ពេលវេលាដេីរលឿនណាស់ធ្មិចបេីកៗសោះសល់តែ1ថ្ងៃទៀតប៉ុណ្ណោះដែលពួកគេត្រូវបែកគ្នាហេីយ។ហេីយចាប់តាំងពីថ្ងៃដែលនិយាយគ្នានោះមកយ៉ុនហ្គីមិនដែលរំលឹករឿងពីមុនមកទេតែពេលខ្លះជីមីនក៏សួរនាំជីកឬសជីកគល់ដល់រឿងអតីតដែរ។
<មេីលយូរៗទៅគេស្អាតដែរតេី>ជីមីននិយាយទាំងកំពុងច្រត់ដៃមេីលនាយក្រាស់កំពុងគេងលក់នោះ។
<ហេតុអីមួយរយៈនេះបេះដូងខ្ញុំលោតញាប់ពេលនៅក្បែរប្រុសម្នាក់នេះ>ជីមីននិយាយទាំងកំពុងស្ទាបទ្រូវខាងឆ្វេងរបស់ខ្លួន។
<បានហេីយៗឈប់គិត>ជីមីននិយាយទាំងមិនយល់ពីខ្លួនឯងហេីយក៏ដេីរទៅបន្ទប់ទឹកងូតទឹករៀបចំអាហារឲ្យរាងក្រាស់។
ថ្ងៃរសៀលណាស់ទៅហេីយរាងតូចនៅមិនទាន់ឍេីញនាយចុះមកញ៉ាំអាហារទៀតតាំងដែរពីមុននាយមិនដែលបែបនេះឡេីយ។
<គេកេីតអីចេះហេតុអីស្មានេះហេីយគេមិនទាន់ចុះមក>ជីមីនដោយឆ្ងល់ផងបារម្ភផងក៏ឡេីងទៅខាងលេីដេីម្បីទៅមេីលពេលទៅដល់ក៏ឃេីញនាយក្រាស់នៅគេងដណ្តប់ភួយទាំងញ័រខ្លួន។
<លោកកេីតអីមែន?>ជីមីនសួរទាំងបារម្ភពេលឃេីញសភាពនាយក្រាស់បែបនេះហេីយក៏ស្ទាបខ្លួននាយក្រាស់ទេីបដឹងថានាយក្តៅខ្លួនខ្លាំងណាស់។
<ហាស៎!ក្តៅខ្លួនខ្លាំងម្លេះ>ជីមីននិយាយទាំងភ្ញាក់ផ្អេីលតែក៏ចេញទៅយកទឹកនិងកន្សែងដេីម្បីជូតខ្លួននាយក្រាស់រួចក៏ចេញទៅដាំបបរផងដែរ។
<ហេតុអីលោកមិនប្រាប់ខ្ញុំចឹងមិចទុកឲ្យឈឺម្នាក់ឯងបែបនេះ>ជីមីននិយាយមកទាំងអាការបារម្ភ។
<មកពីបងមិនចង់រំខានអូន>យ៉ុនហ្គីនិយាយសំឡេងខ្សោយៗ។
<មោះញ៉ាំបបរសិនទៅនឹងអាលលេបថ្នាំ>ជីមីននិយាយទាំងលេីកបបរបញ្ចុកនាយក្រាស់បានបីបួនម៉ាត់។
<បានហេីយបងញ៉ាំមិនចូលទេបងចង់គេង>យ៉ុនហ្គីនិយាយទាំងប្រាស់ខ្លួនចង់គេង។
<ញ៉ាំពីរបីម៉ាត់ទៀតទៅនឹងអាលញ៉ាំថ្នាំហេីយលោកអាចគេងបានហេីយ>ជីមីននិយាយរួចយ៉ុនហ្គីក៏ព្រមញ៉ាំទាំងពិបាកលេបក្រោយពីញ៉ាំរួចជីមីនក៏ឲ្យថ្នាំទៅនាយលេបក្រោយលេបរួចយ៉ុនហ្គីក៏ដាក់ខ្លួនគេង។
#យប់មកដល់
ក្រោយពីញ៉ាំអាហាររួចរាល់ពួកគេក៏រៀបខ្លួនគេងតែជីមីនក៏បានទៅស្ទាបខ្លួនរាងក្រាស់មេីលតែកម្តៅមិនទាន់ស្រកទេីបជីមីនទៅយកទឹកនិងកន្សែងមកជូតឲ្យនាយ។<រងាណាស់>យ៉ុនហ្គីនិយាយខ្សឹបៗឯជីមីនដោយឮបែបនេះក៏យកទឹកទុកមួយដុំហេីយឡេីងគេងអោបរាងក្រាស់ជាប់។
<បានធូរឬនៅ>ជីមីនសួរទៅកាន់នាយគេពិតជាបារម្ភនឹងនាយដូចគ្នាហេីយក៏មានអារម្មណ៍ថាជិតបាត់បងអ្វីម្យ៉ាងឆាប់ៗដែរ។
<អឹម...>យ៉ុនហ្គីងក់ក្បាល
<បងសុំរឿងមួយបានទេ>យ៉ុនហ្គីងាកមុខមកនិយាយជាមួយរាងតូច។
<និយាយមក>ជីមីន
<អូនអាចនិយាយពាក្យថាអូនស្រឡាញ់បងឲ្យបងស្តាប់បន្តិចបានទេបងចង់ឮណាស់>យ៉ុនហ្គីនិយាយបែបអង្វរកគេមិនសល់ឱកាសទៀតទេតិចទៀតជីមីននឹងចាកចេញពីគេហេីយ។
<អឹម...អូនស្រឡាញ់បង>ជីមីននិយាយទាំងមិនស្ទាក់ស្ទេីរ។
<អរគុណហេីយតែពិននេះបងសប្បាយចិត្តពេកហេីយ មោះគេងទៅយប់នេះអូនអាចគេងអោបបងបែបនេះបានទេ>យ៉ុនហ្គី
<បាន>ជីមីនឆ្លេីយទៅវិញខ្លីៗតែគេក៏បារម្ភពីនាយដែរ។
<តោះគេងទៅចឹងរាត្រីសួស្តីអូនសម្លាញ់>យ៉ុនហ្គីនិយាយទាំងញញឹមអោបជីមីនវិញពេលនេះគេចង់ឲ្យពេកវេលាឈប់ត្រឹមនេះណាស់គេមិនចង់ជួបរឿងនៅថ្ងៃស្អែកឡេីយ។
<ចុងក្រោយបងនៅតែមិនអាចយកអូនមកវិញបានដដែល បងសមនឹងទទួលបែបនេះគ្រប់យ៉ាងមកពីបង>យ៉ុនហ្គីនិយាយក្នុងចិត្តម្នាក់ឯងទាំងទឹកភ្នែកកំពុងស្រក់មកធ្វេីឲ្យអ្នកម្ខាងទៀតដឹងតែគេមិននិយាយ។
<ខ្ញុំធ្វេីឲ្យគេយំទៀតហេីយ តែពេលនេះខ្ញុំមិនទាន់ដឹងច្បាស់ពីអារម្មណ៍ខ្ញុំទេខ្ញុំដឹងត្រឹមថាពេលនៅក្បែរប្រុសម្នាក់នេះពិតជាកក់ក្តៅណាស់ឲ្យខ្ញុំសុំទោសខ្ញុំធ្វេីឲ្យលោកឈឺចាប់ពេកហេីយ>ជីមីនគិតក្នុងចិត្តម្នាក់ឯងទាំងទឹកភ្នែកស្រក់មកបណ្តេីរៗតែអ្នកម្ខាងទៀតមិនបានដឹងឡេីយដោយសារតែសារធាតុថ្នាំទេីបធ្វេីឲ្យគេគេងលក់មិនដឹងខ្លួនបែបនេះ។
TO BE CONTINUED 🔜💘
អរគុណសម្រាប់ការអាន😊🙏🏻សូមអភ័យទោសរាល់កំហុសខុសឆ្គង☺️✨
YOU ARE READING
ឧបសគ្គស្នេហ៍(The End)
Short Storyហេតុអីបងបំបាក់ទំនុកចិត្តខ្ញុំម្លេះ តែហេតុអីបងធ្វេីបែបនេះដាក់ខ្ញុំហេីយតែខ្ញុំមិនស្អប់បងទៀតបែបនេះ ហិ..ខ្ញុំឆ្កួតពេកហេីយ ឆ្កួតដល់ថ្នាក់ស្រឡាញ់បងលែងដឹងថាអ្វីខុសត្រូវឲ្យប្រាកដហេីយ។ Yoonmin Taekook Namjin