Ep 12:រំលងទៅផុត1សប្តាហ៍រាងតូចក៏ដល់ថ្លៃចូលរៀនល្មម ថេយ៉ុងគេគោរពសម្តីណាស់ប្រាប់ថាមកយកគឺមកយកទាល់តែបានទោះរាងតូចបករកែកថាទៅសាលាដោយខ្លួនឯងបានក៏នៅតែចចេសជូនរាងតូចទៅទាល់តែបាន
Seoul National university of the law
រាងក្រាស់បណ្តើរស៊ុក ស៊ុកចេញពីឡានជាមួយគ្នាដែលធ្វើឪ្យក្លាយជាចំណាប់អារម្មណ៍សិស្សដែលរៀននៅទីនោះគ្រប់គ្នាព្រោះtop students នៅទីនេះបណ្តើរក្មេងថ្មីមុខស្អាតៗមកជាមួយ ទាំងដែលពីមុនគេមិនដែលបណ្តើរនរណាពីមុនមកឡើយ
« បងថេយ៍ មិចក៏ពួកគេមើលមកយើងរហូតចឹង » ស៊ុក ស៊ុក ដោយឃើញខ្សែរភ្នែកជាច្រើនមើលមកគេ ធ្វើឪ្យរាងតូចមានអារម្មណ៍ទើសចិត្តជាខ្លាំងព្រោះតែមនុស្សមិនចូលចិត្តឪ្យនរណាមកសម្លឹងមើលបែបនេះនឹងណា៎
« ប្រហែលឃើញអូនស្អាតទេដឹង » ថេយ៉ុងឃើញរាងតូចសួរបែបនឹងក៏បានដៃញ៉ោះថែម
« ខ្ញុំឆ្ងល់មែនណា៎បងថេយ៍ » ស៊ុក ស៊ុក គ្រាន់តែលឺសម្តីរបស់ថេយ៉ុងក៏ជ្រួញចញ្ចើមទើសចិត្តលើសដើម វាមិនដែលគ្រាន់តែមនុស្សដើរធម្មតាសោះក៏នាំគ្នាសម្លឹងមើលមិនដាក់ភ្នែកអញ្ចឹងទេ
« ក៏បងឆ្លើយមែនហើយតើ » ថេយ៉ុង មែនហើយគេមាននិយាយកុហកឯណាស៊ុក ស៊ុកស្អាតបែបនេះនរណាក៏ចង់មើលចង់ឃើញដែល តែដែលថាអ្វីដែលពួកគេចង់ដឹងលើសពីនោះគឺរាងតូចបណ្តើរគ្នាជាមួយរាងក្រាស់ ព្រោះពួកគេមិនដែលឃើញថេយ៉ុងស្និតស្នាលនឹងនិយាយស្តីច្រើនជាមួយនរណាពីមុនមកឡើយ តែដល់តែឃើញរាងក្រាស់បណ្តើរមនុស្សប្លែកមុខមកបែបនេះនរណាមិនចង់ដឹងចង់លឺនោះ លំដាប់top student ក្នុងសាលានរណាមិនឆ្ងល់ថា នរណាដែលមានសំណាងបានស្និតស្នាលជាមួយរាងក្រាស់ ហើយចម្លើយគឺអ្វីដែលពួកកំពុងមើលនោះឯង
« អីយ៉ា ឈប់និយាយជាមួយបងហើយ » រាងតូចដើរទៅរុយចូលក្នុងថ្នាក់របស់ខ្លួនបាត់ដោយសារតែទ្រាំនឹងការសម្លឹងមើលរបស់គ្រប់គ្នាមិនបាន ម្យ៉ាងថេយ៉ុងក៏ធ្វើដូចគ្មានអីកើតឡើងទៅវិញទាំងដែលគ្រប់គ្នាកំពុងសម្លឹងគេទាំងពីរនាក់ដោយចង់ដឹងចង់លឺ

YOU ARE READING
The love I never expect
Romanceរឿងរ៉ាវអាថ៍កំបាំងនៅពីក្រោយឃាតកម្មស្លាប់1គ្រួសាររបស់អតីតប្រធានាធិបតីចាស់ដោយគ្មានមូលហេតុ នឹងស្នេហាដែលកើតឡើងពីការអាណិតបន្ទាប់មកក៏ស្រឡាញ់..... #vhope #jikook