The love i never expect

7 2 0
                                    


Ep19 : ក្តីសុខដែលទទួលបាន

ក្រោយពីស៊ុក ស៊ុក នឹងជីនចាកចេញហើយជីមីនក៏យករបស់ដែលខ្លួនបានរើសទៅគិតលុយ ព្រោះគេត្រូវទៅវិញដើរលេងជាមួយជុងគុក

« យើងមកវិញហើយ » ជីមីនចូលក្នុងផ្ទះហើយក៏ស្រែកប្រាប់ជុងគុកដែលប្រហែលជាគេងក្នុងបន្ទប់

« មកវិញហើយហេ៎ស ឯងឆាប់ទៅសម្អាតខ្លួនទៅបន្តិចទៀតទៅdinner ជ៉ំគ្នា » ជុងគុកចេញពីបន្ទប់គេងក្រោយលឺសម្លេងជីមីន ហើយប្រាប់ជីមីនឪ្យឆាប់សម្អាតខ្លួនព្រោះគេមានគម្រោងនាំរាងតូចទៅdinner

« មែនហេ៎ស? » ជីមីនលឺជុងគុកនិយាយបែបនេះគេរំភើបណាស់ព្រោះថ្ងៃនេះជុងគុកនាំគេទៅdinner ហើយវាក៏ចំនឹងថ្ងៃស្អែកជាថ្ងៃwhite dayទៀតផង

« អឹម ឆាប់ទៅៗ »ជុងគុក

20នាទីក្រោយមកជីមីនក៏រួចរាល់ពួកគេក៏នាំគេគ្នាទៅdinner តាមអ្វីដែលជុងគុកនិយាយ..

« ដល់ហើយចុះមក » ជុងគុក

« តែមើលទៅទីនេះគ្មានភោជនីយដ្ឋានទេជុង » ជីមីន ទីនេះជាឆ្នេរសមុទ្រមិចនឹងមានភោជនីយដ្ឋានទៅ

« ទៅដល់ដឹងហើយ » ជុងគុកមិននិយាយច្រើនក៏អូសដៃជីមីនមកតាមខ្លួន មែនវាគ្មានភោជនីយដ្ឋានត្រង់នេះទេ តែគេរៀបចំពិសេសសម្រាប់រាងតូចនឹងគេ

« អង្គុយចុះទៅ » ជុងគុកទាញកៅអីសម្រាប់ជីមីន

« ជុង នេះ... » ជីមីនក្រលេកមើលបរិយាកាសជ៉ំវិញខ្លួនយ៉ាងភ្ញាក់ផ្អើល

ទីនេះរៀបចំបែបromantic នៅលើតុអាហារមានភ្លើងទៀន ស្រាក្រហម នឹងមានរោយស្រទាប់ផ្ការជ៉ំវិញតុអាហារ ថែមទាំងមានតន្រ្តីករលេងវីយូឡុងកំដរថែមទៀតផង  ថាទៅមើលបរិយាកាសបែបនេះសាកសមសម្រាប់មិត្តភក្តិដែលទេ?

« យើងចាំបានថាឯងចូលចិត្តសមុទ្រ ដូច្នេះហើយយើងក៏បានរៀបចំវាសម្រាប់ឯង » ជុងគុក

« អរគុណឯងណាស់ជុង » ជីមីននិយាយទាំងញញឹមបិទមាត់មិនជិត នរណាមិនរំភើបcrushនាំមកdinnerតែ2នាក់ក្នុងបរិយាកាសបែបនេះនុះ

« ឆាប់ញាំទៅ ឯងដូចជាស្រកសាច់ណាស់តាំងពីមកកូរ៉េ » ជុងគុកចាប់អាហារឪ្យកាយតូច នឹង ប្រាប់ឪ្យកាយតូចញាំឪ្យបានច្រើន

The love I never expect Where stories live. Discover now