ថ្ងៃនេះជាថ្ងៃដែលជីមីនបានចេញពីពេទ្យហេីយព្រោះរបួសរបស់គេបានធូរស្បេីយហេីយគ្រាន់តែមិនទាន់ចងចាំអ្វីតែប៉ុណ្ណោះ។
<មោះឡេីងឡានមក>យ៉ុនហ្គីនិយាយរួចជីមីនក៏ឡេីងឡានទៅជាមួយនាយ(ម៉ាក់ប៉ាជីមីននៅផ្ទះគាត់មិនបានមកទទួលទេព្រោះពេលនេះគាត់ទុកឲ្យយ៉ុនហ្គីអ្នកមេីលថែមិនមែនគាត់មិនបារម្ភពីកូនទេតែគាត់ដឹងថាយ៉ុនហ្គីមិនទុកជីមីនចោលទេ)
ក្រោយពីបេីកឡានអស់រយៈពេល1ម៉ោងជាងពួកគេក៏មកដល់ទីតាំង។
<ចុះមក>យ៉ុនហ្គី
<លោកនាំខ្ញុំមកទីណានឹង>ជីមីនសួរទាំងភ្នែកកំពុងមេីលទិដ្ធភាពជុំវិញខ្លួន។
<បងនាំអូនមកកន្លែងដែលអូនចូលចិត្តនោះអី>យ៉ុនហ្គី
<ហេតុអីលោកដឹងខ្ញុំចូលចិត្តទីនេះ?>ជីមីន
<ព្រោះអូនធ្លាប់ប្រាប់បងនោះអីហេីយពេលនេះបងក៏បានសាងសង់ផ្ទះនេះទឹកសម្រាប់អូនទៀតផង>យ៉ុនហ្គី
<ពិតមែនហ៎>ជីមីន
<បាទតោះឡូវចូលមកខាងក្នុងសិនមក>យ៉ុនហ្គីនិយាយទាំងអូសដៃជីមីន។
<នេះជាបន្ទប់គេងរបស់ពួកយេីង>យ៉ុនហ្គី
<យេីងត្រូវគេងមួយគ្នាហ៎>ជីមីន
<អូនខ្លាចអីមែនទេពួកយេីងធ្លាប់គេងមួយគ្នាសោះ>យ៉ុនហ្គី
<តែហេតុអីខ្ញុំនៅតែមិនអាចរកនឹកឃេីញចឹង>ជីមីន
<មោះកុំគិតច្រេីនពេកបងយកអីវ៉ាន់ទុកឲ្យហេីយអូនអាចដេីរទៅមេីលនៅទីនេះបាន>យ៉ុនហ្គីនិយាយរួចក៏យកអីវ៉ាន់ទុកហេីយជីមីនក៏ដេីរមេីលទីនេះបន្តិច។
#ល្ងាចមកដល់
យ៉ុនហ្គីបានរៀបចំអាហារសម្រាប់ជីមីនសឹតតែអាហាររបស់ជីមីនចូលចិត្ត។
<មោះញ៉ាំបាយសិមក>យ៉ុនហ្គីប្រាប់អ្នកដែលកំពុងដេីរចុះមក។
<លោកជាអ្នកធ្វេីមែនទេឈ្ញុយដល់ហេីយ>ជីមីន
<ពិតមែនហេីយ មោះឆាប់ញ៉ាំទៅប្រយ័ត្នត្រជាក់អស់>យ៉ុនហ្គីនិយាយទាំងចាប់ម្ហូបនេះម្ហូបនោះឲ្យជីមីនជាច្រេីនហេីយពួកគេក៏បន្តញ៉ាំអាហារជាមួយគ្នាទាំងស្នាមញញឹម។
#ក្នុងបន្ទប់
ក្រោយពីញ៉ាំអាហាររួចរាល់ពួកគេក៏ឡេីងមកគេង។<លោកគេងនៅខាងលេីទៅខ្ញុំគេងនៅលេីសាឡុងក៏បាន>ជីមីននិយាយទាំងប្រមូលភួយខ្នេីយមក។
<ហេតុអីអូននៅតែដូចដេីមបែបនេះ មកឆាប់គេងនៅខាងលេីជាមួយគ្នាទៅបងមិនធ្វេីអីអូនទេ>យ៉ុនហ្គី
<មិនអាចទុកចិត្តបានទេ>ជីមីន
<មកខ្លួនឯងឬចង់ឲ្យបងបីមក>យ៉ុនហ្គី
<ទៅខ្លួនឯង>ជីមីននិយាយទាំងងក់ងរ។
<ធ្វេីមិចចឹងទៅគួរឲ្យស្រឡាញ់ណាស់>យ៉ុនហ្គីនិយាយទាំងថេីបថ្ពាល់ជីមីនខ្សឺតៗ។
<អាយ៎ អ្នកណាឲ្យលោកថេីបខ្ញុំហាស៎ខ្ញុំនឹងវៃលោកឲ្យស្លាប់មិនខានឡេីយ>ជីមីនស្រែកទាំងទាញខ្នងដេញវៃយ៉ុនហ្គីហេីយពួកគេក៏បន្តលេងដូចកូនក្មេងយ៉ាងសប្បាយរីករាយ។
*ព្រូស ដោយកំពុងតែប្រតាយប្រតប់ចុះឡេីងៗជីមីនក៏ប្រទាក់ជេីងដួចទ្រោមលេីយ៉ុនហ្គី។
<មេីលស្អី?>ជីមីនសួរទៅអ្នកនៅខាងក្រោមទាំងសម្លក់ហេីយក៏ងេីបវិញ។
<មេីលមុខក្មេងឆ្នាស់>យ៉ុនហ្គី
<អ្នកណាក្មេងឆ្នាស់>ជីមីន
<មិនដឹងទេមកឆាប់គេងយប់ហេីយ>យ៉ុនហ្គីនិយាយរួចក៏ទាញជីមីនឲ្យគេងជាមួយខ្លួនរួចក៏អោបជីមីន។
<លែងខ្ញុំថប់ដង្ហេីមណាស់>ជីមីន
<បងឲ្យត៎ាតិចតេី>យ៉ុនហ្គី
<តែខ្ញុំមិនចូលចិត្តឲ្យគេអោបខ្ញុំទេ>ជីមីន
<បងសុំអោបតែបន្តិចទេ>យ៉ុនហ្គីនិយាយទាំងអោបជីមីនពីក្រោយដោយដាក់ចង្កាលេីស្មាជីមីនឯជីមីនក៏មិនមាត់ព្រោះយ៉ុនហ្គីរៀងបន្ធូរដៃហេីយណាមួយពេលប្រុសម្នាក់នេះអោបគេគេមានអារម្មណ៍ថាកក់ក្តៅណាស់។
TO BE CONTINUED 🔜💘
អរគុណសម្រាប់ការអាន😊🙏🏻សូមអភ័យទោសរាល់កំហុសខុសឆ្គង☺️✨
YOU ARE READING
ឧបសគ្គស្នេហ៍(The End)
Short Storyហេតុអីបងបំបាក់ទំនុកចិត្តខ្ញុំម្លេះ តែហេតុអីបងធ្វេីបែបនេះដាក់ខ្ញុំហេីយតែខ្ញុំមិនស្អប់បងទៀតបែបនេះ ហិ..ខ្ញុំឆ្កួតពេកហេីយ ឆ្កួតដល់ថ្នាក់ស្រឡាញ់បងលែងដឹងថាអ្វីខុសត្រូវឲ្យប្រាកដហេីយ។ Yoonmin Taekook Namjin