ភាគទី 12

829 14 2
                                    

ពន្លឺព្រះអាទិត្យរះឡើងបំភ្លឺភពផែនដីនៃថ្ងៃថ្មីបានចែងចាំងតាមកញ្ចប់បង្អួចសបង្ហាញអោយឃើញគូរស្នេហ៍គេងអោបគ្នាយ៉ាងណែនប្រៀបបានប្ដីប្រពន្ធរៀបការហើយថ្មីថ្មោង ។ ប៉ុន្ដែពន្លឺនៃព្រះអាទិត្យបានធ្វើអោយនាងតូចភ្ងាក់ពីដំណេក
« ហ្ហឹម ... អួយហេតុអ្វីឈឺយ៉ាងនេះ » យូអាហ្វា ដកដង្ហើមធំបន្តិចទាញដៃ ជុងហ្គុក ចេញពីចង្កេះថ្នមៗនាងព្យាយាមដើរទាំងឈឺត្រង់កន្លែងដែលគេញាំញីកាលពីយប់មិញ ។ នាងតូចក្រោកមកងូតទឹកសម្អាតខ្លួនរើសសម្លៀកយកមកស្លៀកពាក់មកអង្គុយយំតែម្នាក់ឯងនៅកន្លែងទទួលភ្ញៀវក្នុង condo
កន្លែងទទួលភ្ញៀវ
« ហេតុអ្វីលោកថោកទាបយ៉ាងនេះហ្ហឹកៗ ... ខ្ញុំស្អប់រាងកាយខ្ញុំពេលនេះណាស់ » យូអាហ្វា យំអោបខ្លួនឯងទាំងភាពស្អប់ខ្ពើម
« ថ្លង់ណាស់ ក្រោកមកក៏យំកាត់ព្រឹក » ជុងហ្គុក ក្រោកពីគេងស្រវារកនាងតូចមិនឃើញទើបគេមកតាមរកនៅកន្លែងទទួលភ្ញៀវ ។ មកដល់ឃើញនាងយំគេគ្រឺតណាស់ពេញមួយយប់ហើយគេដេកជាមួយនាងលឺតែសម្លេងនាងយំគួរអោយធុញទ្រាន់
« ប្រគល់ហាងផ្កាអោយម៉ាក់ខ្ញុំមក » យូអាហ្វា ជូតទឹកភ្នែកខ្លួនហើយ ប្រើកែវភ្នែកសម្លក់ទៅនិយាយជាមួយ ជុងហ្គុក ។
« អ្នកណាថាខ្ញុំអោយនាង » ជុងហ្គុក ក៏ញញឹមចុងមាត់ម្ដងទៀត
« នេះលោកបានន័យថាមិច លោកបោកប្រាស់ខ្ញុំ » យូអាហ្វា លឺសម្ដីគេហើយហួសចិត្តណាស់ហេតុអ្វីគេអាក្រក់ដាក់នាងយ៉ាងនេះ
« នាងល្ងង់ដោយខ្លួនឯង ប្រគល់ខ្លួនអោយគេងាយៗទាំងគ្មានក្រដាសស្នាមអ្វី » ជុងហ្គុក ក៏ដើរឆុងកាហ្វេ យកមកអង្គុយផឹកដោយហីៗមិនខ្វល់ថានាងតូចខឹងនឹងគេយ៉ាងណានោះទេ
« លោកថោកទាបលើសអ្វីដែលខ្ញុំគិតខ្លាំងណាស់ » យូអា
« ចុះខ្ញុំប្រាប់នាងតាំងពីដំបូងថាខ្ញុំនឹងថោកអោយខ្លាំងជាងនាងគិតទៅទៀត » ជុងហ្គុក
« ហ្ហឹក លោកប្រាប់មកថាលោកចង់បានអ្វីទៀតធ្វើបែបណាទើបលោកដោះលែងគ្រួសារខ្ញុំ ហ្ហឹកៗ ... » យូអាហ្វា តាំងចិត្តមិនយំមុខគេទេ តែនាងទប់ទឹកភ្នែកមិនបាន
« នាងត្រូវធ្វើជាអ្នកបម្រើខ្ញុំ តួនាទីនាងមើលថាប៉ាខ្ញុំនឹងបម្រើខ្ញុំ » ជុងហ្គុក ក្រឡេកមកមើលមុខនាង
« លោក ... គិតថាខ្ញុំល្ងង់ព្រមអោយលោកបោកបានទៀតឬ » ថាហើយ យូអាហ្វា ក៏ទាញកាបូបបម្រុងដើរចេញពី condo គេ
« នាងដឹងទេប៉ារបស់នាងជំពាក់គ្រួសារខ្ញុំប៉ុន្មានបើនាងមិនធ្វើខ្ញុំកាន់តែធ្វើអោយប៉ានាងវេទនាក្នុងគុក ម៉ាក់នាងចូលពេទ្យរាល់ថ្ងៃ តែបើនាងព្រមខ្ញុំអនុញ្ញាតអោយហាងផ្កាទៅម៉ាក់នាងវិញបើនាងធ្វើបាន ១ ឆ្នាំខ្ញុំលើកលែងបំណុល ជាពិសេសខ្ញុំអាចគិតពិចារណារឿងព័ត៌មានអាស្រូវ » និយាយដល់លក្ខខណ្ឌចុងក្រោយធ្វើឲអោយ យូអាហ្វា ក្រឡេកមកមុខគេនេះគេនិយាយថានាងអាចចូលសិល្បះជាក្ដីសុខរបស់នាងបានម្ដងទៀតទេមែនទេ
« ក៏បានតែលើកនេះលោកត្រូវតែធ្វើកិច្ចសន្យាត្រឹមត្រូវបញ្ជាក់ពីលក្ខខណ្ឌ ចុះពេលណាខ្ញុំអាចចេញពីលោកបាន » យូអាហ្វា នាងដើរដល់ផ្លូវទាល់ហើយអោយតែអាចជួយស្រោចស្រង់គ្រួសារនាងបានអោយធ្វើអ្វីក៏នាងព្រមដែល
« ឆ្លាតដែលតើ » ជុងហ្គុក ញញឹមអស់សំណើចនាងពេលនេះឆ្លាតចេះដេញជើងគេទៀត
« គឺលោកអ្នកបង្រៀនខ្ញុំ ខ្ញុំមិនដឹងលោកបាតដៃខ្នងដៃពេលណាទេ » យូអាហ្វា ឆ្លងកាត់រឿងលំបាកទាំងអស់នេះវាក៏អាចបង្រៀនអោយប្រសើរជាងមុនបានច្រើន
« ក៏បាន » ជុងហ្គុក ក៏ call មេធាវីធ្វើកិច្ចសន្យានឹងលក្ខខណ្ឌ
« ពេលណាខ្ញុំអាចចេញពីលោកបាន » យូអាហ្វា
« គឺពេលប៉ាខ្ញុំជាសះស្បើយ » ជុងហ្គុក ក៏អោយនាងសញ្ញេនឹងផ្ដិតមេដៃគេក៏ដូចគ្នា
« លោកមួយខ្ញុំមួយខ្ញុំទៅសិនហើយ » យូអាហ្វា យកក្រដាសកិច្ចសន្យានឹងប្លង់ហាងរបស់នាងក៏ចាកចេញពី condo របស់ ជុងហ្គុក បាត់ទៅ ។
« នាងនៅតែល្ងង់ដើរចូលអន្ទាក់មួយនេះដោយខ្លួនឯងបាបកម្មដែលប៉ានាងសាង នាងត្រូវតែសងគ្រប់យ៉ាង យូអាហ្វា » ជុងហ្គុក ក្ដាប់ក្រដាសកិច្ចសន្យាយ៉ាងណែនព្រោះគេដឹងច្បាស់ថាប៉ាគេពិបាកនឹងព្យាបាលណាស់បែបនេះនាងនឹងក្លាយជាទាសករគេពេញមួយជីវិត ។
នៅមន្ទីពេទ្យ
« កូនទើបមកពីណា បាត់ទៅណាពេញមួយយប់ » អ្នកស្រី លី សួរទៅកូនទាំងទឹកមុខកំណាច
« គឺកូនទៅនិយាយការងារ គេថានឹងជួយកូនសិល្បះបានប្រគល់លុយមួយចំនួនអោយកូន កូនក៏បានទៅលួសហាងផ្កាអោយម៉ាក់បាននេះនែ » យូអាហ្វា ក៏មកនិយាយជាមួយអ្នកម្ដាយទាំងសប្បាយរីករាយតែ អ្នកស្រី លី គាត់មិនបានត្រេតអរជាមួយនាងឡើយ
« និយាយការអ្វីទើបពេញមួយយប់ កុំអោយម៉ាក់ខកបំណងកុំទម្លាក់តម្លៃខ្លួនឯងព្រោះក្រដាសមួយសន្លឹកនោះអោយសោះ យូអាហ្វា » អ្នកស្រី លី ក៏និយាយសង្កត់ធ្ងន់ទៅនាងតូច
« ចាសម៉ាក់គឺអត់ទេ គាត់ជាភេទទី ៣ នោះទេគឺកូនមួយរយះនេះរៀងល្វើយក៏គេងលក់នៅជាមួយក្រុមការងារ » យូអាហ្វា ក៏កុហកអ្នកជាម្ដាយ
« មែនហើយអ៊ំស្រី ខ្ញុំជាសាក្សីគាត់ជាភេទទី ៣ ទេ ខ្ញុំប្រាប់អ៊ំស្រីតាំងពីយប់ថាបង ហ្វា គាត់ទៅធ្វើការ » សុីសុី ដើម្បីជួយ យូអាហ្វា នាងក៏ជួយកុហក ។ សំណាងហើយដែលគេកុហកត្រូវគ្នាដោយសារការពីយប់ សុីសុី ក៏បានកុហកថា យូអាហ្វា ទៅធ្វើការ
« ពុទ្ធោកូនម៉ាក់ កូនហត់ហើយ » ការនិយាយរបស់នាក់ទាំង ២ ល្មមអោយអ្នកស្រី លី គាត់ជឿគាត់បែរជាអាណិតកូនស្រីគាត់ខ្លាំងហត់នឿយខ្លាំងណាស់ហើយ ។
« កូនមិនអីទេម៉ាក់ ! កូនមានដំណឹងល្អមួយប្រាប់ម៉ាក់កូនអាចចូលសិល្បះវិញបានហើយ » យូអាហ្វា ក៏ញញឹមអោបអង្អែលខ្នងអ្នកជាម្ដាយ
« ម៉ាក់ជឿលើកូន កូនស្រីម៉ាក់ពូកែកូនត្រូវតែសន្យាហាមមិនអោយអ្នកជេរប្រមាថកូនម្ដងទៀតឡើយណា » អ្នកស្រី លី
« កូនសន្យាកូននឹងខិតខំធ្វើការជួយម៉ាក់នឹងប៉ា តែថាកូនត្រូវតែឧស្សាហ៍ចុះខេត្តមិនសូវបាននៅ សេអ៊ូលទេ បែបនេះកូនមិនបាននៅជាមួយម៉ាក់ទេណាស្រួលកូនប្រមូលសម្មាធិក្នុងការធ្វើការជាទម្លាប់តាំងពីក្មេងមកហើហ » យូអាហ្វា យកលេសព្រោះនាងមិនបានចុះខេត្តអ្វីទេត្រូវនៅជាមួយ ជុងហ្គុក
« ម៉ាក់យល់ណា កូន » អ្នកស្រី លី ក៏អង្អែលក្បាលកូន
« សុីសុី បងមានរឿងចង់និយាយជាមួយឯង » យូអាហ្វា
« បងហ្វាមានរឿងអ្វីដែលត្រូវនិយាយជាមួយខ្ញុំមែនទេ » យូអាហ្វា ក៏នាំ សុីសុី មកនិយាយកន្លែងស្ងាត់តែពីរនាក់
« គឺបងពឹងអោយឯងមកនៅជាមួយម៉ាក់បងបានទេឯងក៏នៅតែឯងស្រាប់ បងទុកចិត្តតែឯងម្នាក់ទេណាម៉ាក់បងសុខភាពក៏មិនសូវល្អ » យូអាហ្វា និយាយទាំងកាន់ដៃ សុីសុី សុំនាងអោយជួយមើលថែរម៉ាក់របស់នាងព្រោះថាមិនអាចនៅមើលថែរគាត់បាននោះទេ
« ខ្ញុំដឹងថារឿងមិញនេះបងនិយាយកុហកទាំងអស់ តែខ្ញុំជឿលើបងថាបងនឹងធ្វើរឿងត្រឹមត្រូវណា ខ្ញុំមកនៅហាងផ្កាជាមួយអ៊ំស្រី ក៏បាន » សុីសុី នាងពិតជាស្រលាញ់ យូអាហ្វា ដូចបងស្រីខ្លួនឯងចឹង
« បងអរគុណឯងណាស់ បងមិនបំភ្លេចគុណមួយនេះអស់មួយជីវិតបងនឹងឧស្សាហ៍មកលេងអ្នកទាំងពីរអោយញឹកញាប់តាមដែលបងធ្វើបាន » យូអាហ្វា ក៏ទាញ សុីសុី មកអោប
« ស៊ូៗណាបង ខ្ញុំជឿលើបង » សុីសុី

           🌼💜🙏សូមរងចាំអានភាគបន្ត 🙏💜🌼

តារាកំពូលស្នេហ៍🌸🍂( ចប់)Where stories live. Discover now