ភាគ13: ជី..ជី..ម..មីន

177 16 0
                                    

#3ថ្ងៃក្រោយមក
ថ្ងៃនេះពួកគេត្រូវត្រឡប់ទៅវិញហេីយពួកគេក៏រូតរះរៀបចំប្រដាប់ប្រដាដែលត្រូវយកទៅវិញរួចក៏ចេញទៅផ្ទះលោកយាយលោកតាជីមីនដេីម្បីលាពួកគាត់។

#ផ្ទះលោកតាលោកយាយ
ជីមីនគ្រាន់តែមកដល់ផ្ទះលោកយាយលោកតារបស់គេភ្លាមក៏រូតរះទៅប្រមូលអីវ៉ាន់ជាមួយយ៉ុនហ្គីឯអេនណានាងនៅចាំក្នុងឡាន។
<ចៅលាសិនហេីយលោកយាយលោកតា>ជីមីននិយាយទាំងមកអោបពួកគាត់។
<អឹម...សុខសប្បាយតាមផ្លូវណាចៅ>លោកយាយ
<បាទ>ជីមីននិយាយរួចក៏ឡេីងឡានបាត់។
<លោកយាយលោកតាចៅសុំលាសិនហេីយ>យ៉ុនហ្គីនិយាយរួចក៏ប្រយាប់បេីកឡានទៅទីក្រុងសេអ៊ូលវិញ។

នៅលេីដងវិថីមានរថយន្តគ្រប់ម៉ូដកំពុងតែធ្វេីដំណេីរទៅមុខជារឿយៗក្រឡេកមកមេីលក្នុងឡានមួយគ្រឿងឯណ្ណេះវិញ។
<អូនឃ្លានឬនៅ>យ៉ុនហ្គីនិយាយទាំងកំពុងបេីកបរតែក៏ឆ្លៀតសួរអ្នកនៅជិតដៃ។
<មិនសូវឃ្លានទេចាំដល់សេអ៊ូលចាំញ៉ាំក៏បាន>អេនណាតបទៅនាយក្រាស់ទាំងញញឹម។
<ចឹងក៏បានដែរ>យ៉ុនហ្គីនិយាយរួចក៏ផ្តោតអារម្មណ៍បេីកឡានវិញទាំងមិនខ្វល់ពីអ្នកដែលកំពុងតែនៅក្នុងឡានជាមួយខ្លួនដែរនោះទេ។
<គេភ្លេចឯងហេីយ>ជីមីននិយាយក្នុងចិត្តម្នាក់ឯងទាំងទឹកមុខចាប់ផ្តេីមស្លេកស្លាំងស្រាប់តែពេលនោះក៏មានឈាមហូរតាមច្រមុះគេមិនតែគេក៏យកក្រណាត់មកជូតចេញតែនៅតែហូរមកមិនឈប់សោះតែទោះយ៉ាងណាក៏គ្មានអ្នកចាប់អារម្មណ៍គេដែរដោយឈាមហូរច្រេីនពេកមុខគេក៏ចាប់ផ្តេីមស្លេកស្លាំង។
<វាមករកយេីងម្តងទៀតហេីយមែនទេ>ជីមីននិយាយក្នុងចិត្តទាំងសេីចចម្អកនឹងខ្លួនឯងមួយសន្ទុះក្រោយមកដោយខ្សោះគ្មានកម្លាំងទៀតគេក៏សន្លប់ទាំងឈាមពេញអាវនិងក្រណាត់។

មួយស្របក់ក្រោយមកពួកគេក៏មកដល់ទីតាំង។
<អេនណាចុះមកដល់ហេីយ>យ៉ុនហ្គីបេីកទ្វារឲ្យអ្នកម្ខាងទៀត។
<អរគុណបងហេីយ>អេនណាញញឹមតបទៅនាយ។
<មិនអីទេអូនចង់ទៅមកនិងមិនទៅបងរៀបចំអីវ៉ាន់បន្តិច>យ៉ុនហ្គី
<ចាស៎>អេនណានិយាយរួចក៏ដេីរទៅក្នុងផ្ទះបាត់ទៅឯយ៉ុនហ្គីក៏បានចាប់អារម្មណ៍ថាមួយថ្ងៃនេះបាត់រាងតូចឲ្យឈឹងទេីបគេគិតថានាយគេងតែពេលបេីកទ្វារមកក៏ឃេីញរាងកាយតូចពោរពេញទៅដោយឈាម។
<ជី..ជី..ម..មីន>យ៉ុនហ្គីនិយាយទាំងតក់ស្លុតពេលឃេីញសភាពរាងតូច។
<ជីមីនចាំបន្តិចទៅបងនាំអូនទៅពេទ្យ>យ៉ុនហ្គីនិយសយរួចក៏ឡេីងឡានជិះសម្តៅទៅមន្ទីរពេទ្យ។

#នៅមន្ទីរពេទ្យ
រទេះអ្នកជំងឺក៏មកទទួលរាងតូចដាក់លេីនោះយ៉ាងលឿន។
<ជីមីនអូនកុំកេីតអីណា>យ៉ុនហ្គីនិយាយទាំងកាន់ដៃរាងតូចរត់តាមរទេះពេទ្យព្រោះមេីលទៅជីមីនធ្ងន់ធ្ងរណាស់មុខស្បែកឡេីងស្លេកដូចគ្មានមនុស្សគ្មានឈាមចឹង។
<សុំលោកនៅចាំនៅខាងក្រៅសិនទៅ>លោកគ្រូពេទ្យនិយាយរួចក៏ចូលទៅបន្ទប់សង្គ្រោះ។
<ហឹក..ហឹកជីមីនអូនកុំកេីតអីឲ្យសោះបេីអូនកេីតអីបងប្រាកដជាបន្ទោសខ្លួនឯងស្លាប់មិនខានឡេីយ>យ៉ុនហ្គីនិយាយតិចៗទាំងទឹកភ្នែកស្រក់មកជាហូរហែ។
<គ្រាន់តែមនុស្សម្នាក់បងមេីលថែមិនបានបងនេះអាក្រក់ខ្លាំងណាស់>យ៉ុនហ្គីស្រែកយំម្នាក់ឯងបន្ទោសខ្លួនឯងផងអីផង។

ប្រហែល1ម៉ោងក្រោយមកក៏មានលោកគ្រូពេទ្យម្នាក់ចេញមក។
<លោកគ្រូពេទ្យគេយ៉ាងមិចហេីយ>យ៉ុនហ្គីគ្រាន់តែឃេីញគ្រូពេទ្យភ្លាមក៏រហ័សរត់ទៅសួរ។
<សុំអញ្ជើញលោកមកតាមខ្ញុំសិនមក>លោកគ្រូពេទ្យនិយាយរួចក៏ដេីរនាំមុខយ៉ុនហ្គី។
<អង្គុយចុះសិនមក>លោកគ្រូនិយាយរួចយ៉ុនហ្គីក៏អង្គុយចុះ។
<សុំលោកត្រៀមចិត្តស្តាប់ខ្ញុំណា>លោកគ្រូពេទ្យ
<បាទ>យ៉ុនហ្គី
<ពេលនេះសុខភាពគាត់ខ្សោយណាស់ដោយសារតែគាត់លេបថ្នាំងងុយគេងច្រេីនពេកហេីយគិតច្រេីនពេកទេីបបណ្តាលឲ្យគាត់ខ្សោយបែបនេះនិងមូលហេតុសំខាន់មួយទៀតក៏ដោយសារតែគាត់ក៏ធ្លាប់មានវិបត្តិផ្កូវចិត្តទេីបធ្វេីឲ្យគាត់ឆាប់ប៉ះទង្គិចបែបនេះ>លោកគ្រូពេទ្យ
<តេីមានអ្វីអាចព្យាបាលគេបានទេ>យ៉ុនហ្គី
<មានតែអាស្រ័យលេីអ្នកជំងឺផ្ទាល់ថាគាត់អាចធ្វេីបានទេហេីយនេះវិក័យប័ត្រលោកអាចយកទៅពិនិត្យមេីលបាន>លោកគ្រូពេទ្យ
<បាទអរគុណ>យ៉ុនហ្គីនិយាយរួចក៏ដេីរចេញមកវិញទាំងមុខស្រពោន។

#បន្ទប់អ្នកជំងឺ
<ក្រាក>សំឡេងបេីកទ្វារនិងសម្រឹតជេីងមនុស្សក៏បានបន្លឺឡេីងរួចក៏ទៅអង្គុយកៅអីក្បែរអ្នកជំងឺដែលមានព្យួរសេរ៉ូម។
<ជីមីនហេតុអីក៏អូនលាក់ទុកម្នាក់ឯងបែបនេះហេតុអីអូនមិនដែលប្រាប់បង បងខុសខ្លាំងណាស់ចំពោះអូនតែបងមិនអាចធ្វេីអ្វីបានទេពេលនេះព្រោះបងបានសម្រេចចិត្តហេីយ>យ៉ុនហ្គីនិយាយជាមួយមនុស្សដែលកំពុងសន្លប់នៅលេីគ្រែមិនដឹងអ្វីសោះតេីគេជ្រេីសរេីសខុសមែនទេគេបានធ្វេីបាបក្មេងម្នាក់ឲ្យមកនៅសភាពបែបនេះតែគេមិនអាចជ្រេីសរេីសបានពិតមែន។

TO BE CONTINUED 🔜💘
អរគុណសម្រាប់ការអាន😊🙏🏻សូមអភ័យទោសរាល់កំហុសខុសឆ្គង☺️✨

ឧបសគ្គស្នេហ៍(The End)Where stories live. Discover now