ភាគទី ០២

769 15 0
                                    

និយាយពីបង យ៉ាង វិញក្រោយចេញពី condo នាងតូច យូអាហ្វា ក៏បានជួបគ្រោះថ្នាក់អកុសលគឺគ្រោះថ្នាក់ចរាចរណ៍រហូតបាត់បង់ជីវិត ។
« បង យូអាហ្វា ... ហ្ហឹកៗ ... » សុីសុី call ទូរស័ព្ទទៅ យូអាហ្វាទាំងយំសស្រាក់
« ឯងកើតអ្វីឡើងហេតុអ្វីយំយ៉ាងនេះហាក ? » យូអាហ្វា កំពុងពាក់ឈុតគេងមើលទូរទស្សន៍ព្រោះជាពេលសម្រាកមុនចូលសម្ដែងរឿងនាងមានពេលសម្រាប់ខ្លួនឯង
« គឺ បង យ៉ាង គាត់ ... បានជួបគ្រោះថ្នាក់ស្លាប់បាត់ហើយបង ហ្ហឹកៗ ... » សុីសុី យំយ៉ាងខ្លាំងប្រាប់ទៅ យូអាហ្វា
« បង យ៉ាង ... » យូអាហ្វា ក៏ធ្លាក់ទូរស័ព្ទពីដៃប្រញាប់រត់ទៅមន្ទីរពេទ្យទាំងឈុតគេង
នៅមន្ទីពេទ្យ
« បងយ៉ាង ... ហ្ហឹកៗ » ជូវី ក៏យំអោបសាកសពរបស់ បងយ៉ាង
« ពុទ្ធោបង ... » យូអាហ្វា មកដល់ក៏ដួលសន្លប់ព្រោះមុននេះនិយាយតាមទូរស័ព្ទនាងមិនជឿទេឃើញផ្ទាល់ភ្នែកបែបនេះវាភ្លាមៗនាងក៏សន្លប់បាត់តែម្ដង ។
កន្លងផុតទៅ ១ អាទិត្យក្រោយពីរៀបចំពិធីបុណ្យសពចប់សព្វគ្រប់អស់ហើយម្នាក់ៗក៏ដល់ពេលវេលាចូលធ្វើការ
មកដល់កន្លែងថត យូអាហ្វា នឹង ជូវី គឺដូចគ្នាមិននិយាយរកអ្នកណានៅនឹងថ្កល់ អត់ពីបង យ៉ាង ទៅគ្មានអ្នកនិយាយអោយពួកគេស្ដាប់នោះទេ ។ អ្នកដឹកនាំរឿងសឹងតែគាំងបេះដូងទៅហើយនិយាយឆ្វេងពួកគេទៅស្ដាំ
« ចរិតយ៉ាប់អាងខ្លួនឯងជាកូនអ្នកមាន » អាណាលីស នាងជាតួសំខាន់នៅក្នុងរឿងដែល យូអាហ្វា សម្ដែងដូចគ្នា ។ នាងស្អប់ យូអាហ្វា នឹង ជូវី ខ្លាំងណាស់ ព្រោះពួកគេមានសំណាងល្អតាំងពីក្មេង ខុសពីនាងត្រូវលះបង់គ្រប់យ៉ាងរហូតក្លាយជាតារាលះបង់សូម្បីខ្លួនប្រាណតែនៅតែមិនអាចយកឈ្នះ យូអាហ្វា បាន ទើបគេស្អប់នាង យូអាហ្វា តែងតែឈ្នះឈរលេខរៀងលេខ ១ ជានិច្ច
« ពួកឯងឆាប់ទៅបិទសេចក្ដីប្រកាសរកអ្នកមើលថែរតួសម្ដែងទៅ យក ២នាក់មកណា បើមិនចឹងយើងបន្តមិនបានទេ » អ្នកដឹកនាំសម្ដែង ក៏បញ្ជាក់អ្នកធ្វើការនៅទីនោះ
« ចាស លោកអ្នកដឹកនាំ » បុគ្គលិក
« ថ្ងៃមើលទៅថតមិនបានទេ យើងផ្អាកសិនទៅថ្ងៃស្អែកសឹមថតបន្ត សម្រាកការថត » អ្នកដឹកនាំក៏ប្រកាស គ្រប់គ្នាក៏រៀបចំអីវ៉ាន់ត្រឡប់ទៅវិញ
នៅក្រុមហ៊ុនរបស់ ជុងហ្គុក
     ចន ជុងហ្គុក ជាសេដ្ធីលំដាប់លេខ ១ ប្រចាំប្រទេសនៅប្រទេសក៏ជាសេដ្ធីលាក់មុខមិនងាយបញ្ហាមុខអោយអ្នកណាឃើញនោះគេមានមុខជំនួញជាច្រើនមុខនៅក្នុងដៃទាំងផ្លូវងងឹតនឹងផ្លូវល្អ បច្ចប្បន្នគេទទួលស្គាល់ជាផ្លូវស្គាល់ជាក្រុមហ៊ុនធំផ្ដាច់គេនោះ ក្រុមហ៊ុនលក់ចេញនឹងចូលគ្រឿងអលង្ការដែលមានតម្លៃថ្លៃនិងធំផ្ដាច់មុខតែម្ដង
« ចៅហ្វាយ អ្នកនាង យូអាហ្វា បានច្រានចោលមិនទទួលថតអោយរឿងអលង្ការយើងទេ ទាន » ជំនិតរបស់ ជុងហ្គុក គឺ សាន់
« ផាំង ! នាងម្នាក់នេះពិតជាចំមែនយើងចំណាយលុយរាប់លានដើម្បីចូលទៅក្បែរខ្លួនគេហើយនៅមិនព្រមទៀត » ជុងហ្គុក ខឹងឡើងក្ដៅស្លឹកត្រចៀក ។ ធម្មតា យូអាហ្វា មិនងាយទទួលការងារថតនោះទេ ទាល់តែនាងស្គាល់ម្ចាស់ផលិតផលច្បាស់ឬ ផលិតផលនោះល្អខ្លាំងនាងធ្លាប់ប្រើប្រាស់ទើបនាងទទួលថត ដោយឡែកក្រុមហ៊ុន នាងស្គាល់ប៉ុន្ដែនាងមិនធ្លាប់សូម្បីតែឃើញមុខម្ចាស់ក្រុមហ៊ុនផងអោយនាងទទួលយ៉ាងមិចទៅ ?
កូនចៅ ជុងហ្គុក ក៏អោនមុខចុះគ្រប់គ្នា
« ជុងហ្គុក ឪកាសឯងមកដល់ហើយវើយ ... » ថេយ៉ុង ក៏ប្រញាប់រត់មកដល់ office ជុងហ្គុក ទាំងដៃកាន់ក្រដាសមួយសន្លឹកមក
« ឪកាសស្អីឯង ? » ជុងហ្គុក កំពុងមួម៉ៅមិនមែនលើកទី ១ គេព្យាយាមទៅក្បែរ យូអាហ្វា ដើម្បីស៊ើបពីគ្រួសារនាងនោះទេតែរាល់លើកតែងតែត្រូវនាងបដិសេធមកវិញរហូត
« គឺ យូអាហ្វា រឿងដែលនាងកំពុងថត អ្នកដឹកនាំបានប្រកាសជ្រើសរើសអ្នកមើលថែរច្បាស់ណាស់គឺអាចនៅក្បែរខ្លួន យូអាហ្វា ព្រោះអ្នកចាត់ការនាងបានគ្រោះថ្នាក់ស្លាប់អាទិត្យមុនហើយ » ថេយ៉ុង
« ឯងបម្រុងអោយយើងទៅធ្វើអ្នកមើលថែរស្រីម្នាក់នោះ ? » ជុងហ្គុក លំដាប់ម៉ាហ្វៀលាក់មុខហើយអោយគេទៅធ្វើអ្នកចាត់ការតារាយ៉ាងមិច
« ឯងគិតមើលទៅ កម្រមានឪកាសណាស់ យូអាហ្វា ម្នាក់នេះបិទខ្លួនឯងណាស់មិនងាយរាប់អានអ្នកណាទេ » ជុងហ្គុក លឺ ថេយ៉ុង និយាយក៏ចាប់ផ្ដើមគិត ចង់ទៅក្បែរខ្លួននាងតូចពិតជាលំបាកពិតមែន
« ក៏បាន តែគេរើស២ នាក់ឯងទៅជាមួយយើង ! ចាត់ការទៅពួកឯង » ជុងហ្គុក ក៏បញ្ជាកូនចៅគេធ្វើយ៉ាងណាមិនអោយអ្នកសម្ភាសន៍ជាប់ធ្វើយ៉ាងណាអោយគេចូលក្បែរខ្លួននាងតូច ចំណែក ថេយ៉ុង វិញជាកូនអ្នកមានមុខមាត់ជាមន្រ្តីជាន់ខ្ពស់ក៏ត្រូវ ជុងហ្គុក ទាញទៅជាមួយ
« លប់យើងជាប៉ូលីសណាបើកូនចៅយើងដឹងខ្មាស់គេណាស់ អ្នកចាត់ការតារា ១០០ នាក់សុទ្ធតែជាភេទទី ៣ ណាលក្ខណះពិសេសដែលគេជ្រើសរើសយកមើលថែរពួកនាងជាមនុស្សស្រីយើងមិនធ្វើទេ » ថេយ៉ុង ក្រវីក្បាលដាច់ខាត
« ចឹងឯងជាប៉ូលីសយើងសុំដាក់ពាក្យបណ្ដឹងរឿងក្ដីមួយនេះអោយឯងស៊ើបអង្កេត » ជុងហ្គុក
« ឯង ... ក៏ល្អកុំអោយឯងសម្លាប់មនុស្សខុសច្បាប់ មានភស្ដុតាងពេលណាយើងចាប់គេចូលគុកតែម្ដង » ថេយ៉ុង
« ល្អ ... យូអាហ្វា » ជុងហ្គុក ក៏ញញឹមចុងមាត់

ព្រឹកស្អែកនៅកន្លែងថត ជុងហ្គុក នឹង ថេយ៉ុង ពិតជាបានចូលធ្វើជាអ្នកចាត់ការពួកគេទាំង ២ ពិតមែន
« good morning ស្រីស្អាតទាំង ២ » អ្នកដឹកនាំមករក យូអាហ្វា នឹង ជូវី ដល់បន្ទប់តែងខ្លួនដែលមកដល់ពួកនាងកំពុងសម្លក់គ្នា ពុះខណ្ឌតុជា ២ ផ្អែកផ្សេងគ្នាប្រៀបបានសិស្សសាលាគូសដែកសចែកតុតែមួយជា ២ យ៉ាងចឹង
« បងមកល្អហើយ ! ខ្ញុំមិនចង់នៅបន្ទប់ជាមួយម្នាក់ស្រីនោះទេ » យូអាហ្វា
« ខ្ញុំក៏មិនចង់នៅក្បែរអ្នកខ្លះដែល » ជូវី
« ឯង ... » យូអាហ្វា
« បងថាពួកឯងសម្រួលគ្នាទៅណា បើបែបនេះពេលណាថតរឿងហើយទៅអាណិតក្រុមការងារយើងណា » អ្នកដឹកនាំនិយាយទាំងល្វីងមុខ
« គឺមកពីនាងនាំរឿង » យូអាហ្វា ក៏ចង្អុលទៅ ជូវី
« គឺនាង បង្កររឿងមុន » ជូវី ក៏ចង្អុលទៅ យូអាហ្វា វិញ
« គឺនាង ... » យូអាហ្វា
« នាងទេ ... » ជូវី
« បានហើយ ឈប់ទាំង ២ នឹងបងសុំ ថ្ងៃនេះបងមានអ្នកចាត់ការថ្មីអោយពួកឯង » បើអ្នកដឹកនាំរឿងមិនប្រញាប់កាសបញ្ចប់សេចក្ដីទេពួកគេទាំង ២ ទេប្រហែលមិនចប់នោះទេ
« អ្នកណា ? » យូអាហ្វា និង ជូវី ក៏និយាយដំណើរគ្នា
« ពួកឯងចូលមក » អ្នកដឹកនាំ ក៏ហៅ ជុងហ្គុក និង ថេយ៉ុង ចូលមក។ ទាំង ថេយ៉ុង ទប់សើចណាស់ព្រោះរាល់លើក ជុងហ្គុក តែងតែស្លៀកពាក់តែងខ្លួនសង្ហា អាវធំជាប្រធានក្រុមហ៊ុនពេលនេះបែបជាតែងខ្លួន cute ដូចជាភេទទី ៣ វិញ
« បងអ្នកនាំរឿងខ្ញុំ សុំយកម្នាក់នោះបានទេ សង្ហា cute គួរអោយស្រលាញ់ណាស់មុខឡើងទន្សាយ » យូអាហ្វា ហាកពេញចិត្តនិង ជុងហ្គុក ចំប្លង់ ជុងហ្គុក តែម្ដងបើនាងជ្រើសរើស ថេយ៉ុង ពិតជាគ្មានអ្នកបដិសេធបានឡើយ

🙏🌼💜 សូមរងចាំអានភាគបន្ត 🙏💜🌼

តួឯកប្រុសដូចកូនឆ្មារធ្លាក់ទឹកចឹងពី CEO មកជាអ្នកចាត់ការ cute cute របស់តួស្រី 😹

តារាកំពូលស្នេហ៍🌸🍂( ចប់)Where stories live. Discover now