នៅផ្ទះលំហែរកាយ ស៊ូហ្គា
« wow ស្រស់ស្អាតណាស់ » យូអាហ្វា មើលតាមកញ្ចក់ឡានមើលទេសភាពធម្មជាតិស្អាតណាស់
« ទីនេះស្អាតហើយ ស្ងប់ស្ងាត់បងកំដរឯងផងធ្វើជាពេទ្យស័គ្រចិត្តមើលថែរអ្នកជម្ងឺផង » ជីន គេចង់បានជីវិតបែបនេះបាននៅក្បែរនាងតូចទៀតគេកាន់តែសប្បាយចិត្ត
« មិនស្មានបានរស់នៅផ្ទះដូចក្នុងសុបិន្តបែបនេះទេ » យូអាហ្វា សប្បាយចិត្តណាស់ដើរមើលទេសភាព ។ អ្នកភូមិក៏មិនស្គាល់នាងពួកគេរួសរាយដាក់នាងណាស់
ដើរលេងពេញមួយថ្ងៃតែនាងចាញ់កូនញាំអ្វីមិនបានសោះដាក់អ្វីទៅក៏ចាញ់
« ឯងញាំអត់បានបែបនេះបងបារម្ភពីកូននឹងឯងមិនល្អទេ » ជីន ក៏ពិនិត្យជីពចរសុខភាពអោយ យូអាហ្វា
« ទីនេះមាន strawberry ទេ ចង់ញាំអាជូ ជូ » យូអាហ្វា ធ្វើមុខគួរអោយអាណិត
« ច្បាស់ជាមានទីនេះមានទាំងចម្ការណានាងល្អិត » ជីន ក៏កាន់កន្រ្តក់ទៅចែកទិញគេ ។ មកវិញគេក៏លាងដាក់ចានយកអោយនាងតូច
« wow ទំនងហា ឆ្ងាញ់ណាស់ ! » នាងតូចញាំយ៉ាងមានក្ដីសុខ ឃើញនាងបែបនេះ ជីន គេក៏រីករាយ
« មួយនេះឯងញាំកើតទេ ? » ជីន យក strawberry ច្នៃជានំបើនាងញាំតែផ្លែឈើក៏មិនឆ្អែតជំនួយកម្លាំងនាងរឹតតែមិនអាចបង្ខំអ្នកពពោះអោយញាំ
« អួយ នំនេះ Cute ម្ល៉េះ » យូអាហ្វា កាន់ញាំយកញាំយក ។ មួយរយះពេលនេះ ជីន គេមើលថែរទាំនាងបានល្អណាស់នាងតូចក៏បានធូតស្បើយក្នុងចិត្តច្រើន១ ខែកន្លងផុតទៅ
ជុងហ្គុក តែងតែផឹកសុីស្រាស្រីជាមុខតាមពិតគេស្រលាញ់នាងតូចខ្លាំងណាស់មិនទទួលការពិតបិទបេះដូងខ្លួនគេខូចចិត្តណាស់ ។ មួយរយះពេលនេះគេខូចខិលឆ្អែតឆ្អន់ក៏នឹកនាដល់នាងតូចខ្លាំងណាស់គេក៏បានទៅ condo ដែលគេរស់នៅដោយមានសុភមង្គលជាមួយនាងតូច
« យូ អូននៅទីណា » ជុងហ្គុក បើកទ្វាចូលឃើញគ្រប់យ៉ាងស្ងប់ស្ងាត់ស្រមៃដល់ការនាងតូចរករឿង ញាំអាហារជាមួយគ្នាបង្ខំគេអោយធ្វើជាច្រើនអោយនាងកាន់តែនឹកឃើញគ្រប់យ៉ាងគេកាន់តែឈឺ
« យូ បងសុំទោសណាពេលនេះអូនសុខទុក្ខយ៉ាងណាហើយបងពិតជានឹកអូនណាស់ស្រលាញ់អូនណាស់ » ជុងហ្គុល មើលរូបថតពួកគេក៏យំអោបរូបថត
១ ខែកន្លងមកនេះ ជីន បានធ្វើចម្ការ strawberry អោយនាងតូច
« អរគុណបងណា » យូអាហ្វា ក៏មកពីក្រោយ ជីន
« បងទេ អរគុណអូនដែលផ្ដល់ឪកាសអោយបងបានមើលថែរអូននឹងកូន » ជីន ក៏ញញឹមកាន់ដៃនាងតូច
« ខ្ញុំដឹងថាក្នុងចិត្តបងគិតអ្វីណា តែអោយខ្ញុំសុំទោសណា ខ្ញុំមិនអាចស្រលាញ់អ្នកបានទៀតណាខ្ញុំមិនល្អនោះទេ មនុស្សល្អដូចបងមិនសមមនុស្សដូចខ្ញុំទេ » យូអាហ្វា ក៏ញញឺមនាងសុខចិត្តនិយាយត្រង់ៗអោយគេឈឺមួយពេលមិនចង់បាត់បង់មិត្តភាព
« បងយល់ យើងធ្វើជាបងប្អូនក៏បានបងមិនអាចបង្ខំក្ដីស្រលាញ់បានទេ » ជីន ញញឹមតែក្នុងចិត្តធ្លុះធ្លាយអស់ហើយ
« ខ្ញុំទៅធ្វើម្ហូបសិនហើយណា បងស្រោចទឹកហើយទៅញាំបាយជុំគ្នាណា » យូអាហ្វា ក៏ចេញទៅ ជីន ឈរម្នាក់ឯងក៏សម្រក់ទឹកភ្នែក
« ជុងហ្គុក ឯងសំណាងពេកហើយនាងនៅតែស្រលាញ់ឯងខ្លាំង យើងព្យាយាមអស់សមត្ថភាពហើយចុងក្រោយនៅតែចាញ់ឯង សង្ឃឹមឯងនឹងមកមើលថែរនាងឆាប់ៗយើងជឿលើឯង » ជីន ដកដង្ហើមធំយំមួយសន្ទុះជូតទឹកភ្នែកទៅញាំអាហារពេលល្ងាច
ពេលយប់
នៅសេអ៊ូលមានមេឃភ្លៀងខ្លាំងណាស់ ជុងហ្គុក ក៏មកជួបមិត្តគេ
« ជីន វាទៅណាបាត់មិនឃើញមួយរយះហើយ » ជុងហ្គ
« មានភារកិច្ចចុះទៅខេត្ត ស្មានតែសប្បាយភ្លេចមិត្តហើយតើ » ថេយ៉ុង
« ឯងមិននឹក យូអាហ្វា ខ្លះទេ » ស៊ូហ្គា សួរទៅគេតាមពិតចិត្តគេពិតជានឹកណាស់តែធ្វើជាខ្លាំងចំពោះមុខមិត្តភក្ដិ
« ឈប់រំលឹកឈ្មោះស្រីម្នាក់នោះទៅ ហេតុផលអ្វីយើងត្រូវនឹកនាង » ជុងហ្គុក
« សុំរសសើរឯងហេតុអ្វីមិនព្រមស្វែងរកការពិតទៅ ? » ថេយ៉ុង នឹកឃើញចង់តែហក់ទៅដាល់គេមួយដៃ
« រឿងយើងមិននិយាយជាមួយពួកឯងទេគួរអោយធុញ » ជុងហ្គុក ក៏ដើរចេញគេខ្លាចនៅតិចទៀតមិត្តចាប់ចំណុចខ្សោយគេបាន
គេបើកឡានចេញបាត់ ម៉ារីណា មួយរយះគេមិនបានតាមរកខ្វាយខ្វល់អ្វីទេក៏ទៅរក អាណាលីស ។ ទៅដល់នាងចូលងូតទឹកគេអង្គុយមើលទូរទស្សន៍ ឃើញនាងចូលបន្ទប់ទឹកយូរគេឃើញ Camera នៅលើតុចង់យកមកថតលេងតែពេញ Memories គេក៏ចុចលេងក៏ឃើញ Video ដែល អាណាលីស ថតកាល ម៉ារីណា ដាក់ថ្នាំ មីនហូ នឹង យូអាហ្វា គេឃើញគ្រប់យ៉ាង ។
ម៉ារីណា វិញឃើញ មីនហូ ភ្លេចខ្លួនក៏ចាក់សោរច្រវ៉ាក់លួចចេញមកតែនាងមិនដឹងទៅណាក៏រត់ទៅរក អាណាលីស នាងមិត្តតែម្នាក់ទៅដល់ក៏ឃើញ ជុងហ្គុក នៅទីនោះ ។
« នាងធ្វើអ្វីប្រពន្ធកូនខ្ញុំហា ? » អាណាលីស ចេញពីបន្ទប់ទឹក ជុងហ្គុក ក៏ស្រែកគំហក់ដាក់នាងតែម្ដង
« បងនិយាយអ្វី ?»
« ក្នុង Camera នេះជាអ្វីហា » ជុងហ្គុក បានចុច send video នេះទៅទូរស័ព្ទគេរួចរាល់ហើយ
« អូនមិនដឹងរឿងអីទេ គឺ ម៉ារីណា បង្ខំអូនណា បងកុំចឹងអូនអី » អាណាលីស ក៏ទៅអោបថើប ជុងហ្គុក ។ ភ្លាមនោះ ម៉ារីណា ក៏មកដល់
« អ្នកទាំងពីរធ្វើអ្វី មីមិត្តក្បត់ » សភាពរបស់ ម៉ារីណា គឺពិបាកមើលណាស់ពេលនេះព្រោះត្រូវ មីនហូ ចាប់ឃុំឃាំង
« លែងខ្ញុំទាំង ២ ខ្ញុំផ្ញើរទុកសិនណា រកប្រពន្ធខ្ញុំឃើញអ្នកទាំងពីរច្បាស់មានរឿងជាមួយខ្ញុំ » ថាហើយ ជុងហ្គុក ក៏ប្រញាប់ចេញទៅរកនាងតូចសិន
« មីមិត្តក្បត់ » ម៉ារីណា ក៏ហក់ទៅបោចសក់ អាណាលីស « ប្រភេទដូចគ្នាទេវើយ ! ឯងក៏ធ្វើបាបមិត្តសម្លាញ់ឯង យូអាហ្វា ដូចគ្នា ស្មានតែយើងចាញ់ » អាណាលីស ក៏តដៃនាងលែងអត់ធ្មត់ហើយវៃគ្នាទៅវិញទៅមក
« ហេតុអ្វីឯងធ្វើបែបនេះដាក់យើង យើងខំទុកឯងជាមិត្ត » ម៉ារីណា ក៏បន្ថែមកម្លាំងដៃវៃ អាណាលីស
« មិត្តចឹងហេ ឯងចាត់ទុកយើងដូចកញ្ជះចឹងយើងគុំឯងយូរហើយ យើងស្អប់ឯង ឯងតែប្រមាថមើលងាយយើងចំពោះមុខមនុស្សម្នា » អាណាលីស
« នោះមកពីឯងល្ងង់នេះ នែ៎ ... ប្រាវ ... អួយ ... » ម៉ារីណា ខឹងណាក៏ស្រវាថូរផ្កាក្បែរនោះវាយក្បាល អាណាលីស ធ្វើអោយនាងដាច់សរសៃខួរក្បាលស្លាប់ភ្លាមៗ ឃើញបែបនេះ ម៉ារីណាមភ័យណាស់ក៏ប្រញាប់រត់គេចខ្លួនតែម្ដង🌼💜🙏សូមរងចាំអានភាគបន្ត🙏💜🌼
YOU ARE READING
តារាកំពូលស្នេហ៍🌸🍂( ចប់)
Short Storyរឿងរ៉ាវស្នេហាកើតចេញពីការបន្លំខ្លួនពោលពេញទៅដោយគំនុំស្នេហា ការប្រច័ណ្ឌ ច្រណែនឈ្នានីស រវាងកម្លោះម៉ាហ្វៀលាក់មុខនឹងក្រមុំហាយសូរជាតារាល្បី🥀 ( ជុងហ្គុក / យូអាហ្វា )