Ep25:គូសត្រូវថ្មីជុងគុកសប្បាយចិត្តខ្លាំងណាស់ដែលបានរាងតូចមកនៅក្បែរដូចមុន គេមានក្តីសុខណាស់ពេលបានអោបរាងតូចក្នុងរង្វង់ដៃ តែសុខៗខួរក្បាលរបស់គេក៏រំលឹកនៅពាក្យសម្តីដែលថេយ៉ុងនិយាយជាមួយគេ
«ចុះមិចក៏ឯងមិនសាកបើកចិត្តទទួលគេខ្លះ»
« តែស៊ុកគេមិនដូចឯង »
ពាក្យសម្តីរបស់ថេយ៉ុងបន្លឺពាសពេញខួរក្បាលរបស់គេ មែនហើយកន្លងមកគេក៏មានអារម្មណ៍ល្អលើជីមីនដូចគ្នាគ្រាន់តែបេះដូងរបស់គេមិនទាន់ទទួលយកបានភ្លាមៗប៉ុណ្ណោះព្រោះគេនៅមិនទាន់អាចកាត់ចិត្តពីស៊ុក ស៊ុកបាន ទោះយ៉ាងណាក៏ដោយស៊ុក ស៊ុកពេលនេះមិនអាចត្រឡប់មកស្រឡាញ់គេដូចមុនទៀតឡើយ
តើវាហួសពេលហើយមែនទេ បើគេចង់សាកល្បងបើកចិត្តទទួលជីមីនឡើងវិញ?
« តើជីមីនគេយ៉ាងមិចហើយ? » ជុងគុកសុខៗក៏ចង់ដឹងពីសុខទុក្ខជីមីន ព្រោះថ្ងៃមុនគេលឺរាងតូចថាគេត្រូវមើលថែជីមីន គេមិនទាន់ដឹងនៅឡើយទេថាជីមីនជួបគ្រោះថ្នាក់ចរាចរណ៍បន្ទាប់ពីនិយាយទូរស័ព្ទជាមួយគេហើយ
« គេធម្មតាមកវិញអាចនិយាយបានថាokបាន80% » ស៊ុក ស៊ុករាងចម្លែកចិត្តបន្តិចដែរពេលលឺសំណួររបស់រាងក្រាស់តែក៏សម្រេចចិត្តឆ្លើយនូវសំណួររបស់រាងក្រាស់
« គេកើតអីមែនទេ? » ជុងគុក
« គេជួបគ្រោះថ្នាក់ចរាចរណ៍ » ស៊ុក ស៊ុក
« មែនហេ៎ស ហើយធ្ងន់ធ្ងរឬអត់? » ជុងគុក សួរទាំងភ្ញាក់ផ្អើលគេមិនស្មានថាជីមីនជួបរឿងអាក្រក់បែបនោះសោះ
« ក៏សន្លប់2សប្តាហ៍ តែអ្វីដែលកាន់តែអាក្រក់គឺជីមីនឈ្លោះគ្នាជាមួយអ្នកផ្ទះ គេប្រាប់ឪ្យខ្ញុំនឹងបងថេយ៍ឪ្យលាក់បាំងរឿងនេះពីប៉ាម៉ាក់គេ ខ្ញុំអាណិតគេណាស់ប៉ាម៉ាក់របស់គេមិនសូម្បីតែតាមរកគេឪ្យគេត្រឡប់ទៅផ្ទះវិញទោះបីជាគេចេញពីផ្ទះ2សប្តាហ៍ហើយក៏ដោយ » ស៊ុក ស៊ុក
« ចឹងបានន័យថាឥឡូវនេះគេស្នាក់នៅជាមួយស៊ុកមែនទេ » ជុងគុក
« មែនហើយ បើជុងចង់ទៅសួរសុខទុក្ខគេចាំខ្ញុំជួយ » ស៊ុក ស៊ុកតបទាំងសើចស្ញេញពេលជុងគុកសួរនាំពីជីមីនទំនងជាព្រួយបារម្ភ
YOU ARE READING
The love I never expect
Storie d'amoreរឿងរ៉ាវអាថ៍កំបាំងនៅពីក្រោយឃាតកម្មស្លាប់1គ្រួសាររបស់អតីតប្រធានាធិបតីចាស់ដោយគ្មានមូលហេតុ នឹងស្នេហាដែលកើតឡើងពីការអាណិតបន្ទាប់មកក៏ស្រឡាញ់..... #vhope #jikook