Ep20: ចំណាយពេលជាមួយមនុស្សជាទីស្រឡាញ់ជីនក្រោយពីជូនរាងតូចមកផ្ទះហើយក៏ប្រញាប់ទៅអាកាសយានដ្ឋានដើម្បីទៅទទួលបងប្រុសរបស់ខ្លួន ចំណែកស៊ុក ស៊ុកគេចាប់ផ្តើមរៀបនឹងធ្វើអាហារពេលល្ងាចព្រោះគេនឹងជីនចំណាយពេលជាមួយគ្នាកន្លះថ្ងៃទៅហើយ...
Ding Dong
រាងតូចកំពុងតែរៀបចំបម្រុងនឹងធ្វើអាហារសុខៗក៏លឺសម្លេងកណ្តឹងរោទ៍ឡើង
« នរណាគេចេះ? » រាងតូចព្យាយាមរកនឹកថានរណាមកផ្ទះគេទាំងល្ងាចបែបនេះ ព្រោះគេគ្មានមិត្តឬសាច់ញាតិឯណាមករកទេ
« ជុងគុកទេដឹង អេ៎តែគេនៅមិនទាន់ត្រឡប់មកពីប៊ូសានវិញឯណា» ស៊ុក ស៊ុកស្រាប់តែនឹកឃើញដល់ជុងគុក តែក៏គិតថាមិនមែនវិញព្រោះជុងគុកនៅប៊ូសាននៅឡើយDing Dong ! Ding Dong!
សម្លេងកណ្តឹងកាត់ផ្តាច់ការគិតរបស់រាងតូច ហើយកាយតូចក៏សម្រេចចិត្តប្រញាប់ចេញមកបើកទ្វារព្រោះគេរវល់តែគិត អ្នកខាងក្រៅចុចកណ្តឹងយូរណាស់មកហើយ
« មិច ក៏យឺតយ៉ាវម្លេះ » ថេយ៉ុងជ្រួញចិញ្ចើមសួរទៅកាយតូចគេខំឈរចាំឡើងយូរនៅមានរបស់ដែលទិញមកសំពីងសំពោងពេញដៃទៀត
« ស៉ំទោស ស៊ុកស្មានថាមិនមែនបងថេយ៍ » ស៊ុក ស៊ុក
« មោះចាំខ្ញុំជួយយួរ » រាងតូចខំតាំងខ្លួនជួយតែថេយ៉ុងបែរជាប្រកែកទៅវិញ
« មិនបាច់ទេ វាធ្ងន់ណាស់អូនយួរវាមិនរួច » ថេយ៉ុងបដិសេដជំនួយកាយតូច មាឌល្អិតៗចឹងនឹងចង់មកជួយយួរទំនិញដែលគេទិញមក ទៅមិនរួចទេអាល្អិត
« ឪ្យមក ស៊ុកយួរបាន » រាងតូចចចេសស៉ំខ្លួនជាអ្នកយួរអីវ៉ាន់ វាធ្ងន់ស្អីណាស់ណាទៅ ថេយ៉ុងយួរបាន គេក៏យួរបាន
« ណ្ហើយ តោះចូលក្នុង » ថេយ៉ុងមិនចង់នៅតវ៉ាយូរជាមួយក្មេងក្បាលរឹងក៏ដើរចូលក្នុងផ្ទះរុយ និងមិនភ្លេចតឿនកាយតូចឪ្យដើរមកតាម
« ..... » រាងតូចមុខឡើងក្រម៉ូវដើរទន្រ្ទាំជើងតាមថេយ៉ុងពីក្រោយទាំងមិនសុខ គឺមនុស្សខំមានចិត្តចង់ជួយនឹងណា ដល់តែគេបដិសេដមិនត្រូវការក៏កើតអារម្មណ៍មិនសុខចិត្តឡើងមក
YOU ARE READING
The love I never expect
Romanceរឿងរ៉ាវអាថ៍កំបាំងនៅពីក្រោយឃាតកម្មស្លាប់1គ្រួសាររបស់អតីតប្រធានាធិបតីចាស់ដោយគ្មានមូលហេតុ នឹងស្នេហាដែលកើតឡើងពីការអាណិតបន្ទាប់មកក៏ស្រឡាញ់..... #vhope #jikook