Ep7:ថ្ងៃប្រឡងបញ្ចប់1សប្តាហ៍ក្រោយមក
ថ្ងៃនេះជាថ្ងៃប្រឡងបញ្ចប់បេក្ខជនគ្រប់គ្នាដែលបានត្រៀមខ្លួនរយះពេល12ខែកន្លងមកនេះ ត្រូវតែបញ្ចេញសមត្ថភាពនៅលើសមរភូមិប្រឡងរយះពេល2ថ្ងៃនេះ ។ យ៉ាងណាមិញរយះពេលដែលរៀនជាមួយគ្នាក៏វាបញ្ចប់ទៅជាមួយគ្នានឹងការប្រឡងផងដែរ ហើយថ្ងៃនេះក៏ជាថ្ងៃចុងក្រោយនែការប្រឡងបញ្ចប់ដូចគ្នា
«បេក្ខជនទាំងអស់សូមដាក់ប៊ិចចុះ យើងត្រូវការប្រមូលសន្លឹកកិច្ចការហើយសូមរក្សាសណ្តាប់ធ្នាប់នឹងភាពស្ងៀមស្ងាត់ 15នាទីទៀតគ្រប់គ្នាអាចចេញបាន សូមអរគុណ » សម្លេងអ្នករៀបចំការប្រឡងបានបន្លឺឡើងបេក្ខជនទាំងអស់ក៏ដាក់ចុះនឹងរៀបចំសម្ភារះរាងខ្លួនដើម្បីរងចាំអ្នករៀបអនុញ្ញាតឪ្យចេញពីបន្ទប់ប្រឡង
« អ្នកទាំងអស់គ្នាអាចចេញបានហើយ » អ្នករៀបចំការប្រឡង
គ្រប់គ្នាចេញពីបន្ទប់ប្រឡងព្រមគ្នាខ្លះក៏ប្រញាប់ចេញទៅផ្ទះ ខ្លះទៀតនៅចាំមិត្តភក្តិទៅផ្ទះរួមគ្នា ឯខ្លះទៀតក៏រងចាំប៉ាម៉ាក់មកយកត្រឡប់ទៅផ្ទះវិញ ចំណែករាងតូចកំពុងឈររេរាចាំនរណាក៏មិនដឹង« មីន យ៉ាងមិចហើយការប្រឡងokឬអត់ » រាងតូចគ្រាន់តែឃើញជីមីនភ្លាមក៏ប្រញាប់រត់ទៅសួរពីសុខទុកមិត្ត
« យើងokទេ ចោះឯងវិញធ្វើបានល្អអត់ » ជីមីនតបទាំងញញឹមខ្សោះ
« ក៏ល្អណា៎ឯង តែក៏មិនច្បាស់ថាបានperfect ដែលឬអត់ » រាងតូចឆ្លើយត្រង់ៗទៅកាន់មិត្តរបស់ខ្លួន
« ចុះឯងនៅតែម្នាក់ឯងទេមែនទេ អញ្ចឹងចាំយើងជូនទៅផ្ទះ » ជីមីនដោយមិនឃើញជុងគុកគេក៏រាងធូរចិត្តបន្តិចព្រោះបើនៅក្បែរជុងគុកអារម្មណ៍ឈឺចាប់នឹងភ័យខ្លាចក៏កើតឡើងផ្ទួនៗគ្នាគេមិនចង់បែបនេះទេតែយ៉ាងណាក៏គេមិនចង់ឪ្យមិត្តរបស់ខ្លួនសង្ស័យបើរាងតូចដឹងរឿងនេះ ទំនាក់ទំនងរវាងរាងតូចនឹងជុងគុកអាចកាត់ផ្តាច់ក៏ថាបាន ទើបគេសុខចិត្តលាក់ទុកក៉ំឪ្យរាងតូចដឹង
«មិនអីទេយើងអរគុណហើយ យើងមកជាមួយជុងបន្តិចទៀតប្រហែលជាមកហើយ » ស៊ុក ស៊ុក

YOU ARE READING
The love I never expect
Romanceរឿងរ៉ាវអាថ៍កំបាំងនៅពីក្រោយឃាតកម្មស្លាប់1គ្រួសាររបស់អតីតប្រធានាធិបតីចាស់ដោយគ្មានមូលហេតុ នឹងស្នេហាដែលកើតឡើងពីការអាណិតបន្ទាប់មកក៏ស្រឡាញ់..... #vhope #jikook