ភាគ22: មកពីខ្ញុំស្អប់លោក

191 16 0
                                    

គ្រាន់តែចេញពីរាងក្រាស់ហេីយជីមីនក៏ចេញមកក្រៅដេីរម្នាក់ឯងទាំងមិនប្រាប់អ្នកណាម្នាក់ឡេីយ។

<ហឹក...ហឹក...យ៉ុនអូននឹកបងណាស់អូនចង់អោបបងចង់ប៉ះបងសឹងនឹងស្លាប់ហេីយតែអូនមិនអាចធ្វេីបាន>ជីមីនដេីរទាំងស្រក់ទឹកភ្នែកតក់ៗឯរាងក្រាស់យេីងវិញក៏ប្រយាប់រត់ចេញមកតាមរាងតូច។

<ជីមីនឈប់សិន>យ៉ុនហ្គីស្រែកហៅរាងតូចទាំងដង្ហល់ខ្យល់។

<លោកមកតាមខ្ញុំធ្វេីអី>ជីមីនងាកសួរទៅអ្នកម្ខាងទៀត។

<បងអាចសុំពេលនិយាយជាមួយអូនបន្តិចបានទេ>យ៉ុនហ្គី

<តែខ្ញុំគ្មានអ្វីនិយាយជាមួយលោកទេ>ជីមីន

<ណាបងសុំតែម្តងនឹងទេនិយាយជាមួយបងឲ្យច្បាស់លាស់សិនមកតេីបានទេ>យ៉ុនហ្គីអង្វរករាងតូចគេស្តាយណាស់ដែលប៉ុន្មានឆ្នាំមុនគេមិនដោះស្រាយជាមួយរាងតូចឲ្យច្បាស់សិនគេប្រយាប់ចាកចេញមកតែពេលមកដល់អាមេរិកគេក៏នឹកឃេីញដល់គ្រាដល់ពេលដែលគេធ្លាប់សន្យាជាមួយគ្នាថានឹងឆ្លងកាត់ឧបសគ្គជាមួយគ្នារស់នៅជាមួយគ្នាតែគេបែរជារត់គេចវិញទេីបគេទៅកូរ៉េវិញទៅរកជីមីនវិញតែអ្នកនៅទីនោះថាជីមីនលែងនៅទីនោះទេីបគេសម្រេចចិត្តត្រឡប់មករស់នៅនៅអាមេរិករហូតដល់បច្ចុប្បន្ន។

<ក៏បានលោកចង់និយាយអ្វីក៏និយាយមក>ជីមីនក៏ព្រមនិយាយជាមួយរាងក្រាស់។

<មកតាមបងមក>យ៉ុនហ្គីនិយាយរួចក៏នាំជីមីនទៅរកកន្លែងអង្គុយនៅក្បែរនោះ។

<អូនប្រាប់បងតាមត្រង់បានទេថាអូនចងចាំវិញហេីយ>យ៉ុនហ្គី

<នឹងហេីយខ្ញុំចងចាំវិញហេីយ>ជីមីនតបទៅវិញគេមិនចង់កុហក់រាងក្រាស់ទេ។

<ហេតុអ្វីអូនគេចពីបងអូននៅខឹងនឹងបងរឿងនោះមែនទេ>យ៉ុនហ្គី

<ខ្ញុំមិនបានខឹងទេ>ជីមីន

<បេីមិនខឹងហេតុអីអូនគេចពីបងហេតុអីអូនមិនព្រមនិយាយជាមួយបងក្រេយពួកយេីងធ្លាប់សន្យាជាមួយគ្នាហេីយតេីថានឹងនៅក្បែរគ្នាមិនទៅចោលគ្នាឆ្លងកាត់គ្រប់ឧបសគ្គជាមួយគ្នាតេីហេតុអីអូនតែងតែរត់គេចពីបងរហូត>យ៉ុនហ្គីរៀបរាប់ទាំងភ្នែកចាប់ផ្តេីមក្រហម។

ឧបសគ្គស្នេហ៍(The End)Where stories live. Discover now