#ស្អែកឡេីង
ពន្លឺព្រះអាទិត្យចាប់ផ្តេីមបញ្ចេញពន្លឺបង្ហាញឲ្យឃេីញក្មេងប្រុសម្នាក់កំពុងគេងក្នយងបន្ទប់ម្នាក់ឯងចាប់ផ្តេីមបេីកភ្នែកបន្តិចម្តងៗរហូតដល់អស់រួចក៏មេីលរបស់នៅជុំវិញខ្លួន។<ហឹម...ហេតុអីខ្ញុំនៅទីនេះ>ជីមីនគិតក្នុងចិត្តម្នាក់ឯងហេតុអីគេមកដល់ទីនេះបានហេតុអីគ្មានអ្នកណានៅទីនេះចឹង?
ក្រាក!សំឡេងបេីកទ្វារនិងសម្រឹបជេីងមនុស្សចាប់ផ្តេីមបន្លឺឡេីង។
<ឯងដឹងខ្លួនហេីយមែនទេ>ថេយ៍សួរមិត្តទាំងដៃកំពុងកាន់បបរនិងផ្លែឈេីបន្តិចបន្តួច។
<អ្ហឹម...ហេីយអ្នកណាអ្នកជូនយេីងមកទីនេះ>ជីមីន
<អរគឺបងយ៉ុន>ថេយ៍
<ចុះពេលនេះគាត់នៅទីណា?>ជីមីនសួរទាំងសប្បាយចិត្តពេលឮថាប្រុសម្នាក់នេះជូនមកតាមពិតគេនៅបារម្ភពីខ្លួនដែលសោះ។
<គាត់ទៅវិញទាំងពីយប់ម្លេះគាត់ថាមានការរវល់ទេីបហៅយេីងឲ្យមកមេីលឯង>ថេយ៍តបទៅវិញទាំងកំពុងរៀបចំបបរឲ្យរាងតូចញ៉ាំ។
<ហេីយគាត់មានបាននិយាយអីទៀតទេ>ជីមីនសួរទាំងមុខស្រពោន។
<គាត់គ្រាន់តែប្រាប់ថាឲ្យមេីលឯងផងត៎ាពិននឹង>ថេហ៍និយាយរួចក៏លេីកបបរមកដាក់នៅលេីតុ។
<អរ...>ជីមីនងក់ក្បាលយល់ពេលនេះគេដឹងច្បាស់ហេីយថានាយមិនត្រូវការគេទៀតឡេីយ។<មោះញ៉ាំបបរសិនទៅ>ថេយ៍
<យេីងមិនឃ្លានទេ>ជីមីន
<មិនឃ្លានក៏ត្រូវតែញ៉ាំឯងមិនចង់ទៅផ្ទះទេ>ថេយ៍សួរទៅមិត្តផាំងៗ។
<មោះឲ្យមកនេះមកចឹង>ជីមីនដោយទាល់តម្រិះក៏ញ៉ាំទាំងបង្ខំក្រោយពីញ៉ាំរួចគេក៏គេងលេីគ្រែយ៉ាងស្ងៀមស្ងាត់ឯថេយ៍ដោយឃេីញមិត្តមិនមាត់បែបនេះគេក៏ដឹងថាមិត្តខ្លួនមានរឿងអីបាត់ទៅហេីយ។
<ល្ងាចឯងបានទៅផ្ទះវិញ>ថេយ៍និយាយប្រាប់ទៅអ្នកដែលកំពុងគេង។
<អ្ហឹម..>ជីមីន
<ឯងចង់ធ្វេីអីក៏ធ្វេីទៅឬក៏ចង់និយាយអីក៏និយាយមកយេីងនឹងធ្វេីជាអ្នកស្តាប់របស់ឯង>ថេយ៍និយាយទាំងពិបាកចិត្តជំនួសមិត្តតាមគេមេីលក៏គេដឹងថាជីមីនកំពុងទប់យំដែរ។
YOU ARE READING
ឧបសគ្គស្នេហ៍(The End)
Short Storyហេតុអីបងបំបាក់ទំនុកចិត្តខ្ញុំម្លេះ តែហេតុអីបងធ្វេីបែបនេះដាក់ខ្ញុំហេីយតែខ្ញុំមិនស្អប់បងទៀតបែបនេះ ហិ..ខ្ញុំឆ្កួតពេកហេីយ ឆ្កួតដល់ថ្នាក់ស្រឡាញ់បងលែងដឹងថាអ្វីខុសត្រូវឲ្យប្រាកដហេីយ។ Yoonmin Taekook Namjin