ភាគ7: អូនជារបស់បងហេីយ!

126 12 0
                                    

<អាយ៎...អត់ទេចេញពីអូនភ្លាម>ជីមីនស្រែកពេលដឬលរាងក្រាស់កាន់តែមកជិតគេ។
<អត់...>យ៉ុនហ្គីតបទៅវិញមួយពាក្យយ៉ាងខ្លី។
<ចេញឬមិនចេញ>ជីមីនសួរទាំងសម្លក់រាងក្រាស់។
<No way!!>យ៉ុនហ្គីកាន់តែឌឺថែមគឺកាន់តែចូលជិតជីមីន។
<មីន យ៉ុនហ្គីប្រុសចម្កួត>ជីមីនដោយទ្រាំមិនបានក៏ជេរមួយម៉ងទៅ។
<ជេរបងផងហ៎មាត់នឹងដល់តែពិនិត្យទេីបបាន>យ៉ុនហ្គីនិយាយទាំងឱនទៅកាន់តែជិត។
<អូយ!!>យ៉ុនហ្គីស្រែកឡេីងនៅពេលរាងតូចមួលដៃគេបត់ទៅក្រោយរួចរត់ទៅបាត់
<អូនទៅវិញហេីយបាយៗ ថ្ងៃក្រោយឲ្យរាង>ជីមីនងាកក្រោយប្រាប់ហេីយនៅឆ្លៀតលានអណ្តាតឌឺគេទៀត។
<ជីមីនឈប់សិន!!>យ៉ុនហ្គីនេះក៏មិនណយដែរឈឺមិចក៏នៅតែរត់ទៅតាមរាងតូច។
<អត់ឈប់!!>ជីមីន
<មកបងហត់ហេីយឆាប់មកវិញមកញ៉ាំអីហេីយចាំបងជូនទៅផ្ទះវិញ>យ៉ុនហ្គី
<ក៏បាន...ហឹស>ជីមីនរាងអស់សំណេីចនឹងសភាពរាងក្រាស់ពេលនេះដែរគឺដូចកូនកែរត់តាមម្ចាស់ចឹង។
<តោះចឹង>យ៉ុនហ្គីដោយមិនចាំយូរក៏ចាប់ជីមីនបីឡេីងទៅវិញបាត់ទៅ។
<លែងអូនលឿន>ជីមីន
<នៅឲ្យស្ងៀមបេីមិនចង់ឈឺខ្លួន>យ៉ុនហ្គី
<....>ជីមីនក៏ស្ងាត់មាត់ដូចគេចុកចឹង
<នោះដល់ហេីយញ៉ាំបាយសិនទៅយប់ដែរហេីយ>យ៉ុនហ្គីប្រាប់ទៅរាងតូច
ហេីយរាងតូចក៏ព្រមអោនញ៉ាំបាយទាំងមិនមាត់អ្វីទាំងអស់។ មួយសន្ទុះក្រោយមក
<នោះជូនអូនទៅផ្ទះបានឬនៅ>ជីមីន
<នៅគេងទីនេះមួយយប់បានទេបងចង់នៅក្បែរអូន>យ៉ុនហ្គីធ្វេីទឹកមុខបែបអង្វរក។
<ក្រេយបងថាជូនអូនទៅវិញហី>ជីមីន
<ណា៎ៗបងសុំបងមិនធ្វេីអីផ្តេសផ្តាសទេសុំតែអោបតិចទេ>យ៉ុនហ្គី
<អឹម...ក៏បានដែរអូនតេប្រាប់ម៉ាក់ប៉ាអូនសិន>ជីមីន
<Ok អូនសម្លាញ់បងទៅចាំក្នុងបន្ទប់មុនហេីយ>យ៉ុនហ្គីនិយាយទាំងសប្បាយអរ។

ក្រោយពីនិយាយប្រាប់ម៉ាក់ខ្លួនហេីយជីមីនក៏ចូលទៅខាងក្នុងដែរទៅ។
<អូនចូលងូតទឹកសិនទៅ នេះខោអាវ>យ៉ុនហ្គី
<អឹម...>ជីមីនយកខោអាវរួចក៏ចូលបន្ទប់ទឹកបាត់ទៅ។

មួយសន្ទុះក្រោយមករាងតូចក៏ចេញមកវិញជាមួយអាវយឺតស្តេីងខ្លីត្រឹមជង្គត់ជាមួយខោខ្លីលិបបាត់ជាមួយអាវធ្វេីឲ្យរាងក្រាស់បេីកភ្នែកមេីលឡេីងភ្លឹក។
<មេីលអី?>ជីមីនដោយឃេីញរាងក្រាស់មេីលភ្លឹកពេកក៏សួរ។
<គឺ...គឺមេីលអូននឹងហេីយ>យ៉ុនហ្គី
<ឈប់មេីលភ្លាគ្មានគិតអីផ្តេសផ្តាសទេ>ជីមីនសម្លក់រាងក្រាស់ហេីយនិយាយបញ្ជារាងក្រាស់កុំឲ្យមេីលខ្លួន។
<មកនេះមក>យ៉ុនហ្គីប្រាប់ដោយចង្អុលប្រាប់កន្លែងជីមីនក៏ធ្វេីតាមបន្ទាប់រាងក្រាស់ក៏យកកូនកន្សែងពីរាងតូចមកជូតសក់ឲ្យ។
<ក្រអូប...>យ៉ុនហ្គីនៅសុខៗក៏ពោលពាក្យនឹងចេញមកឲ្យរាងតូចងាកមេីល។
<បងនិយាយអីនឹងងូវៗម្នាក់ឯង>ជីមីនសួរទាំងឆ្ងល់។
<គឺបងថាអូនក្រអូបនឹងហេីយ>យ៉ុនហ្គីតបទៅវិញតាមការពិត។
<អរ...បានហេីយគេងទៅអូនងងុយហេីយ>ជីមីន
<តោះចឹង>យ៉ុនហ្គីនិយាយទាំងសសៀរទៅជិតរាងតូច។
<សុំអោបតិចបានទេ>យ៉ុនហ្គី
<អឹម...>ជីមីន
<កត់ក្តៅណាស់ពីថ្ងៃនេះទៅអូនជារបស់បងបងគ្មានថ្ងៃឲ្យអ្នកណាយកអូនចេញពីបងទេ>និយាយខ្សឹបៗដាក់រាងតូចដោយលួចស្រង់ក្លិនក្រអូបរបស់រាងតូច។
<អូនជារបស់បងស្រាប់ហេីយ>ជីមីនតបទៅវិញទាំងបិទភ្នែក។
<ខំប្រឹងរៀនណាពេលអូនចប់ពេលណាយេីងនឹងរៀបការជាមួយគ្នា>យ៉ុនហ្គី
<បាទ>ជីមីន
<គេងទៅ Goodnight ក្មេងតូចរបស់បង>យ៉ុនហ្គីនិយាយដោយងេីបទៅថេីបថ្ងាស់រាងតូចធ្វេីឲ្យអ្នកដែលត្រូវគេថេីបនោះលួចញញឹម។
<បាទGoodnightបងសម្លាញ់>ជីមីននិយាយទាំងអៀននឹងទង្វេីរាងក្រាស់រួចក៏បិទភ្នែកគេងអោបគ្នារហូតដល់ព្រឹក។
#ព្រឹក
<ហឹម...>ជីមីនបេីកភ្នែកសន្សឹមៗមេីលបរិវេណេជុំវិញខ្លួនក៏ក្រឡេកឃេីញអ្នកដែលគេងជាមួយខ្លួនយប់មិញ។
<ពេលគេងលក់ចឹងកាន់តែគួរឲ្យស្រឡាញ់>ជីមីននិយាយទាំងចាប់ថ្ពាល់រាងក្រាស់លេងតិចៗរួចក៏ដកដៃចេញគេងមេីលមុខកូនកម្លោះគេទាំងព្រឹក គយគន់យូរៗកាន់តែស្អាតឡេីងជីមីនក៏ងេីបខ្លួនបន្តិចប្រុងនឹងថេីបរាងក្រាស់តែរាងក្រាស់ក៏ភ្ញាក់ទាន់។
<មានចោរកំពុងចង់លួចថេីបគេហេីយនៀក>យ៉ុនហ្គី
<ឯណាចោរ?>ជីមីន
<គឺអ្នកចង់ថេីបគេមិញនេះហ៎ នេះបេីចង់ថេីបក៏ថេីបទៅបងឲ្យថេីបនៀក>យ៉ុនហ្គីនិយាយទាំងធ្វេីមាត់ស្រួចដាក់ជីមីន។
<អ្នកណាថាចង់ថេីបបងនោះឆាប់ទៅងូតទឹកអីចេញទៅស្អុយមាត់ណាស់មិនចង់ថេីបទេ>ជីមីន
<ថេីបមួយសិនបានបងទៅ>យ៉ុនហ្គីរំអុកចង់ឲ្យរាងតូចថេីប
<យ៉ាប់ណាស់បងឯងនេះ>ជីមីននិយាយរួចក៏អោនទៅថេីបថ្ពាល់រាងក្រាស់។
<ត្រង់នេះផង>យ៉ុនហ្គីចង្អុលប្រាប់ជីមីនឲ្យថេីបត្រង់មាត់។
<អត់>ជីមីនក្រវីក្បាលរួចប្រុងនឹងចុះពីលេីគ្រែតែ
<អឹម....>

TO BE CONTINUED 🔜💘
សូមអរគុណសម្រាប់ការអាន🥺💫សូមអភ័យទោសរាល់កំហុសខុសឆ្គង☺️

ឧបសគ្គស្នេហ៍(The End)Where stories live. Discover now