ធ្មិចបេីកៗរយៈពេល1អាទិត្យក៏កន្លងហួសពេលនេះសល់តែ1អាទិត្យទៀតប៉ុណ្ណោះដែលយ៉ុនហ្គីលែងមានសិទ្ធហេីយពេលនេះគេកំពុងតែនាំជីមីនមកកន្លែងមួយ។
<អូននៅចាំទីនេះទេ?>យ៉ុនហ្គី
<មិនចាំទេតែគ្រាន់តែមានអារម្មណ៍ធ្លាប់មកតេីមានរឿងអីមែន?)ជីមីន
<ត្រូវហេីយអូនធ្លាប់មកទីនេះហេូយពួកយេីងបានថតរូបរត់លេងជាមួយគ្នាយ៉ាងសប្បាយទៀតផង>យ៉ុនហ្គីរៀបរាប់ទាំងញញឹមមិនឈប់។
<ពិតមែនហ៎ ខ្ញអាចសមេីលរូបពួកយេីងបាទេ>ជីមីន
<រូបទាំងអស់នោះគ្មាននៅបង>យ៉ុនហ្គី
<ចុះនៅទីណា??>ជីមីន
<បងមិនដឹងទេថ្ងៃនោះបងចាំថាបងទុកកាំមេរ៉ានៅក្នុងបន្ទប់ហេីយពេលថ្ងៃត្រឡប់ទៅសេអ៊ូលវិញបងក៏បានរកវាដែរតែបងរកមិនឃេីញទេីបបងសម្រេចចិត្តមិនរកវាតទៀត>យ៉ុនហ្គី
<ខ្ញុំសួរលោកមួយបានទេ?)ជីមីន
<បាន អូនចង់សួរអីបងឆ្លេីយទាំងអស់>យ៉ុនហ្គី
<ហេតុអីបានជាលោកចង់ឲ្យខ្ញុំចងចាំអ្វីម្លេះតេីរឿងពីមុនល្អខ្លាំងណាស់មែនទេ>ជីមីន
<មិនល្អណាស់ណាទេ>យ៉ុនហ្គីនិយាយទាំងនឹកឃេីញដល់ថ្ងៃដែលគេសុំបែកជីមីននោះ។
<បេីមិនល្អហេតុអីលោកចង់ឲ្យខ្ញុំចងចាំរឿងទាំងនោះបានអីមកវិញហេតុអីលោកមិនឲ្យខ្ញុំរស់នៅជាមួយបច្ចប្បន្ន>ជីមីននិយាយទាំងមិនគិតដល់អ្នកម្ខាងទៀតដែលកំពុងតែផ្សាភ្នែកបណ្តេីរៗត្រូវហេីយហេតុអីគេមិនឲ្យមនុស្សដែលខ្លួនស្រឡាញ់រស់ជាមួយបច្ចុប្បន្នដែលមិនត្រូវទៅគិតរឿងពីមុននោះហេតុអីគេមកបង្ខំឲ្យគេចងចាំរឿងដែលមិនគួរឲ្យចងចាំទៅវិញ។
<អឹម...បងឈប់រំលឹកហេីយតោះទៅលេងនៅទីនោះវិញ>យ៉ុនហ្គីនិយាយទាំងស្នាមញញឹមចង្អុលទៅទឹកជ្រោះកំពុងតែធ្លាក់នោះតែតាមពិតទ្រូងខាងឆ្វេងរបស់គេពិតជាឈឺចាប់ណាស់តេីគេត្រូវលះបង់មនុស្សដែលខ្លួនស្រឡាញ់មែនទេតែគេពិតជាស្រឡាញ់នាយតូចណាស់តែគេក៏មិនចង់ឃេីញគេឈឺចាប់ដូចគ្នាពេលនេះគេសម្រេចចិត្តច្បាស់ហេីយគេនឹងចំណាយពេល1អាទិត្យដែលសល់នេះសាងអនុស្សារីយ៍ល្អៗជាមួយរាងតូចឲ្យបានច្រេីន។
<តោះចឹង>ជីមីននិយាយទាំងមេីលរាងក្រាស់ដែរតេីពាក្យមិញនេះវាអាក្រក់មែនទេបាននាយមេីលទៅសោកសៅម្លេះ។
<ស្អាតណាស់>ជីមីន
<នេះបងឲ្យអូន>យ៉ុនហ្គីនិយាយទាំងហុចផ្កាកុលាបក្រហមមួយទងទៅឲ្យរាងតូច។
<អរគុណ>ជីមីននិយាយទាំងញញឹមទៅវិញហេីយពួកគេក៏នៅលេងទឹកជ្រោះជាមួយគ្នាបេះផ្កានៅទីនោះយ៉ាងសប្បាយរីករាយ។
ពេលល្ងាចមកដល់រាងក្រាស់រៀបចំអាហារឲ្យជីមីនដូចរាល់ដងទាំងស្នាមញញឹម។
<មានអ្វីឲ្យខ្ញុំជួយទេ>ជីមីនសួរទៅអ្នកម្ខាងទៀតដែលកំពុងធ្វេីយ៉ាងញាប់ដៃនោះ។
<មិនអីទេអូនទៅអង្គុយទៅ>យ៉ុនហ្គីតបទៅវិញទោះបីជីមីននិយាយស្តីជាមួយគេមិនពីរោះដូចមុនក៏គេមិនប្រកាន់ដែរឲ្យតែបានក្បែរខ្លួននាយតូច។
<ឈាម!ដៃលោកឈាមហេីយ>ជីមីន
<មិនអីទេគ្រាន់តែនិងបន្តិចបន្តួចតេី>យ៉ុនហ្គីនិយាយទាំងអារម្មណ៍សប្បាយចិត្តពេលឃេីញរាងតូចចាប់អារម្មណ៍នឹងគេបែបនេះ។
<មិនអីយ៉ាងមិចមកនេះមកខ្ញុំលាងរបួសឲ្យ>ជីមីននិយាយទាំងទាញដៃរាងក្រាស់ឲ្យអង្គុយហេីយខ្លួនក៏ទៅយកប្រអប់ថ្នាំ។
<អូនធ្វើបែបនេះដាក់បងដឹងទេថាបងកាន់តែលង់នឹងអូនហេីយ>យ៉ុនហ្គីនិយាយម្នាក់ឯង
<មោះរាដៃមកខ្ញុំលាងរបួសឲ្យ>ជីមីននិយាយរួចយ៉ុនហ្គីក៏ហុចដៃឲ្យតែភ្នែកមិនដកពីមុខជីមីនទេ។
<ទោះបីពួកយេីងមិនអាចដូចមុនក៏ដោយតែពេលឃេីញអូនបារម្ភពីបែបនេះបងសប្បាយចិត្តពេកហេីយ>យ៉ុនហ្គីនិយាយក្នុងចិត្តម្នាក់ឯងទាំងភ្នែកកំពុងសម្លឹងរាងតូចមិនឈប់។
<រួចរាល់ហេីយលោកនៅអង្គុយទីនេះ ចាំខ្ញុំអ្នកទៅរៀបចំម្ហូបល្ងាចនេះ>ជីមីននិយាយរួចក៏ដេីរទៅផ្ទះបាយធ្វេីម្ហូបទៅ។
<តេីបងអាចមានពេលវេលាបែបនេះជាមួយអូនប៉ុន្មានទៀតបងខ្លាចថ្ងៃនោះថ្ងៃដែលគ្មានអូនក្បែរបងទៀត បងចង់តែឃាត់អូនទុកមិនឲ្យទៅណាណាស់តែវាមិនអាចព្រោះពេលនេះក្នុងការចងចាំរបស់អូនគ្មានបងឡេីយ>យ៉ុនហ្គីនិយាយតិចៗល្មមឮម្នាក់ឯង។
បន្ទាប់ពីជីមីនរៀបចំម្ហូបរួចរាល់ពួកគេក៏ញ៉ាំអាហារជាមួយគ្នាហេីយក៏ឡេីងទៅគេងដោយយ៉ុនហ្គីគេគេងមិនលក់ឡេីយគេក៏សសៀរទៅអោបជីមីនយ៉ាងជាប់ដូចខ្លាចបាត់ចឹង។
TO BE CONTINUED 🔜💘
អរគុណសម្រាប់ការអាន😊🙏🏻សូមអភ័យទោសរាល់កំហុសខុសឆ្គង☺️✨
YOU ARE READING
ឧបសគ្គស្នេហ៍(The End)
Short Storyហេតុអីបងបំបាក់ទំនុកចិត្តខ្ញុំម្លេះ តែហេតុអីបងធ្វេីបែបនេះដាក់ខ្ញុំហេីយតែខ្ញុំមិនស្អប់បងទៀតបែបនេះ ហិ..ខ្ញុំឆ្កួតពេកហេីយ ឆ្កួតដល់ថ្នាក់ស្រឡាញ់បងលែងដឹងថាអ្វីខុសត្រូវឲ្យប្រាកដហេីយ។ Yoonmin Taekook Namjin