ភាគទី 19

545 16 0
                                    

នៅមុខក្រុមហ៊ុន

« សុីសុី ឯងពួកបងឈរចាំអ្នកណា ? » ជូវី និង យូអាហ្វា ក៏សួរទៅដំណាល់គ្នា
« គឺបង ថេយ៉ុង  call មកប្រាប់ថាថ្ងៃនេះគាត់មកទទួលពួកយើងទៅញាំអីជុំគ្នា » សុីសុី
« អេ ! ស្រីស្អាតទាំង ៣ » និយាយដើមភ្លាម ថេយ៉ុង ក៏មកដល់ភ្លាម
« ខ្ញុំមិនបានចូលរួមទេ ខ្ញុំក៏ជិះឡានមកខ្ញុំទៅសិនហើយ » ជូវី គេនាងលួចស្រលាញ់ ថេយ៉ុង ម្នាក់ឯង ។ ថ្ងៃនោះ ថេយ៉ុង ថាអោយនាងខ្លាំងៗ នាងមិនហ៊ានមើលមុខគេទៀតទេក៏ដឹងច្បាស់ថាគេស្រលាញ់ យូអាហ្វា
« ជូ ... » យូអាហ្វា បម្រុងឃាត់ ជូវី តែឃាត់នាងមិនទាន់ទេ ។ គ្រាន់តែឃើញ ថេយ៉ុង ភ្លាមនាងក៏ដើរចេញគេចពីគេតែម្ដង
« នេះគេកើតអីគេ » ថេយ៉ុង ឈរអេះក្បាលនាងរើសអើងគេថ្នាក់នេះគ្រាន់តែគេមកដល់ភ្លាមក៏ដើរចេញ
« នេះបងនៅមិនយល់ទៀត តែថាខ្ញុំមិនបានចូលរួមទេបងក៏ដឹងខ្ញុំមានការងារត្រូវធ្វើបន្ត សុី ឯងជួយហៅឡាន taxi អោយបងផង » យូអាហ្វា
« ចាស បង » សុីសុី ក៏កក់ឡាន taxi អោយ យូអាហ្វា
« នេះបងមកខុសពេលមែនទេបានម្នាក់ៗគេចពីបងចឹង » ថេយ៉ុង
« ខ្ញុំថាបងគួរតែយកពេលទៅស្វែងយល់ចិត្ត ជូវី បន្តិចទៅដឹងហើយ ខ្ញុំទៅសិនហើយ » យូអាហ្វា និយាយហើយក៏ដើរចេញព្រោះឃើញ ឡាន មួយមកឈប់ល្មម ។ ចំណែក សុីសុី រវល់តែមើលទូរស័ព្ទមិនបានចាប់អារម្មណ៍
« នែ៎ លោកឡាននេះខ្ញុំកក់បានមុនណា » យូអាហ្វា ចូលទៅក៏ស្ដីអោយកម្លោះ មីន យ៉ុនហ្គី តែម្ដង
« អ្នកនាងជាអ្នកណានេះជាឡានខ្ញុំណា » យ៉ុនហ្គី ឆ្ងល់សុខៗបើទ្វារឡានគេចូលមកហើយនៅមកថាអោយគេទៀត
« អេ ឈប់ ! លោកជា Fan រោគចិត្តអស់នោះមែនទេ មកតាមដានខ្ញុំដល់ក្រុមហ៊ុនហើយមកបន្លំក្បែរខ្ញុំទៀត » យូអាហ្វា
« ខ្ញុំថាអ្នកនាងកាន់តែវែងឆ្ងាយហើយ ឡាននេះជាឡានខ្ញុំ ខ្ញុំមកទីនេះដើម្បីជួបមិត្តខ្ញុំ » យ៉ុនហ្គី ក៏ជ្រួញចិញ្ចើមសួរនាង « សុំទោសលោក បង ហ្វា បងច្រឡំឡានហើយ » សុីសុី ក៏តាម យូអាហ្វា ព្រោះក្រឡេកទៅឃើញនាងចូលឡានខុស
« ថាមិច ... » យូអាហ្វា ក៏បើកភ្នែកធំៗសរុបមកនាងជាអ្នកខុសទាំងស្រុង
« ច្បាស់ទេ !! » យ៉ុនហ្គី
« ទៅគេសុំទោស » ថាហើយ យូអាហ្វា ក៏បើកទ្វារឡានចេញ
« ឈប់សិនអ្នកនាង យូអាហ្វា កូនស្រីខ្ញុំជា Fan អ្នកនាងអោយខ្ញុំសុំអត្ថលេខារបស់អ្នកនាងអោយកូនខ្ញុំបានទេ » តៃកុងឡាន យ៉ុនហ្គី ក៏បើកទ្វារឡានមកតាម យូអាហ្វា សុខចិត្តទុកចៅហ្វាយគេចោលងាយឯណាបានជួបតារាល្បីងាយៗបែបនេះ
« ចាស បាន » យូអាហ្វា ក៏សញ្ញេហើយថតរូបជាមួយគាត់
« នាងជាអ្នកណា » យ៉ុងហ្គី សួរទៅកូនចៅខ្លួន
« នេះចៅហ្វាយធ្វើការពេកហើយមិនមើលសង្គមខាងក្រៅខ្លះទេ នាងគឺ យូអាហ្វា តារាល្បីប្រចាំប្រទេសណា » អ្នកបើកឡាន ក៏ដូចជាជំនិតរបស់ យ៉ុនហ្គី
« ឯងថាអោយយើងមិនបាច់ប្រាក់ខែទេខែនេះ តែថាស្អាត ឆ្នាស់ត្រូវចិត្តយើង » យ៉ុនហ្គី
« តែថាចៅហ្វាយ ខ្ញុំលឺដំណឹងមកថាអ្នកនាងម្នាក់នេះមានរឿងជាមួយអ្នកប្រុស ជុងហ្គុក មិត្តចៅហ្វាយពីតារាហាយសូរមកជាអ្នកបម្រើអ្នកប្រុស ជុងហ្គុក ផងទៀត » ជំនិត
« មានរឿងបែបនេះផងចាំមើលយប់នេះយើងទៅរកវាដល់ផ្ទះតែឯងជួយបើកឡានទៅផ្សារទំនើបក្បែតនេះយើងទិញរបស់ញាំផ្ញើរម៉ែដោះនឹងកម្លោះ ជីន មិត្តយើង » យ៉ុនហ្គី
« បាទ ទាន » ជំនិត
        យូអាហ្វា ជិះឡាន taxi មកដល់ផ្ទះនាងក៏ប្រញាប់ប្រញាល់មកធ្វើការងារផ្ទះរបស់នាង ។ នាងចូលទៅផ្ទះមើលថាអ្វីដែលនៅសេសសល់មិនទាន់ធ្វើហើយខ្លះនាងបានយកចានឆ្នាំងមកលាងទុកដាក់ រួចហើយក៏ឡើងទៅរៀបចំបន្ទប់គេង ជុងហ្គុក សម្អាតធូលីដី អ៊ុតសម្លៀកបំពាក់អោយ ជុងហ្គុក ។ ត្រៀមកន្សែងងូតទឹក សម្លៀកបំពាក់សម្រាប់គេ ។ មួយរយ: ម៉ែដោះឈរមើលឃើញគ្រប់សកម្មភាពរបស់ យូអាហ្វា គាត់ក៏ញញឺមទាំងពេញចិត្តណាស់ ។
« ក្មេងម្នាក់នេះឆ្លាតគួរសម ពូកែអត់ទ្រាំ ឆ្លាតណាស់យើងបង្រៀនតែម្ដងដឹងពីការងារតួនាទីមិនហត់បញ្ជាថែមទាំងជានារីស្អាតទៀតផង សាកសមនឹងអ្នកប្រុសតូច ជុងហ្គុក ណាស់ លោកប្រុសលោកស្រីបានកូនប្រសារល្អមកនៅផ្ទះហើយ » ម៉ែដោះ ញញឹម យ៉ាងពេញចិត្តគាត់ជាចាស់ទុំពូកែមើលមនុស្សណាស់កន្លង ជុងហ្គុក ក៏ឧស្សាហ៍នាំស្រីចេញចូលតែនៅមិនបានយូរនោះទេទើប យូអាហ្វា នេះឯង ។ រៀបចំកន្លែងដេកអោយ ជុងហ្គុក ហើយនាងក៏ទៅមើលលោក ចន ដើម្បីអានសៀវភៅអោយគាត់ស្ដាប់

តារាកំពូលស្នេហ៍🌸🍂( ចប់)Where stories live. Discover now