ពីក្រោយ ។ ដោយអ្នកផ្សេងទៀតនៅអបអរ យូអាហ្វា
« ប្រាប់ភ្លាមមកបងត្រូវគ្នាវិញហើយមែនទេ ? » សុីសុី នាងសប្បាយចិត្តណាស់ ។ យូអាហ្វា ក៏ងក់ក្បាលជាសញ្ញាថានាងត្រូវគ្នាពិតមែន
« អបអរសាទរណាមិត្តសម្លាញ់ » ជូវី ក៏អោប យូអាហ្វា
« មានសេចក្ដីសុខអោយច្រើនៗណា » ជីមីន ក៏ជូនពរ យូអាហ្វា ទាំងទឹកមុខស្រពោន
« នែ៎ ! បង មីន ឈប់មុខស្រពោនទៅបងមិចមើលមិនឃើញមនុស្សជុំវិញខ្លួនបងខ្លះចឹង យូ គេរកឃើញមនុស្សគេហើយ » ជូវី ថាអោយ ជីមីន ហើយសមីខ្លួនគេក៏សម្លឹងមើលមុខ សុីសុី ញញឹម ។ មើលទៅនាងយូរៗក៏គួរអោយស្រលាញ់ចរិតល្អនៅលះបង់ស្រលាញ់គេណាស់
និយាយពី ជុងហ្គុក នឹង ម៉ារីណា វិញ
« ជុង បងធ្វើអ្វីហា ? » ម៉ារីណា ក៏ទាញដៃ ជុងហ្គុក មកនិយាយគ្នា
« យើងបែកគ្នាទៅ ខ្ញុំអត់ដែលស្រលាញ់នាង condo ឡាន លុយមួយចំនួនខ្ញុំអោយនាងបើនាងចង់ថតក៏បន្តកុងត្រាថតបានខ្ញុំអត់ហាមឃាត់ទេតាមហាមប៉ា យូអាហ្វា » ជុងហ្គុក ក៏ឆ្លើយទៅនាងទាំងមុខស្មើរ
« នេះខ្ញុំមិនសុខចិត្តទេ ខ្ញុំក៏ប្រពន្ធបង » ម៉ារីណា
« ខ្ញុំអត់ដែលស្រលាញ់នាងទេ ខ្ញុំយល់ថានាងជាមិត្ត យូអាហ្វា ទើបខ្ញុំជួយនាងពីជនពាលដោះបំណុលអោយនាងដើម្បីបញ្ឈឺរ យូអាហ្វា នោះទេនាងមនុស្សបែបណានាងដឹងខ្លួនឯងហើយព្រោះតែលុយ ធ្វើបាបមិត្តខ្លួនឯងយល់ល្អនាងកុំនៅក្បែរ យូ អោយសោះ » និយាយហើយ ជុងហ្គុក ក៏ដើរចេញធ្វើអោយ ម៉ារីណា ខឹងចិត្តណាស់
« បងគិតឬថាខ្ញុំព្រមដោះលែងអោយបងមានសេចក្ដីសុខជាមួយវាងាយៗ ខ្ញុំមិនអាចចាញ់វាម្ដងទៀត » ម៉ារីណានៅក្លឹប
ពេលយប់ ម៉ារីណា នាងក៏មកក្លឹបដែល មីនហូ មកជាប្រចាំព្រោះនាងដឹងថា មីនហូ ស្រលាញ់ យូអាហ្វា ហើយក៏ជាគូរសត្រូវរបស់ ជុងហ្គុក ។ នាងមានតែប្រើគេជាកូនអុកដើម្បីបាន ជុងហ្គុក ត្រឡប់មកវិញ
« លោកដឹងរឿង យូអាហ្វា នឹង ជុងហ្គុក គេបើកចំហរថាស្រលាញ់គ្នាវិញហើយមែនទេ » ម៉ារីណា
« បានន័យថាគេត្រូវគ្នាវិញហើយមែនទេ ? » មីនហូ ក៏លើកស្រាអកផឹក
« ត្រូវហើយ ខ្ញុំកំដរលោក »
« ជុងហ្គុក នោះវាពិតជាអាក្រក់ណាស់មិនសមនឹងល្អៗស្អាតៗដូចអ្នកនាង យូអាហ្វា ទេ » មីនហូ ក៏លើកស្រាផឹកកែវបន្ត
« លោកព្រមបាត់បង់មនុស្សលោកស្រលាញ់ទៅងាយៗមែនទេ ? កុំថាមុខជំនួញលោកចាញ់ហើយព្រមចាញ់រឿងបេះដូងទៀតណា » ម៉ារីណា និយាយបែបនេះដូចទះ មីនហូ អោយស្វាងគេមិនសមមកខូចចិត្តព្រមចាញ់ងាយៗបែបនេះទេ
« នាងនិយាយក៏ត្រូវ តែ យូ គេមិនបានស្រលាញ់ខ្ញុំនោះអ្នកនាងស្រលាញ់គឺ ជុងហ្គុក អោយខ្ញុំធ្វើយ៉ាងណាទៅ ? » មីនហូ
« ខ្ញុំមានវិធីអោយតែលោកស្ដាប់ខ្ញុំ » ម៉ារីណា ញញឹមទាំងពិសពុលជាទីបំផុត🌼💜🙏សូមរងចាំអានភាគបន្ត🙏💜🌼
YOU ARE READING
តារាកំពូលស្នេហ៍🌸🍂( ចប់)
Historia Cortaរឿងរ៉ាវស្នេហាកើតចេញពីការបន្លំខ្លួនពោលពេញទៅដោយគំនុំស្នេហា ការប្រច័ណ្ឌ ច្រណែនឈ្នានីស រវាងកម្លោះម៉ាហ្វៀលាក់មុខនឹងក្រមុំហាយសូរជាតារាល្បី🥀 ( ជុងហ្គុក / យូអាហ្វា )