Ep17 : អារម្មណ៍ប្រច័ណ្ឌជីមីនកំពុងងាករកមើលរកជុងគុកព្រោះគេឈរចាំយូរហើយនៅមិនឃើញជុងគុកមកវិញទៀត ថេយ៉ុងក៏ទៅចោលគេទុកឪ្យគេនៅម្នាក់ឯង
« ទៅយូរយ៉ាងនេះហេ៎ស ឬមួយស៊ុកព្រមត្រូវរ៉ូវជាមួយគេវិញហើយ » ជីមីនឈររង់ចាំជុងគុកនឹងរអ៊ូងូវៗម្នាក់ឯង
« សួស្តីក្មេងតូច មកសមុទ្រតែម្នាក់ឯងទេឬ » បុរសម្នាក់ដើរមកនិយាយជាមួយជីមីនទាំងដំណើរទ្រតទ្រោតទំនងជាស្រវឹងស្រា
« អត់ទេខ្ញុំមកជាមួយមិត្ត » ជីមីនព្យាយាមថយក្រោយក៉ំឪ្យបុរសម្នាក់នោះនៅកៀកគេពេក
« ក៉ំកុហកបងអីទីនេះគ្មានឃើញវត្តមានមិត្តអូនផង មោះទៅសប្បាយជាមួយបងល្អជាង » បុរសម្នាក់ក៏ព្យាយាមខិតទៅជិតជីមីននឹងចាប់ដៃរាងតូចជាប់មិនលែង
« អត់ទេ ខ្ញុំមិនទៅទេ » ជីមីនក្រវីក្បាលញាប់ស្មេរគេព្យាយាមបដិសេធបុរសម្នាក់នោះ តែមិនបានផលគេនៅតែព្យាយាមអូសទាញកាយតូចឪ្យទៅជាមួយគេ
« ល្អ! រឹងរូសយ៉ាងនេះ ប្រើធម៍ក្តៅទើបបាន » បុរសម្នាក់នោះក៏ពន្លែងដៃកាយតូចហើយស្រាប់តែដាល់មុខកាយតូចរហូតដល់ចេញឈាមពីគែមមាត់រឹមៗថែមទាំងដាល់ត្រង់ពោះធ្វើឪ្យកាយតូចអស់ជំហរដួលទៅលើដី ពេលនេះគេគ្មានកម្លាំងអីនឹងរត់គេចពីមនុស្សអាក្រក់អស់នោះទេ បុរសម្នាក់នោះរៀបនឹងបីរាងតូចយកទៅហើយតែសំណាងដែលជុងគុកមកទាន់ពេល
« ឯងចង់យកគេទៅណា » ជុងគុកចាប់ក្របួចករបុរសនោះជំរឹតយកចម្លើយ
« ចែកគ្នាស៉ីទៅវ៉ើយយើងឃើញគេមុន ក៉ំមករំខានយើងចាំយើងស៉ីហើយឪ្យឯងស៉ីម្តង » បុរសម្នាក់នោះតបទៅរាងក្រាស់ធ្វើដូចជារាងក្រាស់ជាមនុស្សស្មោគគ្រោកដូចខ្លួន សម្តៅឥតកេរ្តិ៍ចេញពីមាត់របស់គេ ធ្វើឪ្យជុងគុកក្តៅស្លឹកត្រចៀកទប់កំហឹងលែងបាន
« អាចង្រៃ ស៉ីមុនក្រោយយ៉ាងមិចយើងមិនមែនជាសត្វអត់ឃ្លានដូចជាឯងនោះទេ » ជុងគុកនិយាយហើយក៏ដាល់អាម្នាក់នោះ ទាត់ផងធាក់ផងរហូតដល់វាស្វាងស្រានឹងអង្វរគេឪ្យឈប់វាយបើមិនចឹងទេជុងគុកប្រាកដជាវាយគេរហូតដល់គ្រាំស្លាប់មិនខាន

YOU ARE READING
The love I never expect
Romanceរឿងរ៉ាវអាថ៍កំបាំងនៅពីក្រោយឃាតកម្មស្លាប់1គ្រួសាររបស់អតីតប្រធានាធិបតីចាស់ដោយគ្មានមូលហេតុ នឹងស្នេហាដែលកើតឡើងពីការអាណិតបន្ទាប់មកក៏ស្រឡាញ់..... #vhope #jikook