Ep 15: ចំណុចចាប់ផ្តើមពេលវេលាតែងតែដើរទៅមុខជានិច្ច មិនខ្វល់ថាអ្វីកើតឡើងក៏ដោយវានឹងនៅតែបន្តដើរទៅមុខ
4ឆ្នាំក្រោយ......នេះជាឆ្នាំបញ្ចប់នៅសកលវិទ្យាល័យ ហើយក៏ជាថ្ងៃដែលនិស្សិតគ្រប់រូបប្រាថ្នាចង់បាន ព្រោះនឹងទទួលបានសញ្ញាបត្រសម្រាប់ការខិតខំប្រឹងប្រែង4ឆ្នាំកន្លងមកនេះ
« congratulations ក្មេងពូកែរបស់បង » ថេយ៉ុងរួមជាមួយបាច់ផ្ការមួយបាច់ធំពោលពាក្យជូនពរទៅកាន់រៀងតូច គ្រួសារគីមទាំងមូលក៏បានមកចូលរួមអបអរសាទរាងតូចដែលបានបញ្ចប់ការសិក្សារនៅសកលវិទ្យាល័យផងដែរ
« អរគុណច្រើន បងថេយ៍ » រាងតូចទទួលបាច់ផ្កាពីរាងក្រាស់រួមជាមួយទឹកមុខស្រស់បស់រីករាយ
« បងសង្ឃឹមថាអូននឹងជោគជ័យរាល់គោលដៅ ដែលអូនចង់បាន» ថេយ៉ុងអង្អែលសក់កាយតូចថ្នមៗរួមជាមួយស្នាមញញឹម ប៉ុន្មានឆ្នាំមកនេះគេនឹងរាងតូចបានចំណាយពេលរួមគ្នារហូត រាងតូចតែងតែនៅក្បែរគេនឹងគ្រួសារគេឆ្លងពេលវេលារួមគ្នា ហើយដែលសំខាន់នោះគឺអារម្មណ៍ស្រឡាញ់របស់គេចំពោះរាងតូចវាកើនឡើងរហូតស្ទើរតែមិនអាចលាក់បន្តទៅទៀតបាន គេគិតថាគេនឹងសារភាពទៅកាន់រាងតូចនៅពេលដែលគេអាចជួយរកយុត្តិធម៍ឪ្យប៉ាម៉ាក់រាងតូចបាន
« អរគុណបងច្រើនណាស់សម្រាប់ពេលកន្លងមកនេះ » ស៊ុក ស៊ុក
« អីយ៉ា នៅទីនេះសោះតោះឆាប់មកថតរូបជ៉ំ » ជីនហៅកាយតូចនឹងរាងក្រាស់ឪ្យមកថតរូបអនុស្សាវរីយ៍ជ៉ំគ្នា
គ្រួសាររបស់ជីនក៏បានមកចូលរួមអបអរសាទរកូនរបស់ខ្លួនដែរ រាងតូចមានគ្រួសាររបស់ថេយ៉ុងមកចូលរួមអបអរ ទាំងពីរគ្រួសារថតរូបអនុស្សាវរីយ៍ជ៉ំគ្នាម្នាក់ៗសប្បាយរីករាយខ្លាំងណាស់ព្រោះជាថ្ងៃបញ្ចប់ដ៏ល្អនៃការសិក្សារបស់ពួកគេ
« វាដល់ពេលសម្រាប់ចាប់ផ្តើមហើយ » ស៊ុក ស៊ុក ពោលជាមួយនឹងស្នាមញញឹមស្មើរៗ
.................
📍USថ្ងៃនេះក៏ជាថ្ងៃបញ្ចប់ការសិក្សារបស់ជុងគុកនឹងជីមីនដែល គ្រួសាររបស់ជីមីនក៏បានមកចូលរួមផងដែរលើកលែងតែជុងគុកព្រោះប៉ារបស់គេរវល់ម្យ៉ាងគេក៏មិនចង់ឪ្យប៉ារបស់គេមកចូលរួមដែល
YOU ARE READING
The love I never expect
Romantizmរឿងរ៉ាវអាថ៍កំបាំងនៅពីក្រោយឃាតកម្មស្លាប់1គ្រួសាររបស់អតីតប្រធានាធិបតីចាស់ដោយគ្មានមូលហេតុ នឹងស្នេហាដែលកើតឡើងពីការអាណិតបន្ទាប់មកក៏ស្រឡាញ់..... #vhope #jikook