Ep9:អនុស្សាវរីយ៍ចុងក្រោយនៅDaegu(2)..........
នៅលើកន្រ្តកវិល
« បងសូមទោសដែលទុកអូនឪ្យនៅម្នាក់ឯង » ជុងគុក
« មិនមែនជាកំហុសបងទេ ក៉ំបន្ទោសខ្លួនឯងអី »ស៊ុក ស៊ុក
« អឹម លើកក្រោយបងមិនបណ្តោយឪ្យអូននៅម្នាក់ឯងទៀតទេ »ជុងគុក
« ជុង អូនសួររឿងមួយបានទេ » ស៊ុក ស៊ុក
« អូនសួរមកចុះ » ជុងគុក
« បងលង់ស្រឡាញ់អូនតាំងពីពេលណា៎ » ស៊ុក ស៊ុក
« គឺតាំងពីបងទៅហាងកាហ្វេដែលអូនធ្វើការនោះអី ចាំឬអត់បងទៅហាងកាហ្វេរបស់អូនរាល់ថ្ងៃដើម្បីមើលមុខអូន » ជុងគុក
« អញ្ចឹងទើបចេះតែឃើញ មិនដែលបាត់មុខសូម្បីមួយថ្ងៃ »ស៊ុក ស៊ុក
« ចុះអូនវិញនោះ ស្រឡាញ់បងពីពេលណា៎ឬក៏ជាពេលដែលបងដែលបងនឹងជីមីនវៃគ្នាដណ្តើមគ្នាជូនអូនទៅផ្ទះ » ជុងគុកនិយាយក្នុងបំណងលេងសើចតែគេក៏ជ្រុលមាត់រំលឹករឿងជីមីននៅចំពោះមុខរាងតូច
« ..........» រាងតូចគ្រាន់តែលឺជុងគុកនិយាយពីជីមីនភ្លាមគេចាប់ផ្តើមធ្លាក់ទឹកមុខភ្លាម ដោយសារតែសម្តីឈឺចាប់ទាំងនោះនៅតែដក់ជាប់ខួរក្បាលរបស់គេដដែល គេមិនខឹងឬស្អប់ជីមីនទេដែលជីមីននិយាយបែបនេះព្រោះវាជាការពិត តែយ៉ាងណាក៏ដោយជីមីនប្រាកដជាដឹងពីគេច្បាស់ថាគេត្រូវរស់នៅម្នាក់ឯងប៉ុន្មានឆ្នាំមកនេះក្រោយលោកយាយគេស្លាប់យ៉ាងលំបាកគេ ត្រូវរស់នៅម្នាក់ឯង ត្រឡប់ទៅផ្ទះវិញទាំងភ័យខ្លាច ខ្វះអ្នកជម្រុញលើកទឹកចិត្ត តែហេតុអី ហេតុអីបានជានិយាយពាក្យទាំងនោះវាយប្រហារផ្លូវចិត្តគេ ជីមីនជាមិត្តតែម្នាក់ដែលគេស្រឡាញ់នឹងទុកចិត្តណាស់តែមើលចុះ មើលផលដែលគេទទួលបានពីជីមីនចុះ
« ប..បង ស៉ំទោសបងមិនគួរនិយាយបែបនេះទេ » ជុងគុកគ្រាន់តែដឹងថាខ្លួននិយាយប៉ះពាល់ផ្លូវអារម្មណ៍ស៊ុក ស៊ុក ភ្លាមក៏ប្រញាប់ទាញកាយតូចមកអោបព្រមទាំងស៉ំទោស
« ហ៉ឹកហ៉ឺ ជុងមិចក៏អូននៅមានអារម្មណ៍ថាឈឺ ឈឺរាល់ពេលដែលនឹកឃើញពីសម្តីទាំងនោះទៅវិញ» រាងតូចសម្ងំខ្លួនបង្ហូរទឹកភ្នែកក្នុងរង្វង់ដៃជុងគុក
YOU ARE READING
The love I never expect
Romanceរឿងរ៉ាវអាថ៍កំបាំងនៅពីក្រោយឃាតកម្មស្លាប់1គ្រួសាររបស់អតីតប្រធានាធិបតីចាស់ដោយគ្មានមូលហេតុ នឹងស្នេហាដែលកើតឡើងពីការអាណិតបន្ទាប់មកក៏ស្រឡាញ់..... #vhope #jikook