The love i never expect

5 2 0
                                        




Ep23: ខូចចិត្ត

បន្ទាប់ពីជូនកាយតូចត្រឡប់មកដល់ផ្ទះហើយជុងគុកក៏ស៉ំនិយាយជាមួយរាងតូចជាលើកចុងក្រោយព្រោះគេគិតថារាងតូចនឹងមិនលើកលែងឪ្យគេលើទង្វើរដែលគេធ្វើដាក់ជីមីនឡើយ ហើយគេក៏សម្រេចចិត្តថានឹងឈប់រញ៉េរញ៉ៃជាមួយរាងតូចទៀតដែរ......

« ចង់និយាយអីក៏ប្រញាប់និយាយមក » ស៊ុក ស៊ុកនិយាយឡើងក្រោយជុងគុកប្រាប់គេថាមានរឿងចង់និយាយជាមួយគេ តែឥឡូវបែរជាឈរធ្មឹងមិននិយាយអ្វីទៅវិញ

« បងដឹងថាអូននឹងមិនអភ័យទោសឲ្យបងនូវរឿងដែលបងធ្វើកន្លងមកទេ តែបងគ្រាន់តែចង់ដឹងរឿងខ្លះប៉ុណ្ណោះ » ជុងគុកនិយាយទាំងមើលមុខកាយតូចយ៉ាងក្រៀមក្រំ

« មានរឿងអីក៏និយាយឲ្យលឿនៗមកខ្ញុំមិនចង់ចំណាយពេលអត់ប្រយោជន៍ជាមួយលោកយូរទេ ខ្ញ៉ំត្រូវទៅមើលថែមិត្តរបស់ខ្ញុំបន្ត » ស៊ុក ស៊ុកតបទាំងទឹកមុខធុញថប់

ពេលនេះគេខ្វល់តែសុខទុក្ខមិត្តរបស់គេប៉ុណ្ណោះ ចំណែកជុងគុកវិញគេមានអារម្មណ៍ថាខកចិត្តជាមួយរាងក្រាស់ខ្លាំងណាស់គេគ្មានសូម្បីអារម្មណ៍និយាយជាមួយជុងគុក គេមិនចង់លឺសម្តីឬអ្វីគ្រប់យ៉ាងរបស់ជុងគុក ព្រោះពេលនេះគេពិតជាខូចចិត្តនឹងទង្វើររាងក្រាស់ដែលធ្វើមកលើគេនឹងមិត្តរបស់គេណាស់ គេអស់ទំនុកចិត្តលើរាងក្រាស់ទាំងស្រុង គេគ្រាន់តែសង្ឃឹមថារាងក្រាស់លែងចូលមករញ៉េរញៃជីវិតគេទៀត

« កាលនុះពេលដែលអូនស៉ំបងបែកគ្នា ព្រោះតែអូនលែងអារម្មណ៍ស្រឡាញ់បងទៀតមែនទេ? » ជុងគុក

« ហេតុអីខ្ញុំត្រូវឆ្លើយសំណួរនេះ? » ស៊ុក ស៊ុក

« បងគ្រាន់តែចង់ដឹង មុនពេល... » ជុងគុកនិយាយទាំងរដាក់រដុបនៅចុងប្រយោគ

« មុនពេល? » រាងតូចបន្ទោរសម្តីរាងក្រាស់ទាំងចម្ងល់

« មុនពេលដែលបងនឹងដើរចេញពីជីវិតរបស់អូន » ជុងគុកដកដង្ហើមធំមុននឹងនិយាយបន្តរ

« លោកមិនគិតថាទង្វើរដែលលោកធ្វើកន្លងមកនេះវាគ្រប់គ្រាន់សម្រាប់ចាកចេញទេមែនទេ » ស៊ុក ស៊ុកតប

The love I never expect Where stories live. Discover now