The love i never expect

23 4 0
                                        



Ep 4: តាមបេះដូងឬខួរក្បាល

« មិចក៏សុខៗសួរបងបែបនឹងទៅវិញ ឆ្លើយប្រាប់បងមកស៊ុក»រាងក្រាស់ចម្លែកចិត្តជាខ្លាំងក្រោយពីលឺសំណួររាងតូចសួរគេ សួរសំណួរប្លែកៗបែបនេះគេមានអារម្មណ៍មិនស្រួលទេ

«គ្មានអីទេអូនមើលរឿងយប់មិញក៏សួរបងព្រោះចង់ដឹងតែប៉ុណ្ណោះ»ស៊ុក ស៊ុក ជ្រើសមិនប្រាប់ការពិតទៅរាងក្រាស់ព្រោះរាងក្រាស់គេមិនបានដឹងអីទេ ម្យ៉ាងគេក៏មិនចង់យកគំន៉ំមកលូកឡំជាមួយស្នេហារបស់គេ

« បើសិនជាបងវិញបងនឹងជ្រើសធ្វើតាមបេះដូងបើយើងនៅជាមួយគ្នាគ្មានក្តីសុខផ្លូវចិត្តបងនឹងបន្តទំនាក់ទំនងនោះតទៅទៀតព្រោះដៃគូយើងមិនមែនកំហុស តែបើយើងបន្តស្រឡាញ់គេមិនបានក៏មានតែផ្លូវមួយ គឺចាកចេញតែប៉ុណ្ណោះ»រាងក្រាស់តបសំណួររាងតូចតាមអ្វីដែលគេគិតឃើញក៏ហើយក៏ឆ្លើយតប តែគេមិនដឹងទេថាអ្នកនៅចំពោះមុខគេកាន់តែមានគម្លាតឆ្ងាយពីគេ ធ្វើឪ្យក្តីស្រឡាញ់របស់រាងតូចចាប់ផ្តើមស្រពិចស្រពិលដោយសារចម្លើយរបស់គេឡើយ

« និយាយចឹងប៉ារបស់បងcallមកបងយប់មិញ»រាងតូចក៏បង្វែរសាច់រឿងមកនិយាយពីរឿងដែលគេបាននិយាយជាមួយឃាតករសម្លាប់ប៉ាម៉ាក់របស់គេកាលពី10ឆ្នាំមុនដែលជាត្រូវឪពុករបស់ជុងគុក

«ហ៉ឺម គាត់និយាយអីខ្លះគាត់មាននិយាយអីឪ្យប៉ះពាល់ដល់អូនឬអត់»ជុងគុកគ្រាន់តែលឺឈ្មោះឪពុកគេគ្មានអារម្មណ៍បន្តិចឡើយកំឡុងពេលរាងតូចនិយាយពីឪពុកគេក៏តបទាំងអារម្មណ៍តប់ប្រមល់ថែមទាំងសួរនាំធ្វើមើលតែឪពុកគេជាមនុស្សមិនគួរនិយាយជាមួយចឹង

« គ្មានទេ គាត់គ្រាន់តែឪ្យបងត្រឡប់ទៅផ្ទះវិញ នៅផ្តាំប្រាប់ទៀតថាបើបងមិនទៅគាត់និងកាត់credit cardបងចោលទាំងអស់»រាងតូចព្យាយាមធ្វើខ្លួនឪ្យធម្មតាបំផុត ហើយក៏រៀបរាប់តាមអ្វីដែលឪពុកជុងគុកផ្តាំតែប៉ុណ្ណោះ

« គាត់នៅតែបែបនេះ » ជុងគុករអ៊ូនឹងទង្វើឪពុករួមទាំងដកដង្ហើមធំទាំងអារម្មណ៍មួម៉ៅ គាត់មិនដែលយល់ពីគេទេគាត់ចង់បានតែអ្វីដែលគាត់ត្រូវការតែប៉ុណ្ណោះគេពិតជាហត់នឹងធ្វើជាកូនរបស់គាត់ណាស់ បើមិនបញ្ជា ក៏ គម្រាមគេឪ្យធ្វើអ្វីតាមតែចិត្តគាត់ចង់បាន

The love I never expect Where stories live. Discover now