ភាគទី 35

448 15 0
                                    

នៅប៊ូសាន គ្រប់គ្នាក៏មកដល់ទីតាំងដល់ទីតាំងថត
។ គ្រប់គ្នាមមាញឹកនឹងការងាររៀងខ្លួន ជុងហ្គុក គេធ្វើហីមិនខ្វល់ពីនាងតូចឡើយ ។ ម៉ារីណា ឃើញបែបនេះនាងសប្បាយចិត្តណាស់ក៏នឹកឃើញគំនិតអាក្រក់ៗ ។ ពេលយប់ក៏បានមកដល់គ្រប់គ្នាក៏ធ្វើកម្មវិធីជប់លៀងក្រោយពីថតរឿងបញ្ចប់
« ថេយ៍ បងញាំអ្វីទេខ្ញុំទៅចាប់អោយ » ជូវី បម្រុងងើបទៅចាប់ម្ហូប ថេយ៉ុង ក៏ចាប់ដៃនាង
« ខ្ញុំមានរឿងចង់ប្រាប់អ្នកនាង រឿងកន្លងមកអោយខ្ញុំសុំទោសណាដែរប្រងើយកន្ដើយមើលមិនឃើញក្ដីស្រលាញ់អ្នកនាង ហើយក៏អរគុណអ្នកនាងតែងតែកំដរនៅក្បែរខ្ញុំ ខ្ញុំពិតជាមិនចង់បាត់បង់មនុស្សល្អដូចជាអ្នកនាងទេយើងទាក់ទងគ្នាធ្វើជាសង្សារទៅណា » ថេយ៉ុង ក៏និយាយត្រង់ៗគេមិនសូវចេះ Sweet អីទេគ្រាន់តែធ្វើតាមបេះដូងគេ
« ខ្ញុំមិនបានយល់សប្ដិទេមែនទេ ទីបំផុតខ្ញុំអាចញ៉ែបងបានហើយ » ជូវី សប្បាយចិត្តណាស់ក៏ហក់អោបករបស់ ថេយ៉ុង
« នេះលុយឯងឆាប់ទៅទិញវាមក » ម៉ារីណា បានបញ្ជា អាណាលីស អោយទៅទិញថ្នាំសន្លប់
« នេះវាខុសច្បាប់ហើយធ្វើបែបនេះមិនល្អទេណា » អាណាលីស
« ដោយសារឯងចឹងបានមួយជីវិតនេះបានត្រឹមតួរាយរយអោយទៅទិញក៏ឆាប់ទៅទិញទៅនាងនេះ ខូចអារម្មណ៍អស់ » បញ្ជាហើយដៀលគេទៀតតែ អាណាលីស នៅតែស្ដាប់ទៅទិញអោយនាង
      ក្រោយពីបានថ្នាំហើយនាងក៏ដាក់អោយ មីនហូ សន្លប់ដេកនៅបន្ទប់ ។ ក៏ចេញមកខាងក្រៅវិញឃើញ យូអាហ្វា នៅម្នាក់ឯង
« កូនម៉ាក់ ម៉ាក់នឹងលះបង់គ្រប់យ៉ាងដើម្បីកូនសូម្បីអាជីពជាតារានេះ » យូអាហ្វា ឈរគិតម្នាក់ឯងមើលទៅសមុទ្រគិតអំពីរឿងកូនរបស់នាង ។ នាងពេលនេះច្របូកច្របល់ណាស់ណារឿង ជុងហ្គុក ផងរឿងកូនផង
« ឯងឃើញឪកាសទេ ឆាប់យកមួយកែវនេះអោយនាង យូអាហ្វា ផឹកទៅ » ម៉ារីណា
« តែ ... » អាណាលីស នាងមិនសូវហ៊ាននោះទេ
« អោយលឿន នាង យូអាហ្វា វាចិត្តទន់ទេឯងទៅធ្វើជាគួរអោយអាណិតទៅសុំទោសវាអោយវាផឹកទៅអោយឆាប់ » ម៉ារីណា ក៏រុញ អាណាលីស អោយចូលទៅ ហើយនាងក៏ពូននៅម្ខាង
« អ្នកនាងមករកអ្វី » យូអាហ្វា ឃើញ អាណាលីស មកក៏ជូតទឹកភ្នែកសួរទៅកាន់នាង
« គឺខ្ញុំឃើញបងនៅទីនេះតែម្នាក់ឯងហើយខ្ញុំក៏ចង់មកសុំទោសបងរឿងពីមុនថ្ងៃនេះជាថ្ងៃយើងបញ្ចប់ការងារនឹងគ្នាខ្ញុំមិនចង់បន្សល់អារម្មណ៍មិនល្អជាមួយបងទេ ណាខ្ញុំក៏ដឹងខុសគ្រប់យ៉ាង នេះខ្ញុំយកអោយបង » អាណាលីស ក៏ហុចកែវទឹកដែលមានថ្នាំអោយ យូអាហ្វា ហើយផឹកទឹកក្រូចធម្មតាមួយកែវដែលកុំអោយ យូអាហ្វា សង្ស័យ
« រឿងកន្លងផុតទៅហើយឯងកុំគិតច្រើនអីខ្ញុំមិនប្រកាន់ទេ អរគុណឯងហើយបងកំពុងស្រេកទឹកអីត្រជាក់ៗផង » យូអាហ្វា ក៏ក្រវីកែវតិចៗហើយលើកផឹកទាំងអស់ ។ អាណាលីស ក៏នាំ យូអាហ្វា និយាយទាល់តែជាតិថ្នាំចូលខ្លួនមិនយូរ យូអាហ្វា ក៏សន្លប់បាត់សារតី
« ឯងធ្វើការបានល្អមកឆាប់ជួយគ្រាគ្នា » ម៉ារីណា ក៏ចេញមកគ្រានាងតូច អាយយូ ទៅបន្ទប់ មីនហូ ដោះសម្លៀកបំពាក់អោយពួកគេគេងក្បែរគ្នានាងថតទាំង Video នឹងរូបថតសន្លឹក ។ ល្បិចនាងពិតជាឆ្លាតណាស់បើរត់ទៅហៅ ជុងហ្គុក ច្បាស់គេសង្ស័យនាង ។ នាងក៏បើកទ្វារបន្ទប់ចោលយកស្បែកជើង យូអាហ្វា ដាក់មុខបន្ទប់ពង្រាយខោអាវពីមាត់បន្ទប់រហូតដល់គ្រែគេង
       ជុងហ្គុក នឹង ស៊ូហ្គា ក៏ដើរបណ្ដើរជជែកការងារបណ្ដើរដើរបន្ទប់ មីនហូ ឃើញស្បែកជើងនាងតូចគេសង្ស័យដោយទ្វារបើកទៀតគេក៏អើតមើលឃើញរាយពេញបន្ទប់ក្នុងចិត្តគេចាប់ផ្ដើមច្របូកច្របល់បែកញើសជើងសក់ភ័យខ្លាចដូចអ្វីដែលគេគិត ។ លុះពេលបើកទ្វារទៅដូចគេគិតមែន
« អ្នកទាំងពីរ អាក្រក់ណាស់ » ជុងហ្គុក ស្រែកមួយទំហឹងហើយក៏វៃរបស់ពេញបន្ទប់គ្រប់គ្នានៅខាងក្រៅលឺក៏ចាប់ផ្ដើមរត់មក ។ ជូវី នឹង សុីសុី ឃើញបែបនេះក៏ប្រញាប់យកអាវក្រៅមករុំអោយ យូអាហ្វា
« ជុង ... នេះមានរឿងអ្វី ? » យូអាហ្វា នាងមិនយល់នោះទេថាកើតអ្វីឡើងមក ។ ជុងហ្គុក ខ្លាំងណាស់ក៏កាន់សោរឡានបើកមក សេអ៊ូលទាំងយប់ ។ ម៉ារីណា ឃើញបែបនេះពេញចិត្តនាងណាស់
       យូអាហ្វា ឃើញ មីនហូ នឹងនាងនៅសភាពបែបនេះនាងក៏កាត់ន័យយល់តែ យូអាហ្វា នឹង មីនហូ ម្នាក់ៗសុទ្ធតែស្លុតចិត្តណាស់ហេតុអ្វីកើតរឿងបែបនេះ
« យូ ស្ដាប់ខ្ញុំណាខ្ញុំពិតជាមិនបានធ្វើអ្វីអ្នកនាងទេ » មីនហូ
« ខ្ញុំមិនចង់ស្ដាប់អ្វីទេ គ្រប់គ្នាចេញសិនទៅ ហ្ហឹក ... » យូអាហ្វា ក៏យំអោប ជូវី
« ខ្ញុំហ៊ានស្បថណាខ្ញុំកាលពីល្ងាចមិញខ្ញុំបានផឹកតែទឹកក្រូចមួយកែវក្រោយមករឿងអ្វីក៏ខ្ញុំចាំមិនបានដែល » មីនហូ ក៏និយាយសារភាពពាក្យពិត ។ យូអាហ្វា លឺហើយក៏សង្ស័យនាងក៏បានផឹកមួយកែវដូចគ្នា
« ខ្ញុំក៏បានផឹក »
« ខ្ញុំបានទៅបន្ទប់ទឹកមុននេះឃើញកញ្ចប់ថ្នាំមួយនេះបង ជីន ជាថ្នាំអ្វី » សុីសុី ឃើញសម្បកថ្នាំចម្លែកនាងក៏យកមើលដល់លឺ ជុងហ្គុក ស្រែកឆោរឡោរនាងក៏ប្រញាប់រត់មកមើល
« នេះជាថ្នាំសណ្ដំខុសច្បាប់ » ជីន ឃើញហើយស្គាល់ច្បាស់ណាស់
« ច្បាស់ជាស្រីម្នាក់នោះ » មីនហូ ក្ដាប់ដៃនឹងពូកខឹងណាស់
        គ្រប់គ្នា ក៏ស្លៀកពាក់ហើយប្រញាប់មកសេអ៊ូលវិញ
២ - ៣ កន្លងផុតទៅគ្មានអ្នកណាដឹងដំណឹង ជុងហ្គុក ទេ គេដើរផឹកមិនចូលផ្ទះស្រីដេកជាមួយម្ដង ៣ - ៤ នាក់ ។ យូអាហ្វា នៅចាំផ្លូវនៅផ្ទះគេនាងពិបាកណាស់ណាចាញ់កូនទៀត
នៅភូមិគ្រឹះលោក ចន
« អាកូនចង្រៃនេះបង្ករតែរឿងមិនព្រមបែងចែកការពិតត្រចៀកសណាស់ » លោក ចន ដឹងរឿងហើយខឹងណាស់ ជីន នឹង ថេយ៉ុង មកប្រាប់គាត់
« នេះដើរផ្លូវចាស់ទៀតហើយអ្នកប្រុសខ្ញុំ » ម៉ែដោះ
« យូ កូននៅទីនេះកុំបារម្ភប៉ាមិនអោយចៅប៉ាគ្មានប៉ាហៅនោះទេ » លោក ចន
ភ្លាមនោះ ជុងហ្គុក ក៏បានបណ្ដើរ ម៉ារីណា ចូលផ្ទះ
« ជម្រាបសួរលោកប៉ាក្មេក » ម៉ារីណា
« អ្នកណាប៉ាក្មេកឯងយើងមានកូនប្រុសតែម្នាក់កូនប្រសារយើងក៏មានតែម្នាក់ ឆាប់ទៅវិញទៅកុំធ្វើអោយប៉ះពាល់អារម្មណ៍កូនប្រសារយើងកំពុងពពោះចៅយើង » លោក ចន
« លោកប៉ាច្បាស់ទេថាកូនក្នុងនោះជាចៅលោកប៉ា » សម្ដី ជុងហ្គុក ដូចយកកាំបិតចាក់ចំបេះដូង យូអាហ្វា ចឹង

          🌼💜🙏សូមរងចាំអានភាគបន្ត🙏💜🌼

តារាកំពូលស្នេហ៍🌸🍂( ចប់)Where stories live. Discover now