The love i never expect

9 2 0
                                    



Ep24 : ស៉ំទោស

ថេយ៉ុងក្រោយពីដេញជុងគុកទៅផ្ទះមិនបានសម្រេច គេក៏ត្រឡប់ទៅផ្ទះវិញ តែមិនមែនផ្ទះរបស់គេតែជាផ្ទះរបស់ស៊ុក ស៊ុកទៅវិញ

« បងមកពីជួបភ្ញៀវវិញហើយហេ៎ស » ជីមីនដើរមកបើកទ្វារឪ្យបងប្រុសនឹងចាប់ផ្តើមសួរនាំ

« អឹម អូនញាំអីហើយឬនៅ » ថេយ៉ុងតបហើយក៏គៀកស្មារជីមីនទៅក្នុងផ្ទះជាមួយគ្នា

« បាទ ទើបនឹងញាំហើយមិញនេះ ចោះបងញាំអីឬនៅ » ជីមីន

« បងនៅទេ ចុះស៊ុកធ្វើអីមិចមិនឃើញមកជាមួយអូន » ថេយ៉ុង

« គឺនៅមើលទូរទស្សន៍ » ជីមីន

« បងមានរឿងចង់និយាយជាមួយស៊ុកបន្តិច មីនមិនថាអីទេមែនទេ » ថេយ៉ុង

« បាទបងនិយាយគ្នាចុះ ស៊ុកនៅត្រង់នោះ » ជីមីនចង្អុលប្រាប់ថេយ៉ុងហើយក៏ដើរទៅក្នុងបន្ទប់បាត់

« ស៊ុក កំពុងមើលអីនឹង » ថេយ៉ុង ដាក់ខ្លួនអង្គុយក្បែរកាយតូចហើយក៏សួរទៅអ្នកដែលមើលទូរទស្សន៍មិនដាក់ភ្នែក មិនសូម្បីតែចាប់អារម្មណ៍ពីវត្តមានគេចូលមក

«  បងថេយ៍ មកបានយ៉ាងមិច » ស៊ុក ស៊ុក

« គឺបើកឡានមកហ្នឹងណា៎ » ថេយ៉ុង

« មិនមែនបានន័យចឹងទេ ក្រែងបងទៅជួបភ្ញៀវហេ៎សមិចក៏មកផ្ទះខ្ញុំបាន » ស៊ុក ស៊ុក

« ក៏ជួបភ្ញៀវរួចហើយ » ថេយ៉ុង

« លឿនយ៉ាងនេះ » ស៊ុក ស៊ុក

« មែនហើយ យ៉ាងមិចគិតថាបងកុហកមែនទេ » ថេយ៉ុង

« អត់ទេគ្រាន់តែឆ្ងល់ប៉ុណ្ណោះ បងមកទីនេះមានការអីមែនទេ » ស៊ុក ស៊ុក

« ត្រូវហើយ » ថេយ៉ុង

« និយាយមកចឹង»ស៊ុក ស៊ុក

« អូនស្អប់ជុងគុកទេ ? » ថេយ៉ុង

« មិចក៏បងរំលឹកឈ្មោះគេឪ្យខ្ញុំលឺចឹង » ស៊ុក ស៊ុកគ្រាន់តែលឺថេយ៉ុងនិយាយពីជុងគុកភ្លាមគេក៏ចាប់ផ្តើមជ្រួញចញ្ចើមតែម្តង

« ចឹង សម្រេចថាស៊ុកស្អប់គេហើយមែនទេ » ថេយ៉ុង

« .......... » រាងតូចមិនឆ្លើយតបបានត្រឹមតែនៅស្ងៀម

The love I never expect Where stories live. Discover now