Ep11: សកលវិទ្យាល័យ..............
ថេយ៉ុងបន្ទាប់ពីអូសរាងតូចចូលឡានបានសម្រេចហើយក៏ចាប់ផ្តើមចេញដំណើរទៅសកលវិទ្យាល័យតែម្តងព្រោះតែខ្លាចយឺតម៉ោងប្រឡងរបស់រាងតូច
« ចេញមក » ថេយ៉ុងបើកទ្វារឡានឪ្យរាងតូចហើយក៏ទាញដៃរាងតូចឪ្យចេញពីឡាន
« អរគុណ » ស៊ុក ស៊ុក
« ចាំបងនាំឯងទៅថ្នាក់ដែលត្រៀមប្រឡង » ថេយ៉ុងថាហើយក៏ទាញដៃរាងតូចឪ្យដើរតាមគេទៅកន្លែងប្រឡងព្រោះគេធ្លាប់បានប្រឡងរួចមកហើយម្យ៉ាងទីនេះក៏ជាសកលវិទ្យាល័យរបស់ប៉ាគេដែល ដូច្នេះហើយគេស្គាល់គ្រប់ទីតាំងនៅកន្លែងនេះ
« បងថេយ៍រៀនឆ្នាំទីប៉ុន្មានហើយ » ស៊ុក ស៊ុកដើរតាមថេយ៉ុងបណ្តើរព្រមទាំងចោទសួរបណ្តើរ
« បងរៀនឆ្នាំទី2ហើយ » ថេយ៉ុង
« ពេលរៀនចប់ បងថេយ៍ចង់ក្លាយជាមេធាវីដែលមែនទេ ? » ស៊ុក ស៊ុក
« អត់ទេ កៅអីដែលបងចង់បានគឺព្រះរាជអាជ្ញា » ថេយ៉ុង
« woah តើបងមាននរណាម្នាក់ជាគម្រូក្នុងចិត្តមែនទេ » ស៊ុក ស៊ុក
« គឺប៉ារបស់បង » ថេយ៉ុង
« ព្រះអើយ ប៉ារបស់បងជាព្រះរាជអាជ្ញារមែនទេខ្ញុំមិនដែលដឹងសោះ » ស៊ុក ស៊ុក
« ស៊ុកស្គាល់ព្រះរាជអាជ្ញា គីម ដុងវុន ឬអត់ » ថេយ៉ុង
« ប្រាកដជាស្គាល់ គាត់ថែមទាំងជាidolក្នុងដួងចិត្តខ្ញុំទៀតផងខ្ញុំតែងតែមើលគាត់បំបែករឿងក្តី គាត់ពិតជាឡូយណាស់បងដឹងទេ » ស៊ុក ស៊ុក
« គាត់ជាប៉ារបស់បងហើយក៏ជាគម្រូដ៏ល្អរបស់បងដែរ » ថេយ៉ុង
« មែនហេ៎ស ខ្ញុំចូលចិត្តគាត់ណាស់ ខ្ញុំពឹងបងឪ្យជួយប្រាប់គាត់ផងថាខ្ញុំជាfanរបស់គាត់ម្នាក់ផងដែរ » ស៊ុក ស៊ុក
« ល្អចាំបងប្រាប់គាត់ឪ្យ តែឥឡូវចូលទៅប្រឡងសិនទៅនោះគេជិតចាប់ផ្តើមហើយ » ថេយ៉ុងតបហើយក៏ឈប់ទ្រឹងនៅមុខបន្ទប់ប្រឡងហើយក៏ប្រាប់ឪ្យរាងតូចប្រញាប់ចូលទៅក្នុងថ្នាក់ដើម្បីប្រឡង
![](https://img.wattpad.com/cover/337378901-288-k439268.jpg)
YOU ARE READING
The love I never expect
Romanceរឿងរ៉ាវអាថ៍កំបាំងនៅពីក្រោយឃាតកម្មស្លាប់1គ្រួសាររបស់អតីតប្រធានាធិបតីចាស់ដោយគ្មានមូលហេតុ នឹងស្នេហាដែលកើតឡើងពីការអាណិតបន្ទាប់មកក៏ស្រឡាញ់..... #vhope #jikook