ភាគ20: ហេតុអីអូនដាច់ចិត្តម្លេះ

160 17 0
                                    

#ព្រឹកថ្ងៃថ្មី

ពន្លឺព្រះអាទិត្យរះឡេីងបញ្ចេញពន្លឺរបស់ខ្លួនចេញមកស្របជាមួយសំឡេងចាបចេចចាចមេីលទៅវាពិតជាស្រស់ស្រាយណាស់វិញតែខុសត្រងថាមានប្រុសម្នាក់ដែលភ្ញាក់ឡេីងស្រែកពេញផ្ទះដូចកំពុងរកអ្វីទាំងទឹកភ្នែកផងអីផង។

<ជីមីនហេតុអីអូនដាច់ចិត្តម្លេះហឹក..ហឹក>យ៉ុនហ្គីយំចេញមកជាមួយទឹកភ្នែកកូនប្រុសដែលមិនងាយស្រក់តែបេីជាស្រក់ដោយសារក្មេងប្រុសម្នាក់ទៅវិញ។

<ហឹក..ហឹក..អូនស្អប់បងណាស់មែនទេគ្រាន់តែពាក្យលាមួយម៉ាត់ក៏អូនមិននិយាយហឹក..អូនចិត្តដាច់ណាស់..ហឹក..ឲ្យបងរស់ដោយគ្មានអូនបែបណាទៅហឹក..ហឹកវិលមករកបងវិញបានទេហឹក..ហឹក>យ៉ុនហ្គីផ្អែកខ្លួននឹងជញ្ចាំងសម្រក់ទឹកភ្នែកមកមិនឈប់។

<ជីមីន...>យ៉ុនហ្គីបានត្រឹមសម្រក់ទឹកភ្នែកនិយាយឈ្មោះមនុស្សដែលខ្លួនស្រឡាញ់ហេីយក៏ងេីបទៅយកស្រាជាច្រេីមដបមកផឹកពីមួយដបទៅមួយដបទាំងក្រពះគ្មានអ្វីចូលស្រនជាមួយនឹងគេដែលមិនទាន់ជាស្រួលបួលផងនោះទេីបគេផឹកបានប៉ុន្មានដបក៏សន្លប់ស្តូកក្នុងបន្ទប់តែម្នាក់ឯង។

ក្រឡេកមកមេីលជីមីននេះវិញគេក៏មានអារម្មណ៍មិនសប្បាយចិត្តដែរពេលចាកចេញពីនាយក្រាស់តែដោយសារគេមិនទាន់ទុកចិត្តនឹងនាយក្រាស់ទេីបសម្រេចចិត្តចាកបែបនេះអង្គុយសុខៗជីមីនក៏ទៅបេីកទូមួយដែលនៅក្នុងនោះមានសៀវភៅនិងកាំមេរ៉ាមួយដោយឆ្ងល់ជីមីមក៏បេីកកាំមេរ៉ានោះមេីលហេីយក៏ឃេីញរូបគេនិងយ៉ុនហ្គីជាច្រេីនសន្លឹកហេីយមានវិឌឺអូមួយហេីយវិឌឺអូនោះជាវិឌឺអូដែលពួកគេសន្យានឹងគ្នានិងរត់លេងជាមួយគ្នានោះឯងបន្ទាប់ពីមេីលវារួចអស់ហេីយក៏ទៅបេីកសៀវភៅមេីលម្តងដែលសៀវភៅនោះជាកំណត់ហេតុស្នេហ៍របស់ពួកគេទាំងពីដេីមរហូតមានរឿងគ្រប់បែបយ៉ាងក្រោយពីមេីលហេីយជីមីនក៏ចាប់ផ្តេីមស្រក់ទឹកភ្នែកស្រមៃទៅទិដ្ធភាពទាំងស្រពិចស្រពិលដោយការខំស្រមៃគិតដល់រូបទាំងនោះខ្លាំងពេកទេីបធ្វេីឲ្យជីមីនចាប់ផ្តេីមឈឺក្បាលរហូតដល់ងងឹតមុខសន្លប់បាត់ទៅ។

ឧបសគ្គស្នេហ៍(The End)Where stories live. Discover now