ep2:សុំទោសខ្ញុំធ្វើអោយលោកខ្មាស់គេហើយ

4.5K 276 20
                                    


«លោកចង់ធ្វើអី..??»ថេហ្យុងភ្ញាក់ខ្លួនក្រញាចបន្ទាប់ពីទទួលដឹងថាមានដៃមាំក្រាសមួយលូកមកក្រសោបចង្កេះរបស់ខ្លួននាំអោយគេកើតចិត្តភ័យឡើងភ្លែត។ឯជុងហ្គុកឃើញបែបនេះក៏ដកដៃចេញមកវិញរួចក៏តបទាំងញញឹម÷
«បីអូនទៅបន្ទប់»នាយក្រាសស្រដីចប់ក៏ត្រកងកាយតូចយ៉ាងជាប់បីគេដើរសម្តៅទៅបន្ទប់ភ្លាម។ចំណែកថេហ្យុងវិញហេតុតែភ័យខ្លាចធ្លាក់ក៏ប្រឹងប្រើកម្លាំងដៃស្រាលៗតោង.កគេឡើងស្អិតនៅមានលួចសម្លឹងមើលមុខជុងហ្គុកដោយការអឹមអៀនទៀតផង។
..........
«អឹប...ចាំបងនៅទីនេះមួយភ្លែត»ចូលមកដល់បន្ទប់គេក៏បានដាក់ថេហ្យុងអោយអង្គុយនៅលើពូកទន់ៗរបស់ខ្លួនហើយក៏បានស្រដីប្រាប់នាមជាប្រពន្ធអោយអង្គុយចាំគេនៅទីនេះ។ថេហ្យុងសម្លឹងមើលមុខនាយភ្លឹះរួចក៏ងក់ក្បាលផ្ងក់ៗយល់ព្រមនៅអង្គុយស្ងៀមៗរង់ចាំនាយដូចដែលនាយបានប្រាប់។
ជុងហ្គុកដើរចេញទៅក្រៅបន្ទប់ប្រហែលមួយសន្ទុះលុះពេលចូលមកវិញក៏មានប្រអប់មួយកាន់ជាប់នឹងដៃយកមកជាមួយផងដែរ។
«.....»ថេហ្យុងសម្លឹងមើលប្រអប់ពណ៍ស្វាយដិតបែកខ្មៅនោះដោយភាពចង់ដឹងចង់លឺថានៅក្នុងនោះមានអ្វីទៅម្តេចក៏នាយកាន់យកវាមកយ៉ាងដូច្នេះ?
«បងទិញវាជាការដូសម្រាប់អូន»ជុងហ្គុកបើកប្រអប់នោះរួចក៏បង្ហាញអោយថេហ្យុងឃើញនោះគឺជាខ្សែ.កមួយដែលមានបន្តោងរូបបេះដូងដាំត្បូងពណ៍ស្វាយម្ខាងនឹងម្ខាងទៀតពណ៍បៃតងគេបានទិញវាជាពិសេសសម្រាប់ជាកាដូរជូនដល់ថេហ្យុងនៅក្នុងថ្ងៃរៀបការរបស់ពួកគេទាំងពីរ។
«លោកទិញអោយខ្ញុំ?»វាពិតជាគួរអោយភ្ញាក់ផ្អើលណាស់សម្រាប់រាងតូច។មនុស្សទើបតែស្គាល់គ្នាជួបមុខគ្នាលើកដំបូងក្លាយជាប្តីប្រពន្ធនឹងគ្នាគេពិបាកនឹងរៀបរឹកសឹងស្លាប់ទៅហើយឥឡូវនេះប្រុសម្នាក់នេះមកទិញរបស់បញ្ចាំចិត្តជាកាដូរអោយទៀតតើគេគួរធ្វើខ្លួនបែបណាទើបត្រូវ?
«ហ្ហឹម~តែបើអូនមិនពេញចិត្តទេអូនមិនចាំបាច់ទទួលក៏បានដែរ»ឃើញទឹកមុខរបស់ថេហ្យុងមិនរីករាយទាល់តែសោះបែបនេះទើបគេគិតរាងតូចច្បាស់ជាមិនពេញចិត្តជាមួយនឹងកាដូរមួយនេះហើយ។
«អឺ..ខ្ញុំ..ខ្ញុំមិនទាន់និយាយនោះទេថាមិនពេញចិត្ត»ឃើញរាងក្រាសបម្រុងនឹងដើរចេញទៅជាមួយខ្សែ.កនោះទើបថេហ្យុងរហ័សវាចាឡើងទាំងរដាក់រដុប។អ្នកណាថាអ្នកប្រាប់ទៅគេពិតជាពេញចិត្តជាមួយខ្សែ.កមួយខ្សែនេះខ្លាំងណាស់គ្រាន់តែឃើញភ្លាមចិត្តក៏ស្រលាញ់ចង់បានវាមកកាន់ក្នុងដៃភ្លាមតែថាមកពីគេមិនធ្លាប់មានអ្នកណាទិញរបស់បែបនឹងអោយពីមុនទើបរៀបរឹកពារមិនសមនឹងណា។
«បើអញ្ចឹងចាំបងពាក់អោយអូនចុះ»គ្រាន់តែទទួលបានចម្លើយភ្លាមជុងហ្គុកក៏រហ័សយកខ្សែ.កចេញពីប្រអប់នឹងបានបោះជំហ៊ានចូលមករកថេហ្យុងដោយក្តីរំភើបជាថ្មីម្តងទៀតបំណងគឺយកខ្សែ.កនោះទៅពាក់អោយថេហ្យុង÷
«អនុញាតិអោយបងពាក់វាអោយអូនទេ?»មុននឹងពាក់ខ្សែ.កគេក៏បានសួរទៅរាងតូច។គេនឹងថេហ្យុងទើបតែបានជួបគ្នាលើកដំបូងហើយមើលទៅថេហ្យុងដូចជានៅខ្លាចនឹងគេដែលជាមនុស្សប្លែកមុខនៅឡើយទើបមិនហ៊ានពាក់អោយថេហ្យុងដោយគេមិនបានយល់ព្រមនោះទេ។
«អឹម...»ថេហ្យុងងក់ក្បាលតិចងើយមុខឡើងញញឹមស្រាលដាក់អ្នកជាស្វាមីបញ្ជាក់ជាចម្លើយយល់ព្រម។ឯជុងហ្គុកក៏ប្រញាប់ពាក់ខ្សែ.កអោយប្រពន្ធពាក់រួចក៏សម្លឹងមើលមុខប្រពន្ធនឹងខ្សែ.កឆ្លាស់គ្នារួចសឹមនិយាយសរសើ÷
«សមនឹងអូនដល់ហើយ»ជុងហ្គុកញញឹមពោលសរសើរដល់នាមជាប្រពន្ធមិនដាច់ពីមាត់។តែថាគេគឺនិយាយពិតចេញពីចិត្តថេហ្យុងពាក់ខ្សែ.កមួយនេះពិតជាសមនឹងលើសម្រស់របស់គេខ្លាំងណាស់។
«អគុណ»ពាក្យសរសើមុននេះធ្វើអោយរាងតូចរំភើបចិត្តញាប់ញ័រក្រៃលែងទីបំផុតបន្ទាប់ពីប៉ានឹងម៉ាក់របស់គេក៏មានមនុស្សម្នាក់ទៀតហើយដែលមកគេឃើញថាគេស្អាតនោះ។
«បងនាំអូនទៅងូតទឹក»ថាហើយគេក៏ប្រុងនឹងលើកបីថេហ្យុងចូលទៅបន្ទប់ទឹកស្រាប់តែទទួលបានការបដិសេធភ្លាមៗពីថេហ្យុង÷
«មិនបាច់ទេខ្ញុំ..ខ្ញុំ»ថេហ្យុងរកលេសនិយាយមិនឃើញមិនដឹងថាគួរប្រកែកជាមួយនឹងជុងហ្គុកដោយរបៀបណាទេបើប្រាប់ថាទៅខ្លួនឯងបានវាមិនសមព្រោះជើងដើរមិនកើតផងនឹង។
«បងគ្រាន់តែបីអូនដាក់ក្នុងអាងទឹកប៉ុណ្ណោះក្រោយពីនោះអូនងូតទឹកសម្អាតខ្លួនៗឯងទៅចុះ»ជុងហ្គុកលួចសើចបន្តិចគេដឹងថាថេហ្យុងច្បាស់ជាគិតថានាយនេះងូតទឹកអោយគេមិនខាតទេបានជាប្រញាប់រកលេសប្រកែកបែបហ្នឹង។
«អ៎រ..អញ្ចឹងក៏បាន»ពេលស្តាប់សម្តីជុងហ្គុកហើយធ្វើអោយគេធូរទ្រូងបន្តិចមុននេះគឺដូចអ្វីដែលជុងហ្គុកគិតអញ្ចឹងរាងតូចស្មានថាជុងហ្គុកចង់ងូតទឹកអោយខ្លួនខ្លាចថាគេឃើញនេះនោះខ្លួនខ្មាស់គេស្លាប់ហើយទើបចង់ប្រកែក។
ជុងហ្គុកក៏បានបីថេហ្យុងយកទៅដាក់ក្នុងបន្ទប់ហើយក៏រហ័សចេញមកវិញដោយទុកពេលវេលាអោយប្រពន្ធមានភាពផ្ទាល់ខ្លួនដើម្បីលាងជម្រះកាយហើយគេក៏បានចូលទៅងូតទឹកនៅឯងបន្ទប់ទឹកមួយទៀត។លុះពេលងូតរួចក៏ប្រញាប់ត្រឡប់មកវិញព្រោះគេមិនហ៊ានទុកអោយថេហ្យុងនៅតែម្នាក់ឯងយូរនោះទេខ្លាចថាគេមានគ្រោះថ្នាក់ដោយយថាហេតុណាមួយ។
«ថេហ្យុងរួចហើយឬនៅ?»នាយស្រែកសួរពីមុខទ្វារបន្ទប់ទឹកខ្លាំងល្មមអាចអោយអ្នកខាងក្នុងបានស្តាប់លឺពីសម្លេងរបស់ខ្លួនបាន។
«រួចហើយតែខ្ញុំអត់មានអីផ្លាស់ទេ»ថេហ្យុងដែលអង្គុយនៅក្នុងអាងគ្មានអ្វីមកបិទបាំងខ្លួនប្រាណក៏បានស្រែកតប។គេពេលនេះគឺអាក្រាតកាយព្រោះពេលចូលមកងូតទឹកភ្លេចយកសម្លៀកបំពាក់មកផ្លាស់ប្តូរ។
«ចាំបងយកអោយ»ថារួចគេក៏បានដើរទៅបើកទូសម្លៀកបំពាក់របស់ខ្លួនចាប់ទាញយកអាវគេងយប់របស់ខ្លួនមួយឈុតដើម្បីអោយថេហ្យុងស្លៀកពាក់មួយគ្រាសិនព្រោះពេលមកនឹងគឺមិនបានយកសម្លៀកបំពាក់របស់រាងតូចមកជាមួយទេ។
ជុងហ្គុកបើកទ្វារដើរចូលទៅក្នុងបន្ទប់ទឹកក៏បានឃើញថេហ្យុងអង្គុយឆ្ងក់ដោយបង្ហាញរូបកាយអាក្រាតរបស់គេពេញៗភ្នែករបស់នាយតែម្តង។ថេហ្យុងវិញក៏កើតមានចិត្តខ្មាស់អៀនយកតែមែនទែនមិនគួរណាមកអង្គុយអោយគេមើលដងខ្លួននឹងកន្លែងផ្សេងទៀតរបស់ខ្លួនបែបនេះសោះចង់តែបោកក្បាលនឹងឥដ្ឋអោយស្លាប់ទេ។
«លោកខ្ញុំរងារហើយ»ឃើញថាជុងហ្គុកសម្លឹងមើលមកខ្លួនយូរគួរសមហើយតែមិនព្រមដកភ្នែកចេញសោះពេលនេះគេក៏រងារទៀតត្រូវការអ្វីយកមកបិតបាំងរាងកាយទើបដាច់ចិត្តស្រដីទៅគេទាំងអោនមុខចុះព្រោះនៅខ្មាស់នៅឡើយ។
«សុំទោសបងរវល់តែភ្លឹក»នាយញញឹមលែងសមលើកដៃអេះក្បាលតិចៗរួចក៏ចូលទៅជិតថេហ្យុងចាប់ផ្តើមស្លៀកពាក់ខោអាវអោយគេរួចក៏បានបីគេចេញពីបន្ទប់ទឹកមកដាក់អោយគេគេងនៅលើពូកជាថ្មីម្តងទៀត។
«យប់ហើយអូនឆាប់គេងទៅស្អែកនេះបងនឹងនាំអូនទៅក្រុមហ៊ុនរបស់បង»ជុងហ្គុកក្រសោបកាយតូចមកអោបជាប់នឹងដើមទ្រូងជាការផ្តល់ភាពកក់ក្តៅអោយរាងតូចដើម្បីអោយគេគេងលក់ស្រួល។ស្អែកនេះនាយនឹងនាំថេហ្យុងទៅក្រុមហ៊ុនដើម្បីបង្ហាញមុខនឹងអោយគេគ្រប់គ្នាបានស្គាល់ថានេះគឺជាប្រពន្ធរបស់គេ។
«បាទ»ថេហ្យុងឆ្លើយបាទតែមាត់ភ្នែកវិញបើកក្រឡោតធំៗប៉ុនណាណីព្រោះតែភ្ញាក់ផ្អើលនឹងទង្វើរបស់ជុងហ្គុក។មើលចុះគេគេងអោបខ្លួនយ៉ាងស្អិតដូចជាគ្មានភាពស្អប់ខ្ពើមខ្លួនដូចដែលបានគិតទុកសោះឡើយ។
«សឺត~បងស្រលាញ់អូនឆាប់គេងទៅ»ឃើញថេហ្យុងនៅតែបើកភ្នែកជុងហ្គុកអត់មិនបានក៏លួចឆ្មក់ថើមថ្ពាល់ក្រពុំមួយខាងរបស់ថេហ្យុងនឹងបានពោលពាក្យយ៉ាងផ្អែមលកហែមអោយទៅថេហ្យុងទៀត។
[គេកំពុងតែធ្វើអោយខ្ញុំអៀនស្លាប់ហើយអា៎]ថេហ្យុងថ្មិចភ្នែកសំងំគេងទាំងលួចនិយាយនៅក្នុងចិត្ត។គេអៀនណាស់ដឹងទេមិចក៏មកថើបគេអត់ប្រាប់អីមួយម៉ាត់សោះអញ្ចឹងនៅមានអាពាក្យថ‹បងស្រលាញ់អូន›នោះទៀតស្តាប់ហើយចង់ច្រាលឈាមចេញមកក្រៅតែម្តង។
........
+ក្រុមហ៊ុនDesigner
ពេលនេះជុងហ្គុកបាននាំថេហ្យុងមកដល់មុខក្រុមហ៊ុនរួចជាស្រេច។នាយក្រាសរុញរទេះដែលមានថេហ្យុងអង្គុយនោះចូលទៅខាងក្នុងដោយភាពមាំទាំនឹងអង់អាចមុខងាប់ស្មើថេងខុសពីយប់មិញឆ្ងាយណាស់។
«ចៅហ្វាយ..ខ្ញុំជួយទេ?»គ្រីសមាននាមជាកូនចៅជំនិតបានរត់មកទទួលចៅហ្វាយរបស់ខ្លួនទាំងត្រហេបត្រហប។
«មិនបាច់ទេប្រពន្ធរបស់យើងៗមើលថែគេខ្លួនឯង»នាយសម្លក់កូនចៅថ្លែដោយការមិនពេញចិត្តបើគ្មានបញ្ជាពីគេកុំបាច់មកចេះចង់ជួយប្រពន្ធគេៗអាចមើលថែបានមិនចង់ពឹងពាក់កូនចៅដូចជាគ្រីសទេ។
«ចៅហ្វាយតូចសួរស្តីបាទ!»គ្រីសបានអោនគំនាបបន្តិចគោរពដល់ថេហ្យុង។វាជារឿងធម្មតាប្រពន្ធចៅហ្វាយត្រូវតែគោរពអោយដូចចៅហ្វាយរបស់ខ្លួនដូចគ្នា។
«អ្ហា៎..មិនបាច់គួរសមដល់ថ្នាក់នឹងទេ»ថេហ្យុងមានអារម្មណ៍រអៀសខ្លួនណាស់ពេលគេមកអោនក្បាលគោរពបែបនេះ។
«គេជាកូនចៅរបស់បងពីពេលនេះទៅបើអូនចង់បានអ្វីអូនអាចប្រើគេបាន»ជុងហ្គុក
«បាទ!!»ថេហ្យុងជាក្មេងស្តាប់បង្គាប់ណាស់ប្រាប់បែបណាគេធ្វើតាមទាំងអស់មិនប្រកែកនោះទេអោយតែរឿងនោះគឺជារឿងត្រឹមនឹងមិនលើសលួសពេក។
«តោះយើងចូលទៅក្នុងទៅ»ថាហើយនាយក៏បន្តរុញរទេះចូលទៅក្នុងក្រុមហ៊ុនភ្លែត។
បុគ្គលិកនៅក្នុងក្រុមហ៊ុនទាំងអស់នាំគ្នាសម្លឹងមើលមកថេហ្យុងគ្រប់ៗគ្នា។ក្រសែភ្នែករបស់ពួកគេបានធ្វើអោយថេហ្យុងហាក់ទទួលបានអារម្មណ៍មួយដែលខ្លាចនឹងខ្មាស់ជាខ្លាំងមើលចុះពួកគេសម្លឹងមើលមកខ្លួនដោយភាពមិនពេញចិត្តនឹងការស្អប់ខ្ពើមជាខ្លាំងគេពិតជាមិនអាចទទួលយកបាននោះទេ។
«លោកខ្ញុំ..ខ្ញុំចង់ត្រឡប់ទៅវិញ»ថេហ្យុងវាចាឡើងទាំងញ័រមាត់ទត្រើងដៃក៏ចាប់ខ្ញាំសាច់ភ្លៅរបស់ខ្លួនខ្លាំងៗព្រោះតែអារម្មណ៍ខ្លាច។គេមិនហ៊ាននៅទីនេះទៀតទេមើលចុះពួកគេសម្លឹងមើលមកខ្លួនប្រៀបដូចជាសត្វខ្លាសម្លឹងសាច់មួយដុំដែលរៀបនឹងត្របាក់យកធ្វើជាចំណីគ្មានខុស។
«ហេតុអ្វីទៅបងនៅមិនទាន់បានណែនាំអូនអោយពួកគេស្គាល់នោះទេ»នាយធ្វើមុខឆ្ងល់ព្រោះពុំបានដឹងឡើងពីអការៈរបស់ថេហ្យុងនៅពេលនេះ។ស្រាប់តែភ្លាមនោះគេក៏បានស្តាប់លឺសម្លេងខ្សឹមខ្សៀវមួយចេញពីខាងក្រោយខ្នងរបស់ខ្លួន÷
«មើលចុះចៅហ្វាយទាំងមានទាំងសង្ហារបែជាទៅយកក្មេងពិការជើងថែមទាំងក្រីក្រយកមកធ្វើប្រពន្ធទៅវិញ»ដោយសារតែជីវភាពគ្រួសាររបស់ថេហ្យុងពុំសូវជាមានប៉ុន្មាននោះទេទើបពួកបុគ្គលិកទាំងនោះវាចាបែបនេះឡើងមក។
«មែនហើយមើលក្មេងពិការនោះចុះអង្គុយធ្វើរឹកជាស្តេចអោយចៅហ្វាយរបស់យើងរុញរទេះទៀត»
«ជ្រេញរឹកសម្បើមណាស់»
សម្លេងបុគ្គលិកបានជជែកខ្សឹមខ្សៀវគ្នានិយាយដើមថេហ្យុង។ដែលសម្តីទាំងនេះវាក៏បានលឺមកដល់ត្រចៀកជុងហ្គុកយ៉ាងច្បាស់នាំអោយគេកើតមានកំហឹងពេញខ្លួនខឹងដល់កូនចៅទាំងនោះដែលមកហ៊ាននិយាយដើមប្រពន្ធរបស់គេ។
«ថ្ងៃនេះពួកនាងមិនបាច់ធ្វើការនោះទេ»ជុងហ្គុកងាកក្រោយខ្វាច់និយាយឡើងទាំងមុខកំណាចដាក់កូនចៅប៉ុន្មាននាក់នោះធ្វើអោយពួកគេស្ងាត់មាត់ឈឹងដូចគេយកក្រដាសញុកមាត់។
«ចៅហ្វាយអោយពួកខ្ញុំសម្រាកមួយថ្ងៃមែនទេ?»បុគ្គលិក1
«អត់ទេ»
«ចុះហេតុអ្វីក៏ចៅហ្វាមិនអោយពួកយើងធ្វើការ»
«យើងដេញពួកនាងចេញ»មួយប្រយោគនេះធ្វើអោយបុគ្គលិកប៉ុន្មាននាក់នោះធ្លាក់ថ្លើមដល់ដីតែម្តង។
«ហេតុអ្វីក៏ដេញពួកខ្ញុំចេញ»
«យើងអោយពួកនាងមកធ្វើការមិនមែនអោយមកនិយាយដើមប្រពន្ធយើងទេឆាប់ចេញទៅ»កូនចៅនាយស្រលាញ់ណាស់តែបើធ្វើអោយស្អប់ហើយដេញចេញមិនញញើតនោះទេទោះបីបុគ្គលិកនោះមានចំណេះជំនាយយ៉ាងណាក៏ដោយ។គេស្អប់បំផុតបុគ្គលិកដែលចេះមានមាត់និយាយដើមអ្នកដ៏ទៃបែបនឹងគេមិនចូលចិត្តទាល់តែសោះអកវីដែលសំខាន់ពួកនាងបាននិយាយដើមប្រពន្ធរបស់គេតើមិនអោយគេដេញពួកនាងចេញបានយ៉ាងមិច។
.......
+បន្ទប់ធ្វើការ
ជុងហ្គុកបាននាំថេហ្យុងអោយមកសម្រាកនៅក្នុងបន្ទប់ធ្វើការរបស់ខ្លួនសិនបន្តិចទៀតចាំនាំគេត្រឡប់ទៅវិមានវិញ។
«សុំទោសខ្ញុំធ្វើអោយលោកខ្មាស់គេហើយ»ដឹងថាវាមិនមែនជាកំហុសធ្ងន់ធ្ងរឡើយតែគេក៏មានអារម្មណ៍ថាខ្មាស់ខ្លួនឯងណាស់ដែលចេញក្រៅដើរជាមួយប្តីតែមួយថ្ងៃសោះធ្វើអោយគេនិយាយដើមនាយពេញក្រុមហ៊ុនទៅហើយវាជារឿងមួយដែលគេដឹងច្បាស់ជាសើចចំអកមិនខាន។
«បងទេដែលគួរនិយាយពាក្យនេះមិនមែនអូនឡើយ»

រង់ចាំភាគបន្ត

អានរួចជួយវូតនឹងខមិនផងណា all reader 🙏😘

ប្រពន្ធពិការ(The end)Where stories live. Discover now