ភាគ21: យ៉ុន!ជាបងមែនទេ

162 17 0
                                    

អស់រយៈពេលជាច្រេីនឆ្នាំហេីយដែលយ៉ុនហ្គីនិងជីមីនមិនដែលជួបគ្នាចាប់តាំងពីថ្ងៃដែលយ៉ុនហ្គីផ្ញេីរបស់ឲ្យជីមីននោះមកគឺបាត់ដំណឹងគេឲ្យឈឹងហេីយពេលនេះជីមីននិងមិត្តរបស់គេបានប្រឡងចប់អស់ហេីយក៏មានការងាររៀងៗខ្លួនដែល។

<អាឡូជីមីនឯងទំនេរទេថ្ងៃនេះ>ថេយ៍សួរទៅអ្នកម្ខាងទៀត។

<យេីងទំនេរតេីមានការអីមែនទេ>ជីមីន

<យេីងចង់បបួលឯងដេីរផ្សាររកខោអាវព្រោះជិតដល់ថ្ងៃរៀបការបងជីនហេីយ>ថេយ៍

<មានអីយេីងគិតថារកទៅទិញដែរតេី>ជីមីន

<អឹមចឹងចាំយេីងទៅយកឯងបានហេីយ>ថេយ៍និយាយរួចក៏ចុចបិទភ្លាមតែម្តងរកតែគេតបមិនបាន។

មួយសន្ទុះក្រោយមកថេយ៍ក៏មកដល់រួចពួកគេក៏ដេីរផ្សារទិញរបស់របរជាច្រេីនជាមួយគ្នាបាត់ទៅ។

#មួយអាទិត្យក្រោយមក
ធ្មិចបេីកៗក៏ដល់ថ្ងៃមង្គលរបស់ជីនហេីយនិងណាមជុនបាត់ដោយហេតុជីនរៀបការនៅអាមេរិក(ផ្ទះប្តីគេនៅនុង)ទេីបជីមីន ថេយ៍ និង ជុងហ្គុកឡេីងទៅមុនទាំងព្រឹកព្រលឹមហេីយពេលនេះពួកគេក៏កំពុងតែរៀបនឹងឡេីងយន្តហោះផងដែរ។ក្រោយពីលាអ្នកមានគុណរួចរាល់ពួកគេក៏ឡេីងយន្តហោះទៅពេលទៅដល់ពួកគេក៏រកសណ្ឋាគារស្នាក់នៅរៀបចំខ្លួនសិនសឹមទៅពិធីមង្គលការរបស់ជីន។

#នៅកន្លែងរៀបចំពិធី
ពេលនេះក៏រៀងល្ងាចណាស់ដែលហេីយ ហេីយពេលនេះភ្ញៀវក៏កំពុងចូលមកបណ្តេីរៗដែលហេីយ។ មួយស្របក់ក្រោយមកភ្ញៀវក៏មកពេញតុអស់ហេីយពិធីក៏ចាប់ផ្តេីម។

<តេីលោកគីម សុងជីនព្រមទទួលយកលោកគីម ណាមជុនធ្វេីជាស្វាមីហេីយរួមរស់ជាមួយគ្នារហូតដែលឬទេ>លោកអាចារ្យ

<បាទខ្ញុំព្រម>ជីនឆ្លេីយទាំងអៀន។

<ចុះលោកគីមណាមជុនព្រមទទួលលោកគីម សុងជីនធ្វេីជាភរិយាហេីយរស់នៅរួរស់ជាមួយគ្នារហូតដែលឬទេ>លោកអាចារ្យ

<បាទខ្ញុំព្រម>ណាមជុននិយាយចប់ពិធីបន្ទាប់នោះគឺបំពាក់ជញ្ចៀនឲ្យគ្នាហេីយពួកគេក៏បំពាក់ជញ្ចៀនឲ្យគ្នារួចកម្មវិធីក៏ប្រព្រឹត្តទៅមិនឈប់។

<តោះលេីកដាច់វេីយ>ថេយ៍ស្រែកផងរាំផង

<តោះ>ជីននិយាយទាំងកក្អឹកជាមួយថេយ៍ឯប្រុសវិញគេក៏មិនដឹងឃាត់មិចដែរក៏បណ្តោយតាមនឹងទៅ។

<ខ្ញុំសុំទៅបន្ទប់ទឹកបន្តិច>ជីមីននិយាយទាំងខ្លួនរៀងស្រវឹងដែលហេីយព្រោះអង្គុយស្ងាត់ៗនឹងលេីកអកលេីកមិនដឹងមាណដប។

<យេីងជូនទៅទេ>ជុងហ្គុកឃេីញសភាពរាងតូចស្រវឹងបែបនេះក៏ចង់ជួយ។

<មិនអីទេនៅមេីលថេយ៍ទៅយេីងទៅត៎ាម៉ាភ្លេតទេ>ជីមីននិយាយរួចក៏ដេីរទៅបន្ទប់ទឹករាងទ្រេតទ្រតតែមិនទាន់ទាំងបានចូលបន្ទប់ទឹកផងក៏ដេីរបុកបុរសមាឌធំម្នាក់។

<អ្នកណាមកបាំងផ្លូវខ្ញុំនឹងចេញ>ជីមីននិយាយងុលៗហេីយរុញឲ្យប្រុសម្នាក់នោះចេញតែដួលខ្លួនឯងវិញ។

<អួយឈឺ>ជីមីន

<ជីមីនអូនយ៉ាងមិចហេីយ>យ៉ុនហ្គីដោយឃេីញរាងតូចដួលភ្លាមក៏រហ័សទៅជួយលេីករាងតូច។

<ហឹក..ហឹកឈឺណាស់លោកឯងនេះឲ្យចេញមិនចេញទេ>ជីមីននិយាយរអ៊ូងូវទាំងមិនបានមេីលមុខប្រុសម្នាក់នោះថាជាអ្នកណាគេ។

<ហេតុអីអូនផឹកស្រាច្រេីនម្លេះ>យ៉ុនហ្គីនិយាយតិចៗពេលមកជិតរាងតូចទេីបគេដសងថាធុំក្លិនស្រា។

<ហេីយពេលណាទេីបលោកព្រមចេញពីផ្លូវខ្ញុំ>ជីមីនសួរទាំងច្រតចង្កេះសួរប្រុសម្នាក់នៅពីមុខខ្លួននោះតែពេលបានឃេីញមុខប្រុសម្នាក់នោះធ្វេីឲ្យគេភ្ញាក់ផ្អេីលយ៉ាងខ្លាំង។

<យ៉ុន!ជាបងមែនទេ>ជីមីននិយាយទាំងភ្ញាក់រកព្រមទាំងរកទៅអោបរាងក្រាស់តែគេក៏ដកដៃចេញវិញ។

<ចេញពីផ្លូវខ្ញុំទៅខ្ញុំចង់ចូលបន្ទប់ទឹក>ជីមីន

<ជីមីនអូនចាំបងបានហេីយមែនទេ>យ៉ុនហ្គីភ្ញាក់ផ្អេីលពេលជីមីនហៅខ្លួនថាបងបែបនេះគេមិនបានចាប់អារម្មណ៍នឹងសម្តីចុងក្រោយនឹងទេហេីយគេក៏ទាញដៃជីមីនមកវិញដេីម្បីសួរ។

<លោកជាអ្នកណាខ្ញុំមិនចាប់ទេ លែងខ្ញុំទៅ>ជីមីន

<តែបងស្តាប់បានច្បាស់ណាស់ថាអូនហៅឈ្មោះបង>យ៉ុនហ្គី

<លោកច្រឡំហេីយ>ជីមីននិយាយរួចក៏បេះដៃដែលចេញទៅវិញទាំងទ្រេតទ្រត។

<អូននៅខឹងបងទៀតមែនទេ បងសម្រេចចិត្តច្បាស់ហេីយបងនឹងយកអូនមកវិញដល់តែបាន>យ៉ុនហ្គីនិយាយក្នុងចិត្តម្នាក់ឯង។

TO BE CONTINUED 🔜💘
អរគុណសម្រាប់ការអាន😊🙏🏻សូមអភ័យទោសរាល់កំហុសខុសឆ្គង☺️✨

ឧបសគ្គស្នេហ៍(The End)Where stories live. Discover now