ភាគទី 39

590 13 0
                                    

ក្រោយពី ជុងហ្គុក មកនៅជាមួយការងាររបស់តូចទាំងអស់គឺគេជាអ្នករាប់រងតាំងពីបោកខោអាវ រៀបចំអាហារពេលព្រឹក ។
« ក្រោកហើយមែនទេ ប្រពន្ធសម្លាញ់រៀបចំអាហារពេលព្រឹកនេះអោយអូនណា » ជុងហ្គុក
« ឡូយណាន៎ ក្រោកមកមានអាហារពេលព្រឹកស្រាប់ កត្តិយសយើងណាស់បាន CEO ធ្វើអាហារពេលព្រឹកអោយញាំ » ជីន ក៏រៀបចំញាំអាហារពេលព្រឹក
« ជាការអគុណដែលឯងមើលថែរប្រពន្ធកូនយើងនឹងណា ឆាប់ញាំទៅ » យូអាហ្វា ឃើញបែបនេះនាងសប្បាយចិត្តណាស់ពីរបីថ្ងៃនេះគេមើលថែរនាងបានល្អណាស
« យើងញាំហើយទៅមើលអ្នកជំងឺហើយនៅផ្ទះមើលប្រពន្ធផង » ជីន
« យើងដឹងហើយ » ជីន ញាំអាហារពេលព្រឹកហើយក៏ប្រញាប់ទៅមើលអ្នកជំងឺ ។ យូអាហ្វា នៅផ្ទះជាមួយ ជុងហ្គុក ។ គ្រប់សកម្មភាពរបស់ ជុងហ្គុក គឺ ម៉ារីណា នាងឃើញទាំងអស់
« បើជ្រុលជាសម្លាប់មនុស្សហើយសម្លាប់នាងម្នាក់ទៀតក៏មិនខុសទាស់អ្វីឡើយ យូអាហ្វា » ម៉ារីណា
    មីនហូ បាត់ ម៉ារីណា ចេញពីបន្ទប់ឃើញពត៌មានសម្លាប់មនុស្សគេភ័យណាស់ ។ គេដឹងច្បាស់ថា យូអាហ្វា ច្បាស់មានគ្រោះថ្នាក់ពុំខានក៏ប្រញាប់ទៅ ជុងហ្គុក ។ នៅក្រុមហ៊ុន មីនហូ មកដល់ក្រុមហ៊ុនតែមិនឃើញ ជុងហ្គុក បានជួបតែ ស៊ូហ្គា
« ឯងមានអ្វីមានឌឺដងមែនទេ » ស៊ូហ្គា
« មកលើកនេះបានប្រកួតប្រជែងពួកឯងទេ យើងមានរឿងចង់និយាយ » មីនហូ
« រឿងអ្វី ? »
« យូអាហ្វា នៅទីណាយើងបារម្ភពីសុវត្ថិភាពព្រោះអី ... » មីនហូ ក៏និយាយដើមទងប្រាប់
« ចាំស្អែកយើងទៅទីនោះទាំងអស់គ្នា » ស៊ូហ្គា

ពេលយប់
     នាងតូចងូតទឹកកក់សក់ហើយ ជុងហ្គុក ក៏ជួយផ្លំសក់អោយនាង ។ ឃើញនាងមើលទៅចុកជើងគេក៏ច្របាច់ម៉ាស្សាអោយព្រោះអីគេបានអានសៀវភៅពីអ្នកពពោះបែបនេះគេដឹងច្បាស់ណាស់
« មិចលោកដឹង ?? » យូអាហ្វា
« ដេកស្ងៀមៗទៅចាំបងច្របាច់អោយណា » ជុងហ្គុក ក៏ម៉ាស្សាជើងអោយ
« បានធូរតិចអរគុណណា » យូអាហ្វា
« ចឹងយប់នេះបងសុំគេងបន្ទប់ជាមួយអូនដែលណាគ្រាន់បានមើលថែរ » ជុងហ្គុក
« បានតែលោកគេងក្រោមណា ហាមគិតអ្វី » យូអាហ្វា ក៏ចង្អុលមុខគេ
« បាទ បានយប់នេះបានគេងបន្ទប់ជាមួយក៏អស់ចិត្តយប់បន្ទប់បានគេងលើគ្រែក៏អាចថាបាន បងនឹងព្យាយាម » ជុងហ្គុក និយាយដល់នាងតូចអៀនគេងបែរខ្នងមិនហ៊ានមើលមុខគេចំឡើយ

   ព្រឹកឡើង
     យូអាហ្វា ក៏ក្រោកនាងឃ្លានបបរអ្នកភូមិក៏ដើរទៅទិញ ភ្លាមនោះនាងក៏ត្រូវ ម៉ារីណា ដាក់ថ្នាំសណ្ដំនឹងកន្សែងធ្វើអោយនាងសន្លប់នាំទៅផ្ទះគេទុកចោលកណ្ដាលព្រៃ ។ មានស្រ្តីម្នាក់ឃើញគាត់ស្មានតែ យូអាហ្វា ជាប្រពន្ធ ជីន ក៏រត់ទៅប្រាប់ ជីន ដល់ផ្ទះទាំងព្រឹក ។ ចំជាមិត្តរបស់ពួកគេមកពី សេអ៊ូលទាំងអស់
« លោកគ្រូពេទ្យ ជីន មានរឿងធំហើយណាមានគេដាក់ថ្នាំអូសប្រពន្ធលោកគ្រូពេទ្យចូលព្រៃ » ស្រ្ដីចំណាស់
« ហ្ហើយ ដូចយើងស្មានមែនឆាប់ Call ហៅប៉ូលិសមក » មីនហូ
« យើងទៅជួយប្រពន្ធយើងមុនហើយពួកឯងចាំជួយនាំប៉ូលីសទៅតាមក្រោយផងណា » ជុងហ្គុក ក៏ប្រញាប់រត់ទៅ
« សុីសុី ជូវី ពួកអូននៅទីនេះហើយណា ជីមីន ឯងនៅមើលថែរពួកគេណា យើង call ហៅកូនចៅយើងមកទៅនេះ » ថេយ៉ុង ជាប៉ូលីសស្រាប់

នៅផ្ទះចាស់
« ដឹងខ្លួនហើយមែនទេមិត្តសម្លាញ់ » ម៉ារីណា
« ជាឯងទៀតហើយ ហេតុអ្វីចាប់យើងមកទីនេះលែងយើង » យូអាហ្វា
« យើងមិនត្រឹមតែចាប់ឯងមកទីនេះទេ យើងនឹងសម្លាប់ឯងចោលនៅថ្ងៃនេះ » ម៉ារីណា
« នេះឯងយ៉ាងណាយើងជាមិត្តអាណិតកូនយើងមិនដឹងខ្យលអ្វីទេណា » យូអាហ្វា
« យើងស្អប់ ស្អប់ឯងដែលមានវត្តមានលើលោកនេះឯងតែងតែល្អជាងយើងគ្រប់រឿង កើតមកជាកូនអ្នកមានជាងយើង រៀនក៏ពូកែជាងយើងមានអ្នកចង់រាប់អានឯងច្រើនទាំងដែលឯងឆ្នើឆ្មៃ ពេលធ្វើការឯងក៏ល្បីជាយើង » ម៉ារីណា និយាយហើយក៏ទាញកាំភ្លើងដែលលួចពី មីនហូ មកតម្រង់បាញ់ យូអាហ្វា
« ម៉ារីណា ឯងឆ្គួតបើឯងសម្លាប់យើងឯងអស់អនាគតឯងក៏ត្រូវចូលគុកណា » យូអាហ្វា នាងនៅទីនេះមិនបានដឹងព័ត៌មានអ្វីឡើយ
« ទោះយ៉ាងណាយើងក៏ត្រូវជាប់គុកស្រាប់ហើយ ជ្រុកជាចូលគុកបានសម្លាប់ឯងផ្ទាល់ដៃយើងព្រម ផាំង ... » ម៉ារីណា ក៏កេះកៃកាំភ្លើងបាញ់ទៅ យូអាហ្វា តែ ជុងហ្គុក ក៏បានរត់មករងជំនួសនាងតូច
« ជុង ហ្ហឹកៗ អត់ទេ ... » យូអាហ្វា យំយ៉ាងខ្លាំង
« ឯងត្រូវតែស្លាប់ ផាំង ... » នាងមិនខ្វល់ឡើយ បម្រុងកេះកៃបាញ់មួយគ្រាប់ទៀតតែក៏ត្រូវប៉ូលីសមកដល់បាញ់នាងបានមុន ។ ស៊ូហ្គា ថេយ៉ុង ជីន ក៏ប្រញាប់ជូន ជុងហ្គុក ទៅពេទ្យដោយ ជីន ធ្វើចលនាអោយគេលើឡានជាប់

      🌼💜🙏សូមរងចាំអានភាគបញ្ចប់🙏💜🌼

តារាកំពូលស្នេហ៍🌸🍂( ចប់)Where stories live. Discover now