The love i never expect

12 2 0
                                        



Ep21 : សម្ពាធ

ថ្ងៃនេះជាថ្ងៃដែលជុងគុក នឹង ជីមីនត្រូវត្រឡប់មកសេអ៊ូលវិញក្រោយពីជូនជីមីនទៅផ្ទះហើយ ទើបគេត្រឡប់ទៅផ្ទះវិញសម្រាក

វិមានត្រកូលចន

« យ៉ាងមិច ទៅប៊ូសានសប្បាយទេ » លោកចនដែលកំពុងតែទទូលទានអាហារថ្ងៃត្រង់ ក៏ហើបមាត់សួរពីសុខទុក្ខកូនប្រុសដែលទើបនឹងមកពីដំណើរកំសាន្ត

« សប្បាយណាស់ប៉ា » ជុងគុកទៅតបទៅឪពុកទាំងស្នាមញញឹម

គេនឹងប៉ារបស់គេចុះសម្រុងគ្នាជាងមុន ព្រោះប៉ាគេមិនជំទាស់ក្នុងការដែលគេទាក់ទងជាមួយស៊ុក ស៊ុកថែមទាំងជួយជ្រោមជ្រែងគេទៀតផង

« បានជួបមនុស្សដែលតាមរកទេ » លោកចន

« ជួបតើលោកប៉ា តែនិយាយគ្នាបានតែបន្តិចព្រោះគេគេចមុខពីខ្ញុំ» ជុងគុកតបទាំងដកដង្ហើមធំ

« ពេលវេលាចេះតែដើរទៅ ទំនាក់ទំនងឯងនឹងគេក៏កន្លងមកយូរចង់ឪ្យវាដូចដើមពេលនេះវាមិនអាចទៅទេ ព្យាយាមបន្តិចទៅកូនប្រុស » លោកចន

« បាទលោកប៉ា ចឹងខ្ញុំស៉ំទៅសម្អាតខ្លួនសិនហើយព្រោះខ្ញុំមានណាត់បន្តិចទៀត » ជុងគុក

« ទៅចុះ » លោកចន

ក្រោយពីមកដល់បន្ទប់ហើយ ជុងគុកក៏ប្រញាប់ចូលបន្ទប់ទឹកសម្អាតខ្លួន.....។25នាទីក្រោយមកគេចេញមកជាមួយសម្លៀកបំពាក់ថ្មី ហើយក៏ដើរសម្តៅទៅទូរស័ព្ទដែលទុកនៅលើតុដើម្បីcallទៅនរណាម្នាក់

(សួស្តី នេះគឺហូស៊ុកនិយាយ ) ស៊ុក ស៊ុក
(ថ្ងៃនេះអូនទំនេរទេ? )ជុងគុក
(ជុង? ) ស៊ុក ស៊ុក
(មែនហើយ គឺបង ) ជុងគុក
( ជុងមានការអីមែនទេ )ស៊ុក ស៊ុក
( បងនឹក ) ជុងគុក
( ជុង រឿងរវាងយើងវាចប់យូរហើយហេតុអីក៏ជុងនៅតែតាមខ្ញុំទៀត ) ស៊ុក ស៊ុក
( តែបងមិនទាន់ចប់ទេ អូនចប់តែម្ខាង ) ជុងគុក
( បើcallមកគ្រាន់តែចង់និយាយរឿងពីមុននោះ ខ្ញុំបិទទូរស័ព្ទហើយ)ស៊ុក ស៊ុក
( ស៊ុក! ហេតុអីមិនយល់ពីបងខ្លះដូច្នេះ ) ជុងគុក
( ចុះជុងដែលយល់ពីខ្ញុំទេ ឈប់រំខានខ្ញុំទៀតទៅនៅមានទៀតកាដូរបស់ជុងយកវាទៅវិញទៅ ខ្ញុំមិនត្រូវការ ) ស៊ុក ស៊ុក
( គ្មានផ្លូវទេ បងមិនឈប់ដាច់ខាតដរាបណាបងយកអូនមកវិញមិនទាន់បាន ) ជុងគុក
(.........) កាយតូចស្ងាត់ព្រោះមិនដឹងតបយ៉ាងមិចឪ្យរាងក្រាស់យល់
( បន្តិចទៀតបងទៅយកអូន យើងមានរឿងច្រើនទៀតត្រូវនិយាយគ្នា) ជុងគុក

The love I never expect Where stories live. Discover now