ភាគ16: លោកជាអ្នកណា!

178 16 0
                                    

#3ថ្ងៃក្រោយមក

អស់រយៈពេល3ថ្ងៃហេីយដែលយ៉ុនហ្គីនៅមេីលថែជីមីននិយាយជាមួយរាងកាយដែលកំពុងគេងស្កូកស្តឹងមិនដឹងអ្វីទាំងអស់ គេបានសុំឱកាសលោកផាកមេីលថែជីមីនហេីយគេមិនឲ្យជីមីនឈឺចាប់ទៀតទេហេីយលោកផាកក៏យល់ព្រម។

<ជីមីនឆាប់ងេីបមកហេតុអីអូនគេងទ្រម៉ក់ម្លេះ បងអង្គុយចាំអូនភ្ញាក់យូរហេីយឆាប់ងេីបមកនិយាយមួយបងមកកុំំគេងបែបនេះពេកអី>យ៉ុនហ្គី

ក្រាកសំឡេងទ្វារក៏បន្លឺឡេីងបង្ហាញឲ្យឃេីញមនុស្សពីរនាក់ម្នាក់នោះគ្មានអ្នកក្រៅពីអ្នកស្រីផាកនិងលោកផាកឡេីយ។

<យ៉ុនក្មួយទៅសម្រាកសិនទៅក្មួយមេីលកូនមីនច្រេីនថ្ងៃហេីយ>អ្នកស្រីផាកគ្រាន់តែចូលមកដល់ភ្លាមក៏និយាយជាមួយរាងក្រាស់។

<មិនអីទេអ្នកមីងខ្ញុំអាចមេីលថែជីមីនបាន>យ៉ុនហ្គីតបទៅវិញគេខ្លាចពេលជីមីនដឹងខ្លួនគេអាចនឹងឱកាសបាននៅក្បែររាងតូច។

<តាមតែចិត្តក្មួយចុះចឹងតែឡូវក្មួយទៅងូតទឹកសិនទៅចាំមីងរៀបចំម្ហូបឲ្យ>អ្នកស្រីផាក

<បាទអ្នកមីង>យ៉ុនហ្គីនិយាយរួចក៏ចូលបន្ទប់ទឹកងូតទឹកបាត់ទៅ។ ក្រោយពីយ៉ុនហ្គីចូលបានមូយភ្លេតអ្នកដែលកំពុងគេងលេីគ្រែក៏ចាប់ផ្តេីមកម្រេីកហេីយបន្តបេីកភ្នែកសន្សឹមៗដេីម្បីមេីលទិដ្ធភាពជុំវិញខ្លួន។

<ជីមីនកូនដឹងខ្លួនហេីយ>អ្នកស្រីផាកគ្រាន់តែដឹងថាកូនដឹងខ្លួនគាត់សប្បាយចិត្តរកអ្វីប្រៀបពុំបាន។

<ខ្ញុំនៅទីណាហេតុអីខ្ញុំមកនៅទីនេះ>ជីមីននិយាយទាំងមេីលជុំវិញខ្លួន។

<កូននៅមន្ទីរពេទ្យ កូនមិនចាំអីទេឬ>អ្នកស្រីផាក

<ហេតុអីបានជាខ្ញុំកដល់មន្ទីរពេទ្យបែបនេះ ហេីយលោកពូអ្នកមីងជាអ្នកណា>ជីមីន

<អាយ៎ ជាម៉ាក់ប៉ារបស់កូននឹងហេីយ>អ្នកស្រីផាក

<តែខ្ញុំមិនចាំអីទេ>ជីមីនខំរកនឹកតែនៅតែមិនចាំអ្វីបាន។

<នេះរូបកូនហេីយនិងម៉ាក់ប៉ាកាលនៅពីតូចកូនជឿម៉ាក់ឬនៅ>អ្នកស្រីផាកទាញកាបូបយករូបឲ្យជីមីនមេីល។

<ម៉ាក់ប៉ា ហេតុអីខ្ញុំមកទីនេះ>ជីមីនគេចាប់ផ្តេីមស្រពិចស្រពិល

<ដោយសារកូនជួបគ្រោះថ្នាក់ចរាចរណ៍>អ្នកស្រីផាក

ក្រាកទ្វារបន្ទប់ទឹកចាប់ផ្តេីមឡេីងបង្ហាញឲ្យឃេីញរាងក្រាស់ដែលចូលទៅមួយសន្ទុះមុននេះ។

<ជីមីនអូនដឹងខ្លួនហេីយមែនទេ>យ៉ុនហ្គីគ្រាន់តែក្រឡេកឃេីញរាងតូចភ្លាមក៏ស្ទុះទៅអោបភ្លាម។

<លែងខ្ញុំ លោកជាអ្នកណា!>ជីមីនសួរទាំងរុញនាយក្រាស់ចឹងឯយ៉ុនហ្គីវិញធ្លាក់ថ្លេីមក្តុកពេលឮសំណួរនេះ។

<បងយ៉ុនហ្គីណាអូនមិនចាំបងទេមែនទេ>យ៉ុនហ្គី

<ខ្ញុំ...មិនចាំទេ>ជីមីននិយាយទាំងប្រឹងសម្លឹងមុខបុរសដែលនៅចំពោះមុខគេនោះ។

<អូនរកនឹកទៅមេីលបងមីន យ៉ុនហ្គី>យ៉ុនហ្គី

<អួតឈឺក្បាលណាស់>ជីមីនដោយប្រឹងគិតពេកក៏ចាប់ផ្តេីមឈឺក្បាល។

<កូនមីនកូនមិនអីទេមែនចាំម៉ាក់ហៅលោកគ្រូពេទ្យមក>អ្នកស្រីផាកនិយាយរួចក៏ហៅលោកគ្រូពេទ្យមកពិនិត្យ។

<ឯងចេញមកខាងក្រៅបន្តិចមក>លោកផាកនិយាយរួចយ៉ុនហ្គីក៏ដេីរមកតាម។

<ឯងដឹងហេីយមែនទេថាត្រូវធ្វេីយ៉ាងណា>លោកផាកសួរព្រោះយ៉ុនហ្គីធ្លាប់សុំលោកផាកមេីលថែជីមីនរហូតដល់ដឹងខ្លួនហេីយបេីគេមិនចាំយ៉ុនហ្គីទេនាយនឹងចេញពីជីវិតជីមីន។

<លោកពូឲ្យខ្ញុំឱកាសម្តងទៀតបានទេ ខ្ញុំស្រឡាញ់ជីមីនណាស់>យ៉ុនហ្គីសុំអង្វរលោកផាក។

<បានតែយេីងទុកពេលឲ្យឯងតែ២អាទិត្យប៉ុណ្ណោះបេីគេមិនចាំឯងទេឯងគួរដឹងហេីយថាត្រូវធ្វេីយ៉ាងមិច>លោកផាក

<បាទអរគុណហេីយលោកពូ>យ៉ុនហ្គីនិយាយរួចក៏ចូលទៅបន្ទប់ដេីម្បីសុំជីមីនឲ្យនៅជាមួយគេមួយរយៈឯជីមីនក៏យល់ព្រមព្រោះគេក៏ចង់ដឹងរឿងពីមុនដែរពេលនេះខួរក្បាលគេទទេស្អាតតែម្តង។




TO BE CONTINUED 🔜💘
អរគុណសម្រាប់ការអាន😊🙏🏻សូមអភ័យទោសរាល់កំហុសខុសឆ្គង☺️✨





ឧបសគ្គស្នេហ៍(The End)Where stories live. Discover now