The love i never expect

5 2 0
                                    




Ep18: ពិបាកត្រឡប់ក្រោយ

...........

ជុងគុកក្រោកពីគេងមុនជីមីន ថែមទាំងបានរៀបចំអាហារពេលព្រឹកសម្រាប់រាងតូចផងដែរ

« ជីមីននី ងើបឡើង » ជុងគុកចូលទៅដាស់ជីមីនដែលកំពុងតែគេងយ៉ាងស្កប់ស្កល់ក្រោយពីចម្អិនអាហាររួចហើយ

« ហ្អឹម..ម៉ោងប៉ុន្មានហើយ » ជីមីនព្យាយាមបើកភ្នែកសួរទៅកាន់ជុងគុក

« ម៉ោង8ហើយ ឆាប់ទៅសម្អាតខ្លួនទៅអាលនឹងញាំអាហារពេលព្រឹក » ជុងគុកតប

« អឹម ដឹងហើយ » រាងតូចងក់ក្បាលហើយក៏ងើបពីគ្រែសម្តៅទៅបន្ទប់ទឹកដើម្បីសម្អាតខ្លួន

ជុងគុកក៏រៀបចំគ្រែគេងឪ្យមានសណ្តាប់ធ្នាប់ នឹងទៅអង្គុយលេងទូរស័ព្ទនៅតុបាយចាំជីមីនមកពីបន្ទប់ទឹកវិញញាំអាហារពេលព្រឹកជាមួយគ្នា ។

កាលនៅUSពួកគេឪស្សាហ៍ធ្វើបែបនេះជាមួយគ្នាណាស់ ញាំបាយជាមួយគ្នា ទៅកន្លែងដែលចង់ទៅជាមួយ លើកលែងតែគេងប៉ុណ្ណោះព្រោះជុងគុកគេមិនសូវហ៊ានគេងជាមួយជីមីនឡើយ ព្រោះចង់គោរពភាពឯកជនរបស់ជីមីននឹងខ្លាចជីមីនខូចខាត ។

ដោយសារតែជុងគុកល្អចំពោះជីមីនបែបនេះហើយទើបធ្វើឪ្យជីមីនលែងខ្លាចជុងគុកដូចពីមុន ហើយថែមទាំងបាក់ចិត្តលង់ស្រឡាញ់នឹងទង្វើរល្អដែលជុងគុកធ្វើមកលើគេ មិនថាការយកចិត្តទុកដាក់ នឹងមើលថែគេជាដើម វាផ្ទុយពីជុងគុកដែលគេមានអារម្មណ៍ត្រឹមជាមិត្តល្អជាមួយជីមីន អារម្មណ៍របៀបfriend zone គេសារភាពថាចូលចិត្តនឹងមានអារម្មណ៍ល្អទៅលើជីមីន តែវានៅតែមិនអាចក្លាយជាក្តីស្រឡាញ់បាន ព្រោះគេនៅមានអារម្មណ៍ស្រឡាញ់ស៊ុក ស៊ុកនៅឡើយ

15នាទីក្រោយមកជីមីនដើរចេញពីបន្ទប់គេងនឹងដើរសម្តៅទៅតុបាយដែលមានជុងគុកអង្គុយចាំស្រាប់

« Good morning ជុង » រាងតូចចូលទៅអង្គុយនៅតុបាយហើយក៏និយាយទៅកាន់ជុងគុកដែលឈ្ងោកលេងទូរស័ព្ទ

« អូហ៍ Good morning ឆាប់ញាំទៅខ្ញ៉ំឃ្លានហើយ » ជុងគុកដាក់ទូរស័ព្ទចុះនឹងតបទៅកាន់ជីមីន

« អឹម » រាងតូចងក់ក្បាលនឹងចាប់ផ្តើមញាំអាហាររបស់ខ្លួន

« អរគុណឯងហើយ ដែលតែងតែមើលថែរខ្ញុំ » ញាំសុខៗជីមីនក៏និយាយឡើង

The love I never expect Where stories live. Discover now