នៅកន្លែងថត
ត្រូវហើយក្នុងចំណោមមិត្តរួមការងារពួកគេក៏មានមិត្តរួមសិល្បះម្នាក់មិនសូវចូលចិត្ត យូអាហ្វា ទេ ។ នាងមានឈ្មោះ រីអាខ្វាន់ តាំងពីជំនាន់រៀននៅសកលនាងតែងតែជ្រេញនឹងភាពជោគជ័យរបស់ យូអាហ្វា ព្រោះគ្រប់ពេលតួឯកស្រីយើងតែងតែមានភាពអំនួតលើខ្លួនឯង អាងខ្លួនជាកូនអ្នកមានមិនសូវខ្វល់ពីអារម្មណ៍មនុស្សជុំវិញខ្លួននោះទេចង់បានអ្វីគឺបាននឹង
នៅកន្លែងថត រីអាខ្វាន់ ក៏ព្យាយាមបង្ករជម្លោះចាក់អោយ ជូវី នឹង យូអាហ្វា ឈ្លោះគ្នាទីបំផុតពួកគេក៏ឈ្លោះគ្នាមែន
« ពួកឯងស្ងាត់មួយថ្ងៃទៅបានទេ ថតរឿងដោយភាពស្ងប់ស្ងាត់មួយថ្ងៃទៅណា » អ្នកដឹកនាំរឿង ក៏ចូលមកឃាត់ពួកគេ ។ និយាយទៅល្មមតែថតបានមួយប្លង់ឈ្លោះគ្នាឡើងផ្អើល សូម្បីតែ ជុងហ្គុក និង ថេយ៉ុង មកនៅក្បែរ ២ នាក់មួយរយះក៏ល្វីងមុខដែល
« លោកអ្នកដឹកនាំ ! គឺនាងជាអ្នកនាំឈ្លោះ » យូអាហ្វា
« គឺនាង » ជូវី
« គីនាងនឹងហើយ ... » ពួកគេក៏ចាប់ផ្ដើមឈ្លោះសម្លក់មុខគ្នាទៅវិញទៅមក
« ok ok ជាកំហុសខ្ញុំអីឡូវចាប់ផ្ដើមថតហើយណា ខ្ញុំទុកពេលអោយគ្រប់គ្នាផ្លាសខោអាវ ១០ នាទី ទៀតចេញទៅខាងក្រៅចាប់ផ្ដើមថត » ថាហើយអ្នកដឹកនាំក៏ចេញទៅនៅកន្លែងប្លង់ថត
« យ៉ាងមិចដែលនៅក្បែរស្រីស្អាតលំដាប់ប្រទេស » ថេយ៉ុង ដែលតែងខ្លួន cute cute តាមដែរ ជូវី ចូលចិត្តក៏មកទះស្មាររបស់ ជុងហ្គុក
« ស្អាតវាស្អាតហើយតែចរិតរៀងពិបាកទទួលយកណាស់ » ជុងហ្គុក ដែលកំពុងរៀបចំអាហារសម្រាប់ការថត
« ចរិត crush របស់យើងយ៉ាងមិចហា » ថេយ៉ុង ក៏សួរទៅកាន់ ជុងហ្គុក ។ ត្រូវហើយមុនចូលមកក្បែរខ្លួនពួកនាង ថេយ៉ុង បានចាប់ចិត្តលើតារារូបស្រស់ យូអាហ្វា នេះយូរមកហើយ
« យើងមិនចង់និយាយដើមមនុស្សស្រី កុំមកគិតរឿងស្នេហាឯងក៏ដឹងមកទីនេះដើម្បីអ្វីតែបែកការណ៍ឯងស្លាប់មិនខាន » ជុងហ្គុក
« បាទ លោកម្ចាស់ហើយដៃឯងកើតអីបានមើលទៅវេទនាម្ល៉េះ » ថេយ៉ុង
« គឺ យូអាហ្វា ឯងនឹងគេងកើយដៃរបស់យើងពេញមួយយប់ចុកសឹងស្លាប់ហើយ » ជុងហ្គុក
« ថាហើយថាអាព្រានឯងធ្វើអ្វីអូន យូ យើងហា » ថេយ៉ុង
« ស្ដាប់យើងណារឿងមិនដូចឯងគិតទេ ទោះស្រីម្នាក់នោះស្រាតចំពោះមុខយើងទៀតក៏យើងគ្មានអារម្មណ៍ដែល » ជុងហ្គុក និយាយទាំងមុឺនម៉ាត់ គេគ្រាន់តែចង់ដឹងការពិតបើការពិតលាតត្រដាងដូចដែលគេគិត យូអាហ្វា ជាកូនសត្រូវជាមនុស្សដែលគេស្អប់បំផុត
« អោយច្បាស់ » ថេយ៉ុង
គ្រប់គ្នាក៏ចាប់ផ្ដើមថតដល់ប្លង់របស់ យូអាហ្វា ត្រូវថតនៅឃ្លាំងដាក់ទំនេរតែកំហុសបច្ចេកទេសបានធ្វើអោយរបស់ធ្លាក់ពីលើមើល
« យូអាហ្វា ... » ជុងហ្គុក ស្រែកហៅឈ្មោះនាងហើយក៏ប្រញាប់រត់ទៅបីត្រគងនាងតូចដោយសារគេជាមនុស្សពេញលក្ខណះក៏ជាអ្នកហាត់ក្បាច់គុណ ។ គេក៏អោបនាងតូចគេចមិនអោយត្រូវរបួសសូម្បីតែបន្តិច ។ រូបភាពមិញនេះគេប្រៀបបានសុភាពបុរសជិះសេះសមកជួយស្រីស្រស់យ៉ាងចឹង
« លោកយ៉ាងមិចហើយ » យូអាហ្វា សួរទាំងក្ដីបារម្ភមិញនេះនាងភ្លឹកមើលមុខរបស់ ជុងហ្គុក ។ មុននេះ ជុងហ្គុក ពិតជាសង្ហារនៅក្នុងកែវភ្នែកនាងណាស់បេះដូងរបស់ប្រែទៅជាមានចលនា
« ខ្ញុំមិនអីចុះអ្នកនាងមានត្រូវត្រង់ណាទេ » ជុងហ្គុក
« មិនអីទេ ! អរគុណលោកណាស់ » លើកទី ១ ហើយ ដែល យូអាហ្វា ចេះប្រើពាក្យអរគុណទៅកាន់គេ
« ល្អណាស់ ចាំយើងតម្លើងប្រាក់ខែអោយឯងសំណាងហើយ » អ្នកដឹកនាំរឿងសរសើរ ជុងហ្គុក ណាស់ ។ ចំណែក យូអាហ្វា និង ជុងហ្គុក មិនបានចាំអារម្មណ៍សម្ដីរបស់អ្នកដឹកនាំទេគិតតែមើលមុខញញឹមកន្លងផុតទៅបានមួយរយ: ...
ទំនាក់ទំនងរបស់ អាយយូ និង ជុងហ្គុក កាន់តែស្និតស្នាល ថេយ៉ុង នឹង ជូវី ក៏ដូចគ្នា។ ពេលនេះពាក់កណ្ដាលយប់បាត់ទៅហើយ
« ឃ្លាន ... គឺ ឃ្លានណាស់ » យូអាហ្វា ក្រោកមកពាក់កណ្ដាលយប់
« ចាំបន្តិចណា ! » ជុងហ្គុក ក៏ក្រោកទៅយករបស់គេទិញមកពីពេលល្ងាចមកកម្ដៅអោយនាងតូច
« wow មិចលោកដឹង » យូអាហ្វា សប្បាយចិត្តណាស់កន្លងមកក្រៅពីបង យ៉ាង ទៅគ្មានអ្នកណាយល់ចិត្តនាងទេទើបតែ ជុងហ្គុក នេះឯង
« ឆាប់ញាំទៅណា » ជុងហ្គុក ក៏អង្អែលក្បាលនាងតូច ។ យូអាហ្វា អាចនិយាយបានថាពេលនេះនាងមិនអាចរស់នៅដោយគ្មាន ជុងហ្គុក ទេនាងចាប់ផ្ដើមមានអារម្មណ៍ល្អទៅលើគេ ។ ជុងហ្គុក ផ្ទាល់ក៏ដឹងច្បាស់ណាស់ថា យូអាហ្វា កំពុងគិតអីគេគ្មានអារម្មណ៍នោះទេក្នុងចិត្តរបស់គេមានតែការសងសឹកចង់ដឹងការពិតគ្រប់យ៉ាងជាការសម្ដែងតែប៉ុណ្ណោះព្រឹកឡើងនៅកន្លែងថត
ដោយសារសារថ្ងៃនេះប្លង់ត្រូវថាប្លង់តួឯកប្រុសនឹងតួឯកស្រីគឺ ជីមីន នឹង យូអាហ្វា ថតប្លង់ស្នេហាក៏មានឈុតឆាតថើបគ្នា ។ ជីមីន ទទឹងរងចាំឈុតនេះយូរមកហើយដោយសារគេស្រលាញ់ យូអាហ្វា តាំងពីក្មេងមកម្ល៉េះ ។ គេមិនបានសម្ដែហនោះទេគេក្រសោចចង្កេះនាងតូចមកក៏ចាប់នាងបឺតមាត់មែនទែនតែម្ដង ចំណែក យូអាហ្វា គោរព ជីមីន ដូចបងប្រុសនាងមិនគិតអ្វីទេ គិតថា ជីមីន នេះជាមនុស្សល្អិតនឹងការងារគ្រាន់តែចង់អោយការសម្ដែងនេះចេញមកល្អឥតខ្ចោះ ។ គ្រប់គ្នាឈរមើលឡើងស្រឡាំងកាំង ចម្លែក សុីសុី នាងស្ទើរតែគាំងបេះដូង ជីមីន ជាមនុស្សតែម្នាក់ដែលនាងលួចស្រលាញ់
« នេះការសម្ដែងគេត្រូវអនុវត្តន៍ផ្ទាល់ៗមែនទេ បើយើងយកសង្សារមិនអោយសង្សារយើងមកថតទេគេប៉ះបានសឹងគ្រប់គ្នា » ជុងហ្គុក និយាយក្នុងន័យចង់ចំអកអោយ យូងាហ្វា ចិត្តងាយ
« ច្រណែនតួកឯកណាស់វើយ ! កាលណាគេហៅយើងថតចង់ធ្វើតារាណាស់ » ថេយ៉ុង ។ ជុងហ្គុក មិនបានចាប់អារម្មណ៍នឹងសម្ដី ថេយ៉ុង បានត្រឹមក្រវីក្បាលមើលទៅពួកគេសម្ដែងហើយក៏ដើរចេញបាត់ទៅ
« ល្អណាស់ » អ្នកដឹកនាំរឿងពេញចិត្តណាស់ ក៏ទះដៃ ។ យូអាហ្វា ក៏ប្រញាប់រុញ ជីមីន ចេញហើយមករក ជុងហ្គុក
« ឃើញ ជំនួញការខ្ញុំទេ » យូអាហ្វា ក៏សួរទៅកាន់ ថេយ៉ុង
« មុននេះគេនៅនឹងតើ » ថេយ៉ុង
« មិនអីទេ » យូអាហ្វា ក៏តាមរក ជុងហ្គុក
« តោះគ្នាយើងថ្ងៃនេះលំបាកហើយតោះទៅញាំអីនៅហាងប្អូនប្រុសខ្ញុំទើបតែបើកទុកអោយខ្ញុំជាអ្នក pay » អ្នកដឹកនាំក៏ហៅក្រុមការងារទាំងអស់ទៅ🙏💜🌼សូមរងចាំអានភាគបន្ត🙏💜🌼
YOU ARE READING
តារាកំពូលស្នេហ៍🌸🍂( ចប់)
Short Storyរឿងរ៉ាវស្នេហាកើតចេញពីការបន្លំខ្លួនពោលពេញទៅដោយគំនុំស្នេហា ការប្រច័ណ្ឌ ច្រណែនឈ្នានីស រវាងកម្លោះម៉ាហ្វៀលាក់មុខនឹងក្រមុំហាយសូរជាតារាល្បី🥀 ( ជុងហ្គុក / យូអាហ្វា )