ភ្លាមៗនោះទូរស័ព្ទរបស់ មីនហូ ក៏រោទិ៍ឡើងមក
« ខ្ញុំសុំនិយាយទូរស័ព្ទមួយភ្លែតណា » មីនហូ ក៏ទៅឡើងទូរសព្ទនិយាយ
« ថាមិចនៅយប់នេះមែន ? លឿនពេកហើយបានៗ » មីនហូ ទុកក្នុងទូរស័ព្ទក៏នឹកឃើញគំនិតម្យ៉ាង
« លោកអោយខ្ញុំទៅថតពេលណា » យូអាហ្វា ក៏សួរទៅ មីនហូ ឃើញគេត្រឡប់មកវិញ
« ថ្ងៃនេះអ្នកនាងមានប្លន់ថតច្រើនទេ » មីនហូ
« មួយប្លង់ទេ ! ក្រៅពីនឹងសុទ្ធតែប្លង់តួឯកស្រី » យូអាហ្វា
« បើអញ្ចឹងអាចជួយខ្ញុំថតអីឡូវបានទេ ? មិញនេះគេ call មកត្រូវការរូបបន្ទាន់ជួយខ្ញុំផងណា » មីនហូ
« ចាស បានថ្ងៃនេះខ្ញុំទំនេរម៉ោង ៥ អីខ្ញុំសុំទៅផ្ទះហើយខ្ញុំត្រូវមានការងារធ្វើ » យូអាហ្វា
« បាទ បាន » មីនហូ ក៏ចាំ យូអាហ្វា ថតដល់ចប់នៅកន្លែងថត
« ផលិតផលអ្វីទៅដែលលោកអោយខ្ញុំថតនោះ » យូអាហ្វា
« បាទ គឺគ្រឿងពេជ្រ » មីនហូ ក៏បើកប្រអប់ពេជ្រយកពេជ្រលំដាប់លេខ ១ យកមកអោយនាងថត
« ខ្ញុំថាវាមានតម្លៃណាស់មិនសមនឹងខ្ញុំទេ » យូអាហ្វា
« ខ្ញុំថាសមគឺសមបំផុត យប់នេះត្រូវដាក់តាំងវាដេញថ្លៃបែបមេះខ្ញុំចង់អោយនាងជាអ្នកពាក់ដើម្បីអោយគ្រឿងពេជ្រនេះកាន់តែមានតម្លៃ » មីនហូ ក៏អោយគេតុបតែងនឹងអោយ យូអាហ្វា ថត ។ នាងមិនអាចប្រកែកបានមកដល់កន្លែងថតហើយក៏ព្រមថត
និយាយពី ជុងហ្គុក វិញប្រញាប់មកក្រុមហ៊ុនព្រោះមានរឿងសំខាន់ត្រូវនិយាយជាមួយ យ៉ុនហ្គី
« យប់នេះត្រូវដេញថ្លៃគ្រឿងពេជ្រហើយឯងទៅអត់ ? » យ៉ុនហ្គី
« ត្រូវតែទៅ យើងចង់ដឹងវាផលិតបានអ្វីឡើងមក មិនទៀងយកជះលុយទិញបញ្ឈឺរវាមិនខាន » ជុងហ្គុក បង្វិលប៊ិច
« ចឹងយើងអោយគេកក់កន្លែងអោយយើងយប់នេះល្អទេ » យ៉ុនហ្គី
« ល្អយើងទៅរៀបចំខ្លួនសិនហើយ » ជុងហ្គុកពេលយប់កន្លែងតាំងពិព័រណ៍គ្រឿងពេជ្រ
« មានកត្តិយសណាស់បានលោកប្រុសទាំងពីចូលរួម » មីនហូ ក៏ចេញមកស្វាគមន៍ ជុងហ្គុក នឹង យ៉ុនហ្គី
« មិនអីទេ មកយឺតពិធីចាប់ផ្ដើមហើយ » ជុងហ្គុក ក៏ចូលទៅអង្គុយកន្លែងគេ ។ មីនហូ អង្គុយត្រង់នោះគេក៏អោយកូនចៅរៀបចំកន្លែងអោយគេអង្គុយក្បែរ ជុងហ្គុក ដែរ
YOU ARE READING
តារាកំពូលស្នេហ៍🌸🍂( ចប់)
Kısa Hikayeរឿងរ៉ាវស្នេហាកើតចេញពីការបន្លំខ្លួនពោលពេញទៅដោយគំនុំស្នេហា ការប្រច័ណ្ឌ ច្រណែនឈ្នានីស រវាងកម្លោះម៉ាហ្វៀលាក់មុខនឹងក្រមុំហាយសូរជាតារាល្បី🥀 ( ជុងហ្គុក / យូអាហ្វា )