Ep22: មនុស្សគ្មានទំនួលខុសត្រូវ...........
ពន្លឺព្រះអាទិត្យចាំងចូលទៅក្នុងបន្ទប់សម្រាក ដោយបានបង្ហាញឪ្យឃើញនូវសភាពដេកស្តូកស្តើងរបស់រាងតូចស្តើងដែលមានទឹកមុខស្លេកស្លាំង....
« ទឹក..ខ្ញុំចង់ផឹកទឹក » សម្លេងល្វើយៗបន្លឺឡើងដោយអ្នកជម្ងឺដែលទើបនឹងដឹងខ្លួន ធ្វើឪ្យអ្នកដែលគេងលង់លក់ក្បែរនោះភ្ញាក់ឡើងទាំងមមីមមើ
« មីនឯងដឹងខ្លួនហើយមែនទេ ចាំបន្តិចយើងយកទឹកមកឪ្យ » ស៊ុក ស៊ុកងើបឡើងទាំងសប្បាយចិត្តនឹងដើរទៅចាក់ទឹកយកមកឪ្យមិត្តដែលទើបនឹងដឹងខ្លួនផឹក
« នេះផឹកតាមសម្រួលទៅ ចាំយើងទៅហៅDoctor ឪ្យមកពិនិត្យឯង » ស៊ុក ស៊ុកជួយតំឡើងគ្រែឪ្យរាងខ្ពស់បន្តិចដើម្បីឪ្យជីមីនផឹកទឹកបានស្រួលជាងមុន
« សួស្តី អ្នកជម្ងឺនៅបន្ទប់302ដឹងខ្លួនហើយ » ស៊ុក ស៊ុកប្រើទូរស័ព្ទលើតុនិយាយឪ្យដំណឹងទៅក្រុមគ្រូពេទ្យហើយក៏មកអង្គុយលើកៅអីក្បែរជីមីនវិញ
« ឯងគេងទីនេះកំដរខ្ញុំមែនទេ » ជីមីនដាក់កែវទឹកក្បែរគ្រែនឹងហាស្តីសួរព្រោះគេដឹងខ្លួនមកក៏ឃើញកាយតូចគេងទាំងអង្គុយនៅលើកៅអីក្បែរគ្រែគេគេង
« ត្រូវហើយ ឯងសន្លប់មួយសប្តាហ៍ហើយដឹងទេ » ស៊ុក ស៊ុកតបទាំងស្នាមញញឹម
« ស៉ំទោស ខ្ញុំស៉ំពិនិត្យអ្នកជម្ងឺបន្តិច » ក្រោយពីដឹងថាជីមីនដឹងខ្លួនDoctor ក៏ដើរចូលមកដើម្បីពិនិត្យអាការះ
« បាទ សូមអញ្ជើញ » រាងតូចក៏ថយចេញដើម្បីឪ្យគ្រូពេទ្យធ្វើការ បន្តិចក្រោយមកគ្រូពេទ្យក៏ងាកមកញញឹមនឹងនិយាយពីអាការះជីមីនប្រាប់គេ
« អ្នកជម្ងឺរាងកាយមានសភាពធម្មតាមកវិញហើយ » Doctor
« អរគុណDoctor »រាងតូចក៏អោនអរគុណគ្រូពេទ្យក្រោយពីបានដឹងពីអាការះមិត្តរួចហើយ
« បាទ វាជាតួនាទីរបស់ខ្ញុំ » Doctor
« តែយ៉ាងណាក៏សូមអរគុណលោកគ្រូពេទ្យដែលបានជួយជីវិតមិត្តខ្ញុំ » ស៊ុក ស៊ុក
« បាទ អញ្ចឹងខ្ញុំទៅវិញហើយព្រោះមានអ្នកជម្ងឺត្រូវព្យាបាទទៀត»Doctor ថាហើយក៏ដើរចេញទៅវិញទុកឪ្យរាងតូចនឹងជីមីននៅតែពីរអ្នក
YOU ARE READING
The love I never expect
Romansរឿងរ៉ាវអាថ៍កំបាំងនៅពីក្រោយឃាតកម្មស្លាប់1គ្រួសាររបស់អតីតប្រធានាធិបតីចាស់ដោយគ្មានមូលហេតុ នឹងស្នេហាដែលកើតឡើងពីការអាណិតបន្ទាប់មកក៏ស្រឡាញ់..... #vhope #jikook