មកដល់ក្នុងឡាន ថេយ៉ុង ក៏ឃើញថា យូអាហ្វា ភ្លេចទូរស័ព្ទក្នុងឡាន គេក៏មានបំណងយកទៅអោយនាងតូចចៃដន្យអ្វី ជុងហ្គុក កំពុងចុះពីជណ្ដើរបម្រុងនឹងចេញទៅខាងក្រៅដៃកាន់សោរឡាន
« ឯងមករកអ្វីទៀតហើយ » ជុងហ្គុក
« យើងមិនបានមករកឯងទេ យើងមករក យូអាហ្វា !! នាងនៅទីណា ? » ថេយ៉ុង បម្រុងនឹងដើរគេច ជុងហ្គុក ដើររកនាងតូចព្រោះផ្ទះនេះកាលពីមុនគេក៏ឧស្សាហ៍ចេញចូល
« ទៅណា យើងប្រាប់ឯងហើយកុំមករញ៉េរញ៉ៃជាមួយស្រីរបស់យើងស្មានយើងមិនដឹងឯងស្រលាញ់ម្នាក់នឹង » ជុងហ្គុក ក៏យកដៃរាំង ថេយ៉ុង មិនអោយឡើងទៅ
« អូន ហ្វា មិនមែនស្រីរបស់អ្នកណា » ថេយ៉ុង ក៏តឹងសរសៃកដាក់ ជុងហ្គុក ព្រោះថា យូអាហ្វា ជាមនុស្សដែលគេគោរពផ្ដល់តម្លៃអោយ
« មួយរយះនេះប្រហែលស្និតស្នាលគ្នាណាស់ហើយទើបហៅសុទ្ធ អូន » ជុងហ្គុក សើចបែបចំអកទៅគេ
« ប្រហែលដែរ អាចនឹងស្និតស្នាល » ថេយ៉ុង ក៏និយាយទាំងញាក់ចិញ្ចើមដាក់
« ឯងអាចត្រឹមស្និតស្នាលត្រឹមនេះទេ យើងប្រាប់ឯងទៅយើងស្និតដល់លើគ្រែទៀតផង » ជុងហ្គុក ញញឹមចុងមាត់ក្នុងនាមជាអ្នកឈ្នះ
« ឌឹក ... ឯងអាក្រក់ណាស់ » ថេយ៉ុង អត់មិនបានក៏ហក់ដាល់គេ
« ឯង ... » ជុងហ្គុក មិនដាច់ចិត្តវ៉ៃគេវិញទេយ៉ាងណាជាមិត្តនឹងគ្នាតាំងពីតូច
« មានរឿងអ្វីហាអ្នកប្រុសទាំង ២ របស់ម៉ែដោះ » ម៉ែដោះ ក៏ចូលមកឃាត់គេទាំងពីរជាក្មេងៗដែលម៉ែដោះស្រលាញ់ដូចគ្នា
« ម៉ែដោះចាំយកទូរស័ព្ទនេះអោយ ហ្វា ផង ខ្ញុំមិនចង់ឃើញមុខវាទេ » និយាយហើយ ថេយ៉ុង ក៏ដើរចេញ ។ ចំណែក ជុងហ្គុក ត្រូវមួយដៃបណ្ដោយអោយឈាមបបូរមាត់
« អ្នកប្រុសតូចយ៉ាងមិចហើយ ឈាមហើយអោយម៉ែដោះលាងរបួសអោយទៅណា ចំមែនស្រីម្នាក់នេះ » ម៉ែដោះ
« មិនអីទេ ម៉ែដោះអោយទូរស័ព្ទមកខ្ញុំហើយ ហៅនាងមកលាងរបួសអោយខ្ញុំនៅក្នុងបន្ទប់របស់ខ្ញុំមក » និយាយហើយ ជុងហ្គុក ក៏កាន់ទូរស័ព្ទដើរចូលបន្ទប់របស់គេនៅបន្ទប់របស់ យូអាហ្វា
« នាងឆាប់ឡើងទៅខាងលើទៅ អ្នកប្រុសហៅហើយយកអាមួយនេះទៅលាងរបួសអោយអ្នកប្រុសផង » ម៉ែដោះ
« តែខ្ញុំមិនទាន់សម្អាតបន្ទប់ហើយនោះទេ » យូអាហ្វា
« ខ្ញុំបញ្ជាអ្វីនាងធ្វើនឹងទៅឆាប់ឡើង » ម៉ែដោះ
« ចាស » យូអាហ្វា ក៏កាន់ប្រអប់លាងរបួសទៅបន្ទប់ ជុងហ្គុក
YOU ARE READING
តារាកំពូលស្នេហ៍🌸🍂( ចប់)
Historia Cortaរឿងរ៉ាវស្នេហាកើតចេញពីការបន្លំខ្លួនពោលពេញទៅដោយគំនុំស្នេហា ការប្រច័ណ្ឌ ច្រណែនឈ្នានីស រវាងកម្លោះម៉ាហ្វៀលាក់មុខនឹងក្រមុំហាយសូរជាតារាល្បី🥀 ( ជុងហ្គុក / យូអាហ្វា )