The love i never expect

5 2 0
                                    


Ep13 : អាហារពេលល្ងាច

ម៉ោង6:00
Ding dong
សម្លេងកណ្តឹងរោទ៍នៅមុខផ្ទះរបស់រាងតូចរោទ៍ដោយស្នាដៃរាងក្រាស់ ដែលម្ចាស់កំពុងតែរៀបចំប្តូរសម្លៀកបំពាក់ក្រោយចេញពីសម្អាតខ្លួនមុននេះ

« ទៅហើយៗ » ក្រោយពីស្លៀកពាក់រួចរាងតូចក៏ប្រញាប់ប្រញាល់រត់ទៅបើកទ្វារព្រោះអ្នកខាងនោះចុចកណ្តឹងស្ទើរតែខូចត្រចៀកទៅហើយ

« មិចក៏យូរយ៉ាងនេះ » បើកទ្វារមកក៏ឃើញកាយក្រាស់ឈរធ្វើមុខសាបដូចទន្លេនឹងស្តីឪ្យគេ មនុស្សស្អីសោះកក្រោះ

« ខ្ញុំទើបតែប្តូរសម្លៀកបំពាក់ហើយមុននេះ ឬបងចង់ឪ្យខ្ញុំរត់មកបើកទ្វារឪ្យបងទាំងអត់សម្លៀកបំពាក់អញ្ចឹងឬ » ស៊ុក ស៊ុក សូកសៀតឪ្យអ្នកខាងនោះដែលមករអ៊ូរទាំខុសរឿង នរណាចង់ឪ្យចាំយូរទៅតែធ្វើមិចបើគេទើបតែងូតទឹកហើយចង់ឪ្យគេរត់មកបើកទ្វារទាំងអាក្រាតកាយឬយ៉ាងមិច

« បងមានថាអីឯណា ចង់រត់មកទាំងគ្មានសម្លៀកបំពាក់ក៏មិនបានហាម ក៉ំតែឪ្យអ្នកផ្សេងឃើញក្រៅពីបងទៅបានហើយ » ឯរាងក្រាស់ឯណេះក៏ចឹងទៀតដឹងថាអ្នកខាងនុះស៊ូកសៀតហើយនៅឆ្លៀតញោះឪ្យរាងតូចខឹងទៀត

« សម្រេចថាទៅញាំបាយឬអត់ » ស៊ុក ស៊ុកតបទាំងហួសចិត្តនឹងពាក្យសម្តីរាងក្រាស់មុននេះ ចង់ឪ្យគេរត់ស្រាតទៅទទួលហេ៎ស ចំមែនអាប្រុសឆ្គួត

« ប្រាកដជាទៅហើយ មោះអញ្ចើញចូល » ថេយ៉ុងថាហើយក៏បើកទ្វារឡានឪ្យកាយតូចចូល

« មនុស្សឆ្គួត » រាងតូចចូលក្នុងឡានហើយមិនភ្លេចលួចជេររាងក្រាស់ខ្សាវមិនឪ្យអ្នកខាងនោះលឺ តែមានឯណារាងក្រាស់ទៅរាងតូចវិញមួយឆ្ងាញ់

« ឆ្គួតដោយសារតែអូននឹងហើយ » ថេយ៉ុង អាល្អិតនេះលួចជេរឡេគិតថាគេមិនលឺឬយ៉ាងមិច

« បើកឡានទៅ ខ្ញុំចង់ប្រញាប់ត្រឡប់មកផ្ទះវិញ » ស៊ុក ស៊ុក

« បាទ baby boy » ថេយ៉ុង

វិមានត្រកូលគីម

ថេយ៉ុងនឹងកាយតូចបានមកដល់វិមានត្រកូលគីម ដោយប្រើរយះពេលអស់20នាទីរាងតូចមិននិយាយអីទាំងអស់តាំងពីឡើងឡានជាមួយគេមកសង្ស័យតែនៅងរជាមួយគេរឿងគេស្តីឪ្យទេដឹង
« ឆាប់មក ប៉ាម៉ាក់ចាំនៅខាងក្នុង » ថេយ៉ុងបើកទ្វារឪ្យកាយតូចនឹងហាស្តីប្រាប់ទៅអ្នកម្ខាងទៀតដែលគិតតែស្ងាត់មិននិយាយអីសោះ មុខវិញមិនបាច់មើលដូចក្មេងត្រូវគេដណ្តើមរបស់ញាំចឹង

The love I never expect Where stories live. Discover now