ភាគទី 21

606 16 0
                                    

កន្លងផុតទៅមួយរយះ ជំងឺ លោក ចន ក៏បានប្រសើរឡើងច្រើនជាងមុនក្រោមការមើលថែរនាងតូច យូអាហ្វា ។ ចំណែក ជុងហ្គុក នឹង យូអាហ្វា មួយរយះនេះឃើញថាត្រូវគ្នានៅក្បែរគ្នាជាងពីមុន ។ ប៉ុន្ដែ ជុងហ្គុក ក៏នៅតែមិនយល់ចិត្តខ្លួនឯងស្រលាញ់ឬអត់

     នាពេលព្រឹកព្រលឹម
« ហ្ហឹម ... » យូអាហ្វា កាលពីយប់មិញនាងមកគេងនៅបន្ទប់ ជុងហ្គុក នាងក្រោកមកមុនគេដើម្បីធ្វើការងារផ្ទះក៏ទាញដៃ ជុងហ្គុក ពីចង្កេះនាងថ្នមៗ
« ប្រញាប់ទៅណាទាំងព្រឹកព្រលឹម បងអោបមិនទាន់ឆ្អែតទេ » ជុងហ្គុក ក៏ទាញនាងតូចមកអោបវិញ
« ទាំងអោបទាំងថើបពេញមួយយប់ហើយណាលោកប្រុស » យូអាហ្វា ក៏វៃដៃរបស់គេ
« ហួច ! រឿងបែបនេះអ្នកណាទៅឆ្អែតទៅអោយនៅលើខ្លួនអូន  ២ ៣ ទឹកក៏បានដែល » ជុងហ្គុក អោបនាងទាំងញញឹម
« កំហូចណាស់ » យូអាហ្វា ក៏ទាញដៃគេចេញពីចង្កេះនាងងាកមកសម្លក់គេ
« អ្នកណាប្រើអោយអូនស្អាតថ្នាក់នេះធ្វើអ្វី មួយតួខ្លួនអូនកន្លែងណាក៏ស្អាតដែលក្លិនវិញរឹតតែក្រអូប ខ្នងអូនវិញឡើងរលោងអោយបងថើបមិនដកដង្ហើមក៏បាន » ជុងហ្គុក ក៏ញាក់ចិញ្ចើមដាក់នាងតូចវិញ
« មនុស្សលប់ » យូអាហ្វា ក៏រត់ចូលបន្ទប់ទឹកទៅបើនៅទៀតប្រុសនេះចំអន់នាងអោយអៀនស្លាប់មិនខាន ។
« យូអាហ្វា បានហើយបេះដូងឈប់លោតណាគេធ្លាប់បោកឯងម្ដងហើយគេគ្រាន់តែចង់អោយឯងនៅបម្រើគេតែប៉ុណ្ណោះ » យូអាហ្វា ក៏រំងាប់អារម្មណ៍ខ្លួនមិនចង់អោយលង់នឹង ជុងហ្គុក ទេតែដូចគេថា មនុស្សប្រុសស្រលាញ់មនុស្សស្រីពី ១០០ ធ្លាក់ដល់ ០ រីឯមនុស្សស្រីស្រលាញ់គេពី ០ ដល់ ១០០ នាងកាន់តែព្យាយាមហាមខ្លួនមិនអោយស្រលាញ់គេរិតធ្វើល្អអោយនាងកាន់តែលង់
         ក្រោយពីងូតទឹកសម្អាតខ្លួនរួចហើយ យូអាហ្វា ក៏ចុះមកខាងក្រោមធ្វើការងារផ្ទះ ។ ចំជាពេល យូអាហ្វា ដើរចេញពីបន្ទប់ ជុងហ្គុក ទាំងព្រឹកព្រលឹម ជីន ក៏ក្រឡេកឃើញគេស្មានដឹងគ្រប់យ៉ាងថាទំនាក់ទំនងពួកគេសុីជម្រៅយ៉ាងណា
« អោយតែអ្នកនាងមានក្ដីសុខខ្ញុំព្រមនៅក្បែរៗមើលពីចម្ងាយចិត្តដែលស្នេហ៍មួយនេះខ្ញុំក៏មិនសារភាពអោយអ្នកពិបាកចិត្តគេចមុខពីខ្ញុំទេ » និយាយតាមត្រង់ទៅគេពិតជាឈឺចិត្តណាស់គេមិនធ្លាប់ស្រលាញ់អ្នកណាឡើយនាងជាស្នេហាដំបូងរបស់គេ
          យូអាហ្វា ក៏រៀបចំអាហារពេលព្រឹករួចរាល់នាងក៏ទៅមើលថែរទាំលោក ចន បញ្ចុកថ្នាំ នឹង អាហារពេលព្រឹក ។ តែនាងមិនបានឃើញមុខ ជីន ព្រោះគេព្យាយាមគេចមុខពីនាង ។ ដោយមិនឃើញគេនាង ជូតខ្លួន បញ្ចុកអាហារអោយលោក ចន ហើយក៏ត្រឡប់ទៅបន្ទប់ទទួលទានអាហារវិញ
« យូ នៅឯណាម៉ែដោះ » ជុងហ្គុក ចុះមកដល់ខាងក្រោមដើម្បីទទួលទានអាហារពេលព្រឹកក៏សួររកនាងតូច យូអាហ្វា
« នោះអ្នកនាងតូចមកដល់ហើយ » មួយរយះនេះម៉ែដោះហាក់ធ្វើល្អពេញចិត្តនឹង យូអាហ្វា ណាស់
« គ្រប់គ្នាឆាប់ចេញទៅទុកអោយ យូ នៅបម្រើខ្ញុំម្នាក់បានហើយ » ជុងហ្គុក ។ អ្នកបម្រើក៏ចេញទៅរួមទាំងម៉ែដោះផងដែរ
« លោកមានអ្វីអោយខ្ញុំបម្រើមែនទេ ? » យូអាហ្វា ក៏ចូលមកសួរ ជុងហ្គុក
« ចូលអង្គុយក្បែរបងបញ្ចុកបងហើយញាំអាហារពេលព្រឹកខ្លួនផង » ជុងហ្គុក ក៏ទាញដៃមកអោយអង្គុយ
« ឆ្ងាញ់ទេ » យូអាហ្វា បញ្ចុកគេ
« ស្នាដៃអូនរីកចម្រើនច្រើនណាស់តែថាថ្ងៃនេះបងមិនបានទៅកន្លែងអូនថតទេបងត្រូវទៅមើលក្រុមហ៊ុន » ជុងហ្គុក
« អត់អីទេ ខ្ញុំទៅម្នាក់ឯងបាន » យូអាហ្វា ក៏ញញឹម
« ជុប៎ ... បងទៅសិនហើយ » ជុងហ្គុក ក៏ចេញទៅធ្វើការបាត់ទៅ

នៅកន្លែងថត
         ដោយ ជុងហ្គុក មិនបានមកតែ មីនហូ មក ។ គ្រប់គ្នានៅកន្លែងថតពេញចិត្តនឹងស្រលាញ់ មីនហូ ណាស់គេតែងតែយកចិត្តទិញអាហារយកមកអោយក្រុមការងារ សួរសុខទុក្ខគ្រប់គ្នាសូម្បី ជូវី សុីសុី ក៏ចូលចិត្តគេដែល
« គ្រប់គ្នាសម្រាកញាំអាហារពេលព្រឹកសិនទៅណា » មីនហូ
« តោះបងទៅញាំអីទៅ បងសង្ហាទិញរបស់ញាំឆ្ងាញ់មកទៀតហើយ » សុីសុី
« តោះបងកំពុងឃ្លាន យូ ទៅទេ » ជូវី ព្រោះថាពួកគេអង្គុយមើលប៉ារ៉ូលរឿងត្រូវថតថ្ងៃជុំគ្នាទាំង ៣
« ខ្ញុំញាំអីរួចហើយមិនឃ្លានទេ កាលពីយប់ខ្ញុំមិនបានមើលប៉ារ៉ូលរឿងនោះទេ » យូអាហ្វា
« ហើយពេលយប់ឯងធ្វើអ្វីហា បបួលដើរលេងក៏មិនទៅ ឆាតទៅក៏មិនងាយតប » គ្រប់គ្នាមិនបានដឹងថា យូអាហ្វា ទៅនៅផ្ទះ ជុងហ្គុក ទេ
« គឺយើង ... ពួកឯងទៅៗអស់អីឡូវហើយ » យូអាហ្វា ក៏ប្ដូរប្រធានបទ
« ទៅក៏បាន » ជូវី នឹង សុីសុី ក៏ចេញទៅញាំអាហារជុំគ្នា ។ ម៉ារីណា ក៏មិនបានទៅញាំជាមួយអ្នកណាឡើយតាំងពីដើមមកនាងខ្មើតណាស់ល្អតែនៅនឹងមុខ ជុងហ្គុក
     មីនហូ ឃើញនាងតូចនៅអានប៉ារ៉ូលតែឯងជាឪកាសគេក្នុងការញ៉ែនាងហើយ ។ គេក៏ចូលទៅនិយាយជាមួយ យូអាហ្វា
« សួស្ដីស្រីស្អាតកំពុងធ្វើអ្វីនឹង » មីនហូ ក៏ចូលមកនិយាយជាមួយនាងតូច ។ ម៉ារីណា ក្រឡេកឃើញហើយក៏ញញឹមនឹងឃើញគម្រោងការមួយព្រោះថានាងកាន់តែស្អប់ យូអាហ្វា ណាស់ព្រោះ ជុងហ្គុក មួយរយះនេះមិនដែលទៅរកនាងទេ ។ នាងរឹតតែដឹងពីទំនាក់ទំង ជុងហ្គុក នឹង យូអាហ្វា
« កំពុងមើលសាច់រឿងត្រូវសម្ដែង » យូអាហ្វា ក៏ញញឹមគួរសមទៅគេ
« អ្នកនាងស្គាល់ខ្ញុំទេ » មីនហូ ក៏ចូលទៅអង្គុយ ជិត យូអាហ្វា
« ស្គាល់ ! អ្នកណាមិនស្គាល់ទៅ » យូអាហ្វា
« ចឹងអ្នកនាងជួយខ្ញុំរឿងមួយបានទេ » មីនហូ
« រឿងអ្វីលោកសាកនិយាយមើល » យូអាហ្វា
« គឺខ្ញុំទើបតែបង្កើតផលិតផលថ្មីឡើងបើសិនបានអ្នកនាងថតផ្សព្វផ្សាយអោយប្រហែលល្អណាស់ ព្រោះខ្ញុំឃើញសមត្ថភាពការងារអ្នកនាងល្អ » មីនហូ គេចង់បង្កើតឪកាសនៅក្បែរនាងតូចដើម្បីយកចិត្តនាង
« អួយ មិនមែនខ្ញុំជួយលោកទេ ខ្ញុំថាលោកជួយខ្ញុំច្រើនជាង ផ្ដល់ការងារអោយខ្ញុំពេលនេះខ្ញុំកំពុងត្រូវការវា » យូអាហ្វា នាងសប្បាយចិត្តណាស់ពេលនេះនាងអាចរកលុយជួយម៉ាក់នាងបានហើយ
« ខ្ញុំអរគុណអ្នកនាងណាស់ » មីនហូ ឆ្លៀតឪកាសធ្វើជាសប្បាយចិត្តក៏បន្លំចាប់ដៃរបស់នាងតូច យូអាហ្វា ។ ចំប្លន់ល្អណាស់ ម៉ារីណា ក៏ថតជាប់ផ្ញើរទៅអោយ ជុងហ្គុក

          🌼💜🙏សូមរងចាំអានភាគបន្ត🙏💜🌼

តារាកំពូលស្នេហ៍🌸🍂( ចប់)Where stories live. Discover now