ភាគទី 33

514 10 0
                                    

មួយរយះធំកន្លងផុតទៅ
យូអាហ្វា ក៏ព្រមស្ដាប់តាមបញ្ជារ ជុងហ្គុក ព្យាយាមគេចពី ម៉ារីណា ។ ពេលនេះសាច់រឿងនាងត្រូវបានត្រូវថតជិតចប់ទៅហើយ ។ នៅ condo នៅពេលព្រឹក
យូអាហ្វា កំពុងរៀបចំអាហារពេលព្រឹក
« ខ្សឺតៗ ... » ជុងហ្គុក មកដល់ក៏ថើបថ្ពាល់នាងតូចខ្សឺតៗ
« នែ៎ កាត់ព្រឹកម៉ងបងឯង » នាងតូចក៏វៃទ្រូង ជុងហ្គុក តិចៗ « អ៊ាវ ... គេនិយាយថាពេលព្រឹកអោយថើបប្រពន្ធ ៥ ដងសេរីសួស្ដីរកសុីមានបានណាឃើញបងជោគជ័យអត់ ? » ជុងហ្គុក ក៏អោបចង្កេះ យូអាហ្វា យ៉ាងណែន
« ចាស លោកគ្រូជោគជ័យ » យូអាហ្វា នាងកាន់តែស្រលាញ់ ជុងហ្គុក រឹតតែខ្លាំងមួយរយះពេលនេះនាងមានសេចក្ដីសុខខ្លាំងៗ
« ថ្ងៃនេះអូនទៅធ្វើការឬអត់ហា ? » ជុងហ្គុក
« អត់ទេ ! សល់មួយប្លង់ចុងក្រោយក្រែងបងអោយថតចាប់ប្លង់នៅសមុទ្រហី »
« បងនេះយ៉ាងណាស់ជាអ្នកបញ្ជាគេសោះចេះភ្លេចទៅកើត សំណាងមានប្រពន្ធជាកូនចៅជួយដាស់តឿនបង » ជុងហ្គុក ញញឹមញ៉ោះនាងតូច
« អ្នកណាកូនចៅបងហា នេះនែ៎ » យូអាហ្វា ក៏បែរមកទាញត្រចៀកនាយ
« អួយស្រីឆ្នាស់ »
« អូនរៀបចំអាហារពេលព្រឹកហើយ ឆាប់ទៅងូតទឹកទៅធ្វើការប្រយ័ត្នណា »
« បាទ ប្រពន្ធសម្លាញ់ »
ជុងហ្គុក ញាំអាហរពេលព្រឹកជាមួយនាងតូចហើយក៏ចាកចេញទៅធ្វើការទុកអោយនាងតូចនៅ Condo តែម្នាក់ឯង
ទីងៗ ...
« ប្រហែលភ្លេចអីមិនខាន បងភ្លេចអ្វីហា ... ឯង ? » យូអាហ្វា ដើរទៅបលកទ្វារស្មានតែ ជុងហ្គុក ភ្លេចរបស់តាមពិតជា ម៉ារីណា សោះ
« ជួយយើងផងណា ហ្ហឹកៗ ... » ម៉ារីណា បាន Make up ធ្វើដូចមានអ្នកវាយនាងបែកមុខបែកមាត់ចឹង
« ឯងចេញទៅ » យូអាហ្វា ឃើញសភាពនាងក៏មានចិត្តអាណិតនាងដែលតែខ្លាចមានបញ្ហានាងនឹកឃើញសម្ដីរបស់ ជុងហ្គុក
« អោយយើងសុំទោសណា យប់នោះមកពី មីនហូ គេគម្រាមយើងពេកយើងជំពាក់បំណុលគេ ពេលនេះគេបានបញ្ជាកូនចៅគេអោយមកវៃយើង ហ្ហឹកៗ ... យើងគ្មានអ្នកណាទេ » ម៉ារីណា ក៏ស្ទុះទៅអោប យូអាហ្វា ធ្វើជាកំសត់
« នេះគេវៃមនុស្សស្រីផងអាក្រក់ពេកហើយ ហ្ហឹកៗ ... » ម៉ារីណា យំយ៉ាងខ្លាំងអោប យូអាហ្វា
« ឯងជួយយើងផងណា យើងមិនសល់អ្វីទេ យើងក៏មិនចង់រំខានឯងច្រើនដែលខ្លាចប្ដីឯងគេថាអោយ »
« ចូលមកខាងក្នុងសិនយើងលាបថ្នាំអោយសិនណា » យូអាហ្វា ក៏នាំនាងចូលក្នុងចាក់ទឹកអោយនាងផឹក ។ ម៉ារីណា ក៏បានលួចដាក់ថ្នាំអោយ យូអាហ្វា ផឹកដូចគ្នា
« យើងនៅបានយូរទេខ្លាចប្ដីឯងមកទាន់សម្លាប់យើងណា ឯងជួយទៅយកសោរឡាននៅ condo យើងមក យើងមិនហ៊ានទៅទេខ្លាចគេវៃយើងនឹងបើកឡានទៅនៅស្រុកឆ្ងាយជាមួយប៉ាម៉ាក់យើងណា » ម៉ារីណា
« តែ ... » នាងតូចក៏មិនសូវទុកចិត្ត
« ណាៗ ... លើកចុងក្រោយហើយ » យូអាហ្វា ក៏ព្រមទៅតាម
« ជាតិថ្នាំមួយម៉ោងទៀតនឹងជ្រាបចូលខ្លួនឯងហើយ » យូអាហ្វា ចេញទៅបាត់ ម៉ារីណា អង្គុយគងទាក់ខ្លាញញឹមយ៉ាងសមចិត្ត
រីឯ មីនហូ នៅចាំ យូអាហ្វា នៅ condo ម៉ារីណា តាមគម្រោងរបស់ពួកគេ ។ គេពិតជាខឹងព្រោះតែរឿងលើកមុន ស៊ូហ្គា បានបំផ្លាញ់ការងារគម្រោងធំរបស់គេលើកនេះគេនឹងសងសឹក ។ គេឈរចាំមើលផ្លូវនាងតូចមកដល់ condo ពេលឃើញសាររបស់ ម៉ារីណា ផ្ញើរមកប្រាប់ ។ គេមើលពីលើមកឃើញនាងតូចកំពុងឈរចាំភ្លើងស្ដុបភ្លាមនោះមានលោក យាយចាស់ម្នាក់លោតភ្លើងក្រហមគាត់ឆ្លងមិនទាន់ផុតព្រោះគាត់ចាស់រញីរញ័រពិបាកក្នុងការធ្វើដំណើរ ម៉ូតូមួយបើកយ៉ាងលឿនសម្ដៅមកលោកយាយ ។ យូអាហ្វា ឃើញបែបនេះក៏ប្រញាប់រត់ទៅជួយលោកយាយអោយទៅម្ខាងដួលលើនាងព្រោះលោកយាយឆ្លងផ្លូវមកខាងនាង
« អ្នកនាង យូអាហ្វា » មីនហូ ឃើញបែបនេះភ័យបារម្ភពីនាងតូចណាស់ ។ តែសំណាងនាងជួយលោកយាយគាត់មិនបានត្រូវអ្វីធ្ងន់ធ្ងរតែនាងបានត្រូវរបួសជើង
« អ្នកនាងល្ងង់ពេកហើយ ជួយគេមិនគិតពីខ្លួនឯងទុកថាសំណាងរបស់អ្នកនាងពេលនេះហើយ » មីនហូ ពោលសរសើរនាងតូចគេពិតជារំភើបចិត្តណាស់ ។ យូអាហ្វា ក៏ព្យាយាមងើបទាំងឈឺជើងឡើងមក condo ម៉ារីណា ។ នាងដើរបណ្ដើរឈឺជើងបណ្ដើរជាតិថ្នាំក៏ជ្រាបក្នុងខ្លួននាងចាប់ផ្ដើមមុខ ។ គ្រាន់តែចុចលេខកូដបន្ទប់ហើយនាងក៏ដួលសន្លប់តែម្ដង
មីនហូ ក៏ទៅលើកបីនាងចូលមកក្នុងបន្ទប់ដាក់នាងអោយដេកស្រួលបួល ។ មើលជើងនាងតូចលេបថ្នាំអោយថ្នមៗរុំរបួសអោយនាងរួចគេសម្លឹងមើលមុខអ្នកនាង
« អ្នកនាងល្អពេកហើយ ខ្ញុំពិតជាស្រលាញ់អ្នកនាងដោយស្មោះសរមិនគិតចង់បំផ្លាញ់អ្នកនាងទេ ខ្ញុំមិនសមគិតរឿងថោកទាបទាំងនេះជឿពាក្យគេចង់ធ្វើបាបមនុស្សខ្លួនស្រលាញ់ទេ អ្នកនាងតែងតែធ្វើល្អដាក់ខ្ញុំ ជួយមនុស្សជុំវិញខ្លួនតែងតែស្រលាញ់គេជាងខ្លួនឯងខ្ញុំមិនសមអូសអ្នកនាងចូលក្នុងរឿងសងសឹកការងារនោះទេ » មីនហូ គេតាំងចិត្តថាមិនធ្វើអ្វីនាងទេនឹងយកនាងទៅអោយ ជុងហ្គុក វិញ ។
ជុងហ្គុក ចេញពីធ្វើការមិនឃើញនាងតូចស្មានតែំេទៅដើរលេងជាមួយ សុីសុី ជូវី ទើបបានចាប់អារម្មណ៍ក៏ចុះមកខាងក្រោមចូលផ្សារទំនើបក្បែរផ្ទះទិញរបស់ញាំអោយ យូអាហ្វា ចៃដន្យក៏ជួបនឹង ម៉ារីណា
« សួស្ដីបងសម្លាញ់ » ម៉ារីណា និយាយទាំងញញឹមញញែម
« ជៀសផ្លូវខ្ញុំគ្មានពេលនិយាយជាមួយនាងទេ » ជុងហ្គុក បម្រុងដើរគេចផ្លូវនាង
« បាត់ប្រពន្ធមែនទេ ? »
« រឿងខ្ញុំ »
« ខ្ញុំដឹងនាងនៅទីណា ... »
« នៅជាមួយសាហាយទេដឹងលោកល្ងង់ណាស់ » ម៉ារីណា សើចហើយក៏ដើរចេញ ។ ជុងហ្គុក ឈរក្ដាប់កន្រ្តក់នំរួចហើយក៏ត្រឡប់ទៅ condo អង្គុយលើសាឡុងចាំផ្លូវនាងតូចទាំងខឹងខ្លាំងព្រោះ Call ទៅមិត្ត យូអាហ្វា ដឹងថានាងមិនបាននៅជាមួយពួកគេនោះទេ ។
ភ្លាមនោះលឺម្លេងកណ្ដឹង ជុងហ្គុក ក៏ប្រញាប់ទៅបើកទ្វារឃើញនាងតូចដេកលើដៃ មិនហូ គេខកចិត្តណាស់ខឹងនាងពេកពន់
« ឯងធ្វើអ្វីគ្នាហា ហេតុអ្វីនាងសន្លប់ក្នុងដៃឯង » ជុងហ្គុក ខឹងឡើងញ័រសាច់គេដឹងច្បាស់ពីសណ្ដាន មីនហូ ថាគេជាព្រាននារីកម្រិតប្រហែលពេលនេះមនុស្សគេស្រលាញ់ខ្ចេចខ្ចីអស់ហើយ
« យើងជាសុភាពបុរសគ្រប់គ្រាន់មិនបានធ្វើអ្វី នាងសន្លប់ក៏ព្រោះស្នាដៃសង្សារចាស់ឯង » ជុងហ្គុក ក៏បី យូអាហ្វា អោយទៅគេងលើពូក ។ ទាំងចិត្តខឹងគេបានមើលនាងទេ អង្គុយចាំនាងដឹងខ្លួនដឹងអាលដឹងសខ្មៅហេតុអ្វីនាងមិនស្ដាប់បញ្ជារគេទាល់តែសោះ

           🌼💜🙏 សូមរង់ចាំអានភាគបន្ត 🙏💜🌼

តារាកំពូលស្នេហ៍🌸🍂( ចប់)Where stories live. Discover now