ep1:អាពាហ៍ពិពាហ៍រៀបចំ

7.3K 331 27
                                    

ភាគទី1:អាពាហ៍ពិពាហ៍រៀបចំ
ព្រោះតែពាក្យសន្យារបស់លោកប៉ាតួឯកប្រុសនឹងប៉ារបស់តួឯងរាងតូចរបស់យើងទើបធ្វើអោយមានការរៀបអាពាហ៍ពិពាហ៍មួយនេះឡើងមក។ហ្ហា៎!!វាគួរអោយភ្ញាក់ផ្អើលខ្លាំងណាស់ដែលពួកគេទាំងពីរគឺសុទ្ធតែជាប្រុសដូចគ្នាប៉ុន្តែបែជាត្រូវមករៀបការជាមួយគ្នាធ្វើជាប្តីប្រពន្ធនឹងគ្នាទៅវិញ។អ្វីដែលសំខាន់នោះគឺពួកគេមិនធ្លាប់បានជួបមុខគ្នាពីមុខមកសូម្បីតែម្តង។តើរវាងពួកគេទាំងពីរនឹងទៅជាយ៉ាងបន្ទាប់ពីរៀបអាពាហ៍ពិពាហ៍រួច?
+ក្នុងបន្ទប់តែងខ្លួន
កាយតូចស្ថិតនៅក្នុងឈុតកូនកម្លោះពណ៍.សអង្គុយនៅលើរទេះរុញ(រទេះជនពិការ)សម្លឹងមើលស្រមោលខ្លួនឯងដែលមាននៅក្នុងកញ្ចក់កែវភ្នែករបស់គេពេញទៅដោយភាពទទេស្អាតបង្ហាញពីពីអារម្មណ៍ដែលសោកសៅកំពុងតែឌិតដាមនៅក្នុងក្រអៅបេះដូងរបស់ខ្លួន។
«អ្ហឹកៗ...អ្ហឹក»ទីបំផុតគេក៏បានយំចេញមក។ទឹកភ្នែករបស់គេវាតែងតែស្រស់ចុះមកបែបនេះសឹងតែរាល់ថ្ងៃទៅហើយព្រោះតែគេគឺអន់ចិត្តនឹងខ្លួនឯងខឹងខ្លួនឯងដែលជាជនពិការមិនអាចធ្វើអ្វីកើតបានត្រឹមតែអង្គុយនៅលើរទេះមានតែអ្នកស្អប់ខ្ពើមមិនចង់នៅជិតគេរើសអើងព្រោះខ្លួនជាមនុស្សពិការជើង។
«អ្នកដ៏ទៃគេស្អប់ខ្ពើមខ្ញុំណាស់ទៅហើយចុះទម្រាំតែគេៗប្រហែលជាស្អប់ខ្ពើមរូបរាងរបស់ខ្ញុំមិនខុសពីមនុស្សទាំងនោះទេមើលទៅ»គិតដល់ចំណុចនេះភ្លាមថេហ្យុងកាន់តែយំខ្លាំងឡើងៗត្រឹមមនុស្សដ៏ទៃនឹងសាច់ញាតិរបស់គេមួយចំនួនស្អប់ខ្ពើមគេរើសអើងគេដល់ថ្នាក់នឹងទៅហើយចុះទម្រាំតែបុរសម្នាក់ដែលនឹងត្រៀមខ្លួនធ្វើជាស្វាមីរបស់គេនោះក៏ប្រហែលជាស្អប់ខ្លួនដែរហើយ។
«កូនប្រុស»សម្លេងស្រទន់ល្វើយៗបានបង្ហើរឡើងហៅអ្នកកម្លោះតូចដែលកំពុងអោនមុខចុះសម្រក់ទឹកភ្នែកតែឯកឯង។រាងតូចកាលបើបានស្តាប់លឺសម្លេងមួយនេះគេក៏បានស្គាល់ភ្លាមថាគឺជាសម្លេងម៉ាក់របស់គេទើបគេប្រញាប់ជូតទឹកភ្នែកចេញមុននឹងងាកមករកគាត់÷
«អ្នកម៉ាក់!!»ថេហ្យុងវាចាឡើងទាំងសសឹកអណ្តឺតអណ្តកធ្វើអោយអ្នកស្រីអីមហាន់ដែលជាម្តាយស្ទុះចូលមករកកូនដោយក្តីរន្ធត់ចិត្តជាពន់ពេក។
«ហេតុអ្វីក៏កូនប្រុសរបស់ម៉ាក់យំ?»គាត់ចាប់ក្រសោបមុខរបស់កូននឹងបានវាចាសួរដោយសម្តីទន់ភ្លន់បង្កប់ទៅដោយការបារម្ភចំពោះកូនយ៉ាងខ្លាំង។
«កូន-កូនមានអារម្មណ៍ថាខ្លាចៗគេមិនអាចទទួលយកកូនបានខ្លាចគេស្អប់ខ្ពើមកូនដូចជាពួកមនុស្សទាំងអស់នោះ..អ្ហឹកៗ...កូនខ្លាច»ថេហ្យុងបានស្តីឡើងដោយទឹកភ្នែកស្រក់ចុះមកជាបន្តបន្ទាប់ អារម្មណ៍មួយនេះធ្វើអោយគេភ័យខ្លាចដល់ថ្នាក់គ្រប់គ្រងខ្លួនឯងលែងបានទៅហើយ។
«ថេហ៍ស្តាប់ម៉ាក់ណាកូនៗគឺជាមនុស្សល្អស្រស់ស្អាតគ្រប់យ៉ាងគេមិនអាចស្អប់កូនរបស់ម៉ាក់ឡើយបើគេស្អប់កូនគេម្តេចនឹងយល់ព្រមរៀបការជាមួយកូនទៅបើគេបានដឹងរួចទៅហើយថាកូនជាមនុស្សបែបណា»អ្នកស្រីអីមហាន់ចាប់ដៃថេហ្យុងមកដាក់ត្រួតលើគ្នារួចគាត់ក៏បានអង្អែលដៃកូនថ្នមៗដោយក្តីស្រលាញ់។គាត់បានប្រាប់រឿងរបស់ថេហ្យុងដែលពិការជើងនេះអោយខាងកូនកម្លោះបានដឹងហើយដូច្នេះគេក៏យល់ព្រមដោយមិនបានប្រកែកឬក៏ទទួលបានការបង្ខំពីប៉ាម៉ាក់របស់គេដែរគេស្ម័គ្រចិត្តរៀបការជាមួយថេហ្យុងទោះបីដឹងថាថេហ្យុងពិការជើងក៏ដោយ។
«អ្ហឹកៗ...តែ»ទោះបីជាយ៉ាងណាក៏គេនៅតែភ័យខ្លាចដដែលវាពិតជាពិបាកសម្រាប់គេខ្លាំងណាស់រាល់ពេលចេញប្រឈមមុខជាមួយនឹងក្រសែភ្នែករាប់សិបគូរសម្លឹងមើលមកកាន់ខ្លួនដោយភាពឆ្អើមនឹងការមិនពេញចិត្ត។
«តោះដល់ពេលហើយគេរង់ចាំកូនយូរហើយកូនសម្លាញ់ជូតទឹកភ្នែកចេញអោយស្អាតថ្ងៃនេះជាថ្ងៃមង្គលជាថ្ងៃសិរីសួរស្តីកុំធ្វើអោយមានភាពអួអាប់មួលហ្មងក្នុងចិត្តអី»មិនថាយ៉ាងណាអ្នកស្រីនៅតែព្យាយាមលើកទឹកចិត្តដល់ថេហ្យុងគាត់ដឹងថាមានមនុស្សមួយចំនួនពិតជាស្អប់ខ្ពើមកូនរបស់គាត់ប៉ុន្តែគាត់នេះហើយគឺជារនាំងជាខែលការពារដែលចាំរងនឹងពាក្យពួកមនុស្សទាំងនោះមិនអាចអោយសម្តីរបស់ពួកគេមកបំផ្លាញទំនុកចិត្តរបស់កូនប្រុសសម្លាញ់ចិត្តគាត់ឡើយ។
«បាទ!!កូននឹងធ្វើតាមសម្តីរបស់ម៉ាក់»ថេហ្យុងប្តូរពីយំមកជាញញឹមយ៉ាងស្រស់ដាក់អ្នកម្តាយជាទីគោរពរបស់ខ្លួន។នេះហើយគឺជាកម្លាំងចិត្តដ៏ធំបំផុតរបស់គេគឺស្រ្តីវ័យចំណាស់ម្នាក់នេះហើយដែលចាំជួយការពារគេមករហូតមិនថាគេស្ថិតនៅក្នុងស្ថានភាពបែបណានោះឡើយ។

ប្រពន្ធពិការ(The end)Where stories live. Discover now