The love i never expect

16 2 0
                                        


Ep 3 : រឿងរ៉ាវ10ឆ្នាំមុន


រាងតូចហូរទឹកភ្នែកសស្រាក់ ខ្លួនក៏ញ័រ ព្រមទាំងខាំម្រាមដៃខ្លួនឯងរហូតដល់ហូរឈាមចេញមក ឈ្មោះបុរសអម្បាញ់នេះកំពុងធ្វើឪ្យខួរក្បាល នឹង បេះដូងធ្វើការលែងស្របគ្នា ខួរក្បាលគេកំពុងរំលឹកគេនូវសោកនាដកម្មកាលពី10ឆ្នាំមុនដែលគេខិតខំបំភ្លេចរាល់ថ្ងៃគេតែងតែយល់សប្តិប្រសិនបើគេមិនបានធ្វើការឪ្យរាងកាយហត់នឿយគេមិនអាចគេងលក់ឡើយបើគេគេងទាំងមិនបានធ្វើអ្វីសោះរឿងរ៉ាវអាក្រក់ៗទាំងនោះនឹងលងបន្លាចគេមិនឪ្យគេងលក់គេព្យាយាមបំភ្លេចគ្រប់យ៉ាងតាមអ្វីនឹងរស់នៅជាថ្មីតាមអីដែលលោកយាយគេផ្តាំផ្ញើរមុនគាត់ស្លាប់ តែដោយសារតែជុងគុកចូលមកជីវិតគេធ្វើឪ្យជីវិតគេល្អប្រសើរជាងមុន តែមិនអាចទៅរួចទេដឹងដែលឪពុកមនុស្សដែលគេស្រឡាញ់បានកំពុងធ្វើឪ្យខួរក្បាលរបស់គេរំលឹកនូវរឿងរ៉ាវឈឺចាប់ទាំងនោះមកវិញ

10ឆ្នាំមុន

« ឆាប់លុតជង្គង់សំពះបាតជើងយើងមកក្រែងអាចឪ្យយើងមានចិត្តអាណិតមិនសម្លាប់ឯងទាំងគ្រួសា» បុរសមាឌមាំកំពុងអង្គុយលើកៅអីចំពោះមុខមនុស្សពីអ្នកដែលត្រូវបានគេចាប់ចងនឹងវាយដំមានស្នាមរបួសពេញខ្លួន

« លុតជង្គង់សំពះសំរាមដូចជាឯងនឹងហេ៎សទៅទិញថ្នាំលាងខួរក្បាលហើយគិតឡើងវិញទៅអាមនុស្សក្បត់» បុរសដែលស្ថិតក្នុងស្ថានភាពជាប់ចំណងមានរបួសពេញខ្លួនបន្លឺសម្លេងខ្លាំងៗពោរពេញទៅដោយអារម្មណ៍ឈឺចាប់ព្រោះត្រូវមិត្តសម្លាញ់ក្បត់ទំនុកចិត្តនឹងភាពស្មោះត្រង់ដែលគាត់បានផ្តល់ឪ្យទៅគេ

« ឯងនៅតែមានះដូចដើមចឹងសម្លាញ់តែមិនអីទេយើងនឹងបំបាក់ភាពមានះឯងចោលតែថាគួរតែធ្វើដោយវិធីណាទៅណ៎...គួរសម្លាប់ប្រពន្ធឯងចំពោះមុខឯង ឬបែបនេះវិញយើងគួរតែឆូតស្បែករបស់ឯងឪ្យពេញរាងកាយតែម្តងល្អទេបន្ទាប់មកឈាមក៏ហូរស្រោចពេញខ្លួនប្រាណរបស់ឯងហូររហូតទាល់តែឯងលែងស្រូបអុកស៉ីសែនបន្តទៀតយើងនឹងបានស្តាប់សម្លេងឈឺចាប់របស់ឯងនឹងប្រពន្ធឯងព្រមគ្នា ពេលនោះឯងប្រហែលជាគ្មានសូម្បីកម្លាំងតបតសម្តីជាមួយនឹងយើង» បុរសម្នាក់នោះងើបខ្លួនពីកៅអីដើរក្រវីកូនកាំបិតបណ្តើរនិយាយបណ្តើរ

The love I never expect Where stories live. Discover now