ភាគទី 27

595 18 2
                                    

នាពេលព្រឹក
ជុងហ្គុក បានក្រោកពីព្រឹកតុបតែងខ្លួនយ៉ាងសង្ហាទៅផ្ទះរបស់ប៉ាម៉ាក់ យូអាហ្វា
« ជំរាបសួរ លោកទាំង ២ ខ្ញុំពិតជាខុស ហើយខុសធ្ងន់ទៀតផង ខ្ញុំមិនសមមកសុំការអភ័យទោសនោះទេ » ជុងហ្គុក ក៏លុតជង្គង់ចុះតាមពិតមុននឹង ជុងហ្គុក មកដល់ទីនេះចាស់ទុំទាំងសងខាងបាននិយាយគ្នាអស់ហើយ
« ឯងឆាប់ក្រោកមក តាកញ្ចាស់ ចន នោះនិយាយប្រាប់ប៉ាអស់ហើយ » លោក លី ក៏លើក ជុងហ្គុក ឡើងទះស្មាររបស់គេ
« នេះលោកទាំងពីរ ... »
« ម៉ាក់នឹងប៉ា ដឹងអស់ហើយបំភ្លេចគ្រប់យ៉ាងចោលទៅបើយើងរំលឹកក៏មិនបានអ្វីមកវិញឡើយ »
« បានន័យថាលោកទាំងព្រមអនុញ្ញាតអោយខ្ញុំមើលថែរ យូ ហើយមែន ? » ជុងហ្គុក និយាយទាំងញញឹមបិទមាត់មិនជិតបានប៉ាម៉ាក់ក្មេកយល់ចិត្តបែបនេះ
« ប៉ានឹងម៉ាក់ផ្ញើរប្អូនផងពីពេលនេះតទៅណា កុំធ្វើបាបប្អូនទៀតណា » លោក លី អ្នកស្រី លី ក៏អោបអង្អែលក្បាលរបស់ ជុងហ្គុក
« បាទ យប់ស្អែកនេះយើងមានកម្មវិធីជប់លៀងរឿងអាក្រក់ៗចេញអោយឆ្ងាយ ប៉ាម៉ាក់កុំភ្លេចហៅ យូ ចូលរួមផងណា » ជុងហ្គុក ក៏អោបលោកទាំងពីរ
ជុងហ្គុក បើកឡានត្រឡប់មកវិញទាំងទឹកមុខញញឹមពព្រាយនឹកឃើញល្បិចកលរបស់គេក៏សប្បាយលេងដែលប៉ាម៉ាក់ក្មេកបើកដៃបែបនេះទៅហើយ
« នេះមកពីអូនទេណា ! កុំបន្ទោសបងអោយសោះ យូអាហ្វា » ជុងហ្គុក បើកឡានញញឹមយ៉ាងសមចិត្តបំផុត
នៅផ្ទះលោក ចន
« ខ្ញុំពេលនេះប្រសើរហើយចង់សុំលោកអ៊ំចេញទៅនៅ Condo ខ្ញុំវិញហើយ » យូអាហ្វា ក៏មកសុំលោក ចន ចេញព្រោះរឿងកាលពីយប់មិញនាងក៏ឈឺមិនចង់នៅជិត ជុងហ្គុក ទៀតទេ
« បើឯងសម្រេចចិត្តថាចេញហើយអ៊ំឃាត់ឯងមិនបានទេ ប្រហែលនិស្ស័យជាប៉ាក្មេកកូនប្រសារអ៊ំគ្មានវាសនាបានឯងជាកូនប្រសារទេ » លោក ចន
« លោកម្ចាស់ ... » ម៉ែដោះ បម្រុងហាមតែលោក ចន ឃាត់គាត់មិនចង់អោយនាងតូចពិបាកចិត្តនោះទេគាត់គោរពរាល់ការសម្រេចចិត្តនាងតូច
« មុនយើងបញ្ចប់ទំនាក់ទំនងប៉ាចង់អោយឯងហៅប៉ាថាប៉ាធម៌ហៅថាប៉ាបានទេ » លោក ចន ក៏ញញឹមដាក់នាងតូច
« ចាស បានលោកប៉ា ... » យូអាហ្វា ក៏ញញឹមដាក់លោក ចន ដូចគ្នា
« ឯងចង់ទៅណា ? » ប៉ាម៉ាក់ យូអាហ្វា ក៏ដើរចូលមកព្រោះថា ជុងហ្គុក បានគោរពអញ្ជើញពួកគាត់មកទីនេះ
« ឯង ... » លោក ចន ឃើញ ជុងហ្គុក បែបនេះគាត់រាងភ្ងាក់ដែលមុននេះឃើញនៅប្រមឹកនៅឡើយ ។ គាត់ដឹងច្បាស់ថាកូនប្រុសគាត់ឆ្លាតច្បាស់មានល្បិចអីមិនខាន
« លោកប៉ាអ្នកម៉ាក់ ហ្ហឹកៗ ... » យូអាហ្វា យំរត់ទៅអោបលោកទាំង ២
« កូនចម្គួតឈប់យំទៅ ! ប៉ាម៉ាក់នៅទីនេះហើយ »
« ប៉ាម៉ាក់មកយ៉ាងមិចបាន ... ហ្ហឹកៗ ... » យូអាហ្វា យំដូចកូនក្មេងចឹងពេលឃើញប៉ាម៉ាក់
« គឺ ជុងហ្គុក ជាអ្នកទៅយកប៉ានឹងម៉ាក់មក » យូអាហ្វា ដៃអោបប៉ាម៉ាក់កែវភ្នែកសម្លក់ទៅ ជុងហ្គុក ក្នុងចិត្តនាងក៏រំភើបទីបំផុតនាងបានរស់នៅជុំគ្រួសារវិញហើយ
« តោះយើងទៅផ្ទះយើងវិញ »
« យើងមិនបាននិយាយលេងជាមួយឯងទេ ចាំជួបគ្នាពេលក្រោយកូនស្រីយើងគេរករឿងហើយ » លោក លី
« លោកប៉ា ... » គ្រួសារលោក លី ក៏ចាកចេញទៅ
« ឯងបម្រុងធ្វើអ្វីហា » លោក ចន ក៏យកកាសែតលើតុមូលយកទៅវៃកូនប្រុស
« អួយ ប៉ាមិនបានធ្វើអ្វីទេគ្រាន់តែប្រើវិធីយកកូនប្រសារមកវិញតើ »
« អោយច្បាស់តែហ៊ានថ្លោះធ្លោយលើកនេះអ្នកណាមកពីណាក៏ជួយឯងមិនបានដែលអាកូនជើងល្អ... »
« បាទ ប៉ាខ្ញុំដឹងហើយ » ជុងហ្គុក ក៏ញញឹមដាក់អ្នកជាឪពុកទាំងសប្បាយចិត្ត

១ ថ្ងៃកន្លងផុតទៅ
« យូ ហាថ្ងៃនេះទំនេរទេកូន ? » អ្នកស្រី លី ក៏មកសួរកូនស្រី
« ទំនេរតើ ម៉ាក់មានអ្វីមែនទេ ? »
« ថ្ងៃនេះម៉ាក់មានកម្មវិធីនៅសណ្ធាគារដៃគូរសហការរបស់ប៉ាគេចង់អោយកូនទៅជាពិសេសណា »
« ទៅៗណាកូន ដើម្បីលើកមុខមាត់ប៉ាស្ដារកត្តិយសប៉ាមកវិញថាប៉ាមានកូនស្រីស្អារដាច់គេ »
« កូនច្បាស់ជាទៅ ដើម្បីប៉ាម៉ាក់កូមធ្វើគ្រប់យ៉ាងស្រាប់ហើយកូមខ្លាចដូចពីមុនមិនមានឪកាស » យូអាហ្វា
« ល្អណាស់កូនស្រី ... »
និយាយពី ជុងហ្គុក វិញអង្គុយជូត camera ដោយដាក់បង្កប់ក្នុងបន្ទប់មួយដែលចាប់ប្លង់បានយ៉ាងល្អ
       នៅកម្មវិធីនៅសណ្ធាគារ
ជុងហ្គុក បានធ្វើកម្មវិធីឡើងហៅមិត្តភក្ដិស្និតស្នាលរបស់គេនឹង យូអាហ្វា រួមទាំងដៃគូរសហការរបស់គេនានា ។ យូអាហ្វា ដើរចូលកម្មវិធីយ៉ាងស្រស់ស្អាត គ្រប់គ្នាក្រឡេកទៅកាន់នាងគ្រប់គ្នារួមទាំង ជុងហ្គុក មើលនាងតូចឡើងភ្លឹកទៅហើយ
« អ្នកនាង យូអាហ្វា ស្អាតណាស់យប់នេះវើយ » យ៉ុនហ្គី ឈរក្បែរ ជុងហ្គុក សរសើរនាងតូចមិនដាច់ពីមាត់នោះទេ
« អនាគតប្រពន្ធយើងត្រូវតែបែបនេះ » ជុងហ្គុក ក៏ញាក់ចិញ្ចើមដាក់ យូអាហ្វា ព្រោះមុននេះនាងក្រឡេកមកគេ ។ ចំណែកនាងតូចចង់ដោះស្បែកជើងគប់កណ្ដាលមុខគេទេ
« តែថាលឺលោកប៉ាថាឯងមានល្បិចស្អី »
« ដាក់ថ្នាំ រំលោភ ថតវិឌីអូ » ជុងហ្គុក និយាយហើយក៏ដើរទៅរកនាងតូច
« ហ្ហើយ អានេះយកសាំងចាក់ពីភ្លើងថែមហើយប៉ាម៉ាក់គេនៅនឹងណា » យ៉ុនហ្គី ចង់ឃាត់មិត្តដែលមិនអាចឈ្នះគេទេ

           🌼💜🙏 សូមរងចាំអានភាគបន្ត🙏💜🌼

តារាកំពូលស្នេហ៍🌸🍂( ចប់)Where stories live. Discover now