Ep8: អនុស្សាវរីយ៍ចុងក្រោយនៅDaegu(1)..........
នៅក្នុងមន្ទីពេទ្យរាងតូចត្រូវNurse ជុងគុក ព្រមទាំងDoctorsមើលថែទាំយ៉ាងយកចិត្តទុកដាក់ ហើយថ្ងៃនេះក៏ជាថ្ងៃដែលរាងតូចត្រូវចេញពីមន្ទីពេទ្យដែល រាងតូចបានចូលទៅប្តូរសម្លៀកបំពាក់ដែលជុងគុកយកមកឪ្យពីយប់មិញដើម្បីរងចាំរាងក្រាស់មកទទួលគេចេញពីមន្ទីពេទ្យព្រោះជុងគុកគេត្រូវរៀបចំសម្លៀកបំពាក់ឪ្យរាងតូចនឹងខ្លួនឯងព្រមទាំងរបស់របរប្រើប្រាស់ដើម្បីទុកtripនៅថ្ងៃនេះ
« ចាំបងយូរឬអត់ » ជុងគុក
« អត់ទេ បងរៀបចំរួចរាល់អស់ហើយឬនៅ » ស៊ុក ស៊ុកដែលអង្គុយចាំផ្លូវជុងគុកនៅកៅអីរងចាំក៏តបនឹងសំណួររាងក្រាស់ដែលកំពុងដើរចូលមករកគេ
« គ្រប់យ៉ាងរៀបរយហើយទាំងកន្លែងគេង នឹងរបស់ប្រើប្រាស់ » ជុងគុកគេបង្អោនខ្លួនអង្គុយនៅពីមុខរាងតូចព្រមទាំងអង្អែលដៃតូចថ្នមៗនឹងញញឹមផ្អែមជាមួយមនុស្សជាទីស្រឡាញ់
« ល្អណាស់បងគិតចង់ទៅប៉ុន្មានថ្ងៃ » ស៊ុក ស៊ុក
« 1សប្តាហ៍ អូនokឬអត់ » រាងក្រាស់សួរបញ្ជាក់រាងតូចខ្លាចថារាងតូចនឹងមិនចង់ចំណាយពេលtripយូរព្រោះរាងតូចត្រូវត្រៀមខ្លួនប្រឡងចូលសកលវិទ្យាល័យ
« ប្រាកដជាokហើយ ព្រោះអូនចង់ចំណាយពេលជាមួយបងឪ្យបានច្រើន » រាងតូចតបទៅរាងក្រាស់ដោយញញឹមញញែម មែនហើយព្រោះបើចប់tripនេះទៅជុងគុកនឹងគេ លែងជាអ្វីនឹងគ្នាទៀតហើយព្រោះគេត្រូវការរកយុត្តិធម៍ឪ្យប៉ាម៉ាក់របស់គេ ម្យ៉ាងគេក៏មិនចង់ឪ្យជុងគុកមានអារម្មណ៍ទើសទាល់ដែលពេលដែលដឹងថាប៉ារបស់របស់ខ្លួនសម្លាប់ប៉ាម៉ាក់របស់មនុស្សដែលគេស្រឡាញ់
« អញ្ចឹងយើងឆាប់ទៅ » ជុងគុកក្រោកឈរពេញកម្ពស់ព្រមទាំងកាន់ដៃរាងតូចបណ្តើរទៅចំណតឡាន
«.............» រាងតូចមិននិយាយអីគេដើរទៅតាមជុងគុក
« ចូលទៅ » រាងក្រាស់បើកទ្វារឪ្យរាងតូចក្នុងឡានបន្ទាប់មកគេក៏ចូលតាមក្រោយ
«អរគុណ»រាងតូចនិយាយអរគុណបន្ទាប់ពីជុងគុកចូលមកក្នុងឡាន
« មោះ បងដាក់ខ្សែរក្រវ៉ាត់ឪ្យ » ជុងគុក

YOU ARE READING
The love I never expect
Romansaរឿងរ៉ាវអាថ៍កំបាំងនៅពីក្រោយឃាតកម្មស្លាប់1គ្រួសាររបស់អតីតប្រធានាធិបតីចាស់ដោយគ្មានមូលហេតុ នឹងស្នេហាដែលកើតឡើងពីការអាណិតបន្ទាប់មកក៏ស្រឡាញ់..... #vhope #jikook