យូអាហ្វា លឺសម្ដី ជុងហ្គុក នឹងឈរធ្មឹងសម្រក់ទឹកភ្នែកចុះយំមិនខ្មាស់អ្នកណាទៀតឡើយក្រោយពីលឺសម្ដីមនុស្សដែលខ្លួនស្រលាញ់ហើយ
« អ្នកនាងល្មមអាចចេញពីផ្ទះខ្ញុំបានហើយណា ខ្ញុំមិនចង់ឃើញមនុស្សស្រីក្បត់នៅផ្ទះខ្ញុំទេ » និយាយហើយ ជុងហ្គុក ក៏ទាញដៃ ម៉ារីណា ឡើងទៅបន្ទប់ទុកអោយនាងតូចអោយឈរឈឺចិត្តម្នាក់ឯង
« យូ កូនទៅណាមិនបានទាំងអស់នៅទីនេះជាមួយប៉ាអ្នកដទៃប៉ាមិនទទួលស្គាល់ដាច់ខាត » លោក ចន
« នៅទីនេះហើយណា ម៉ែដោះបានមើលថែរទាំណា » ម៉ែដោះ ក៏ទៅអង្អែលស្មារនាងតូច យូអាហ្វា
រៀងយប់ជ្រៅបន្តិច យូអាហ្វា នាងចាញ់កូនខ្លាំងក៏ចុះមកញាំម្ជូរម្នាក់ឯង ។ ម៉ារីណា ក៏ចុះពីខាងលើមក
« សមមុខហើយពពោះកូនអត់ប៉ា » ម៉ារីណា
« ឯងពិតមិនកែសន្ដានបានពិត យើងខុសធ្ងន់ណាមិនស្ដាប់សម្ដី ជុង នាងពិសពុលណាបានសម្រេចបំណងនាងហើយកុំមករវល់ជាមួយខ្ញុំនឹងកូនឆាប់ចេញអោយឆ្ងាយទៅ » យូអាហ្វា ក៏ចានម្ជូរដើរចេញមិនចង់ឃើញមិត្តអសិរពិសរបស់គេ
« ប៉ុណ្នឹងនៅស្ទើរណាស់ យូអាហ្វា ព្រឹកនេះឯងនឹងបានទទួលកាដូធំ » ម៉ារីណា ក៏លើកទូរស័ព្ទមកចុចនាងបានបញ្ជូនរូបភាព យូអាហ្វា នឹង មីនហូ ដែលត្រូវថ្នាំអោយសារព័ត៌មានដើម្បីវាយប្រហារ យូអាហ្វា អោយធ្លាក់ដល់ដីគ្មានសូម្បីកន្លែងជ្រក
ក្រោយបែកធ្លាយព័ត៌មានគេជេរ យូអាហ្វា សឹងតែមួយប្រទេសវាល្បីទូទាំងប្រទេសសារព័ត៌មានទូរទស្សន៍ធំៗក៏ចេញផ្សាយ ។ ធ្វើអោយ ជុងហ្គុក ប៉ះពាល់ការងារខាតភាគហ៊ុន ។ ឃើញព័ត៌មានហើយ ជុងហ្គុក ខឹងខ្លាំងណាស់គេទៅរកនាងទាំងព្រឹកព្រលឹម
« នាងចង់បំផ្លាញ់ខ្ញុំដល់ពេលណាហា » ជុងហ្គុក ច្របាច់ស្មារ យូអាហ្វា មួយទំហឹង
« ជុង អូនឈឺ អូនមិនដឹងរឿងអីពិតមែន ហ្ហឹក ... » នាងមិនដឹងអីពិតមែននាងជាអ្នកខូចខាតធ្ងន់ធ្ងរកត្តិយសនាងសាងមករាប់ឆ្នាំនាងប៉ះទង្គិចផ្លូវចិត្តជាងគេ ។ ណាចាញ់កូនហេតុអ្វីព្រហ្មលិខិតធ្វើបាបនាងយ៉ាងនេះ
« ច្បាស់ជាប្រុសនាងជាអ្នកបង្ហោះវាចង់អោយខ្ញុំរលាយមកជាយូរហើយនាងឆាប់ចេញពីមុខខ្ញុំទៅបើរលាយបាត់តែម្ដងក៏ល្អ » ថាហើយ ជុងហ្គុក ក៏រុញ យូអាហ្វា អោយដួលលើឥដ្ធមួយជំហរតែម្ដង
យូអាហ្វា នាងទ្រាំលែងបានហើយក៏រត់ចេញពីផ្ទះតែតាមផ្លូវគេស្គាល់នាងព្រោះរឿងអាស្រូវគ្រប់គ្នាបានយករបបរបស់គប់ពេញខ្លួន យូអាហ្វា ។ ជីន ក៏បើកឡានមកដល់ល្មម
« យូ ឆាប់ឡើងឡានបងមក » ជីន បានដោះអាវក្រៅរងជំនួសនាងតូចនាំនាងចូលឡាន
YOU ARE READING
តារាកំពូលស្នេហ៍🌸🍂( ចប់)
Cerita Pendekរឿងរ៉ាវស្នេហាកើតចេញពីការបន្លំខ្លួនពោលពេញទៅដោយគំនុំស្នេហា ការប្រច័ណ្ឌ ច្រណែនឈ្នានីស រវាងកម្លោះម៉ាហ្វៀលាក់មុខនឹងក្រមុំហាយសូរជាតារាល្បី🥀 ( ជុងហ្គុក / យូអាហ្វា )