ភាគទី17:បារម្ភ

2.5K 175 5
                                    

ភាគទី17:បារម្ភ
«លើកទូរស័ព្ទអូនទៅជុង..អ្ហឹកៗ...ហេតុអ្វីក៏មិនលើក?»ថេហ្យុងរហ័សដកទូរស័ព្ទខលទៅរកជុងហ្គុក ដំណក់ទឹកភ្នែកក៏ស្រក់ចុះមកតក់ព្រោះតែស្វាមីរបស់គេមិនព្រមទទួលទូរស័ព្ទរបស់គេឡើយដឹងទេថាធ្វើបែបនេះគេរឹតតែភ័យលើសដើម។មិនមែនភ័យខ្លាចថាជុងហ្គុកមានស្រីផិតក្បត់នឹងខ្លួនប៉ុន្តែគេបារម្ភខ្លាចថាជុងហ្គុកមានរឿងអាក្រក់ទៅវិញទេ។
«មិនបាច់ព្យាយាមខលទៅគាត់នោះទេយ៉ាងណាក៏គាត់មិនលើកដែរគ្រាន់តែប៉ុណ្ណឹងសោះក៏ទឹកភ្នែកទឹកសម្បោរដែរ»ហាណានិយាយទាំងពេបមាត់បែបជ្រេញរឹកដាក់ថេហ្យុងគេទើសចិត្តសម្បើមណាស់ដឹងទេពេលឃើញថេហ្យុងយំសស្រាក់សស្រាំគ្រាន់តែប្តីមិនលើកទូរស័ព្ទសោះ។
«នាងមិនមែនខ្ញុំនាងមិនយល់ទេថាការដែលបារម្ភពីប្តីមានអារម្មណ៍យ៉ាងមិចនោះ?»មិនខ្វល់ថាហាណានាងនិយាយស្តីថាអោយខ្លួនរបៀបណាក៏ថេហ្យុងតទៅនាងវិញដោយសម្លេងស្រាលស្រទន់ជានិច្ចគេមិនតប.តជាមួយនាងមិនមែនគេខ្លាចប៉ុន្តែគេមិនចង់មានរឿងគេសុំត្រឹមតែរស់នៅមួយសុខៗសម្រាប់ខ្លួនឯងដោយមិនចង់ទៅបៀតបៀននឹងអ្នកណាឡើយ។
«......»នាងគ្រាន់តែញញឹមពេបមាត់ចំអកអោយថេហ្យុងរួចក៏ដើរចេញទៅបាត់ព្រោះខ្ជិលមានរឿងជាមួយនឹងថេហ្យុងនាំតែអោយជុងហ្គុកខឹងស្អប់ជាមួយខ្លួនលើសដើមទេ។
«បងមិនដែលបែបនេះទេ?បងធ្វើអោយអូនមិនស្រួលចិត្តហើលោកប្តី»បបូមាត់តូចពោលសម្តីទាំងនេះចេញមកទាំងញ័រតតាត់ទឹកភ្នែកក៏ស្រក់ចុះមកបណ្តេញគ្នាឥតឈប់។តាំងពីរៀបការការមកជុងហ្គុកមិនដែលបិទទូរស័ព្ទទាក់ទងមិនចូលឬទៅក្រុមហ៊ុនដល់យប់ប្រលប់ចឹងទេជាហេតុអោយថេហ្យុងនៅមិនសុខចិត្តចេះតែច្របូកច្របលគិតដល់ប្តីមិនឈប់។
«ចៅហ្វាយតូចយប់ស្មើនេះហើយមិចក៏មិព្រមចូលបន្ទប់សម្រាកអញ្ចឹង?»ព្រីនដើរតាំងៗចេញពីបន្ទប់បម្រុងនឹងបើកឡានចេញទៅក្រៅស្រាប់តែងាកមកក៏ឃើញថេហ្យុងនៅអង្គុយក្រៅវិមានច្រងរទើបសម្រេចចិត្តដើតមកសួរនាំ។
«អត់ទេខ្ញុំនៅចាំលោកប្តី»ថេហ្យុងលើកដៃមកជូតទឹកភ្នែកចេញមុននឹងស្រដីប្រាប់ទៅព្រីន។
«តែនេះយប់ហើយខ្ញុំគិតថាចៅហ្វាយតូចទៅសម្រាកទៅនៅខាងក្រៅយូរបែបនេះប្រយ័ត្នឈឺទៅ»គេបារម្ភពីថេហ្យុងសុខភាពកំពុងខ្សោយស្រាប់ផងឥឡូវមកអង្គុយហាលខ្យល់ហាលសន្សើមទៀតបើគេឈឺចៅហ្វាយធំគេច្បាស់ជាបន្ទាប់ស្លាប់មិនខានថាមិនចេះមើលថែប្រពន្ធគេ។
«បងព្រីនហេតុអីថ្ងៃនេះលោកប្តីកម្ររចេញពីធ្វើការម្លេះ?»គេមិនតបបែជាសួរទៅរកជុងហ្គុកពីព្រីនវិញក្រែងបានដំណឹងអ្វីខ្លះពីនាយ។
«ប្រហែលនៅក្រុមហ៊ុនមានការងារច្រើនហើយទើបបានជាចៅហ្វាយមិនទាន់មកវិញតែចៅហ្វាយតូចកុំបារម្ភពេកអីតែបន្តិចទៀតគាត់មកដល់ហើយ»
«.......»ចិត្តគេនៅតែមានះរឹងរូសមិនព្រមទៅទោះបីជាព្រីនព្យាយាមនិយាយពន្យល់យ៉ាងណាក៏គេនៅតែក្រវីក្បាលប្រកែកដដែល។
«បើចៅហ្វាយតូចធ្វើបែបនេះចៅហ្វាយច្បាស់ជាខឹងនឹងចៅហ្វាយតូចហើយព្រះមិនស្តាប់បង្គាប់ធ្វើអោយគាត់បារម្ភចៅហ្វាយតូចមិនដឹងទេឬថាចៅហ្វាយគាត់ស្អប់អ្នកដែលរឹងរូសប៉ុណ្ណា?»វាជាការពិតព្រីននិយាយនេះមិនមែនគ្រាន់គម្រាមថេហ្យុងទេជុងហ្គុកគេពិតជាស្អប់អ្នកដែលរឹងរូសមិនស្តាប់បង្គាប់ពិតមែន។ណាមួយដែលគេយករឿងនេះមកនិយាយសង្ឃឹមថាថេហ្យុងគេព្រមឡើងទៅសម្រាកមិនរឹកក្បាលដូចក្មេងបៀបដៃទៀត។
«ប៉ុន្តែខ្ញុំបារម្ភពីគាត់ខ្ញុំ....»សម្តីទាំងប៉ុន្មានដែលរៀបនឹងនិយាយក៏បង្អាក់ទៅវិញស្របនឹងកែវភ្នែករហ័សសម្លឹងមើលទៅរបងទ្វារដែលកំពុងបើកឡើងនឹងបង្ហាញអោយឃើញឡានសេរីទំនើបរបស់ប្តីខ្លួនបើកចូលមកនាំអោយចិត្តរបស់គេរសាយភាពកង្វល់អស់ជំនួសមកដោយការសប្បាយចិត្តវិញម្តង។
«លោកប្តី»ថេហ្យុងពោលហៅជុងហ្គុកទាំងញញឹមសប្បាយចិត្តខុសពីមុននេះដែលពេញទៅដោយក្តីទុក្ខសោក។
«អូនមិនទាន់ចូលគេងទេ?»កាយក្រាសចងចិញ្ចើមខ្ញង់ចោទសួរទៅប្រពន្ធភ្លាមមើលចុះម៉ោងស្មើនេះទៅហើយបែជាមកអង្គុយហាលសន្សើមទៅវិញមិនព្រមចូលសម្រាក។
«អូនបារម្ភពីបងទើបគេងមិនលក់ក៏ចេញមកចាំផ្លូវបង»ថេហ្យុង
«សឺត~ក្មេងចម្កួតអូនបារម្ភបងតែមិនគិតគូដល់សុខភាពរបស់ខ្លួនឯងទេឬ?»ជុងហ្គុកលត់ចង្គង់ចុះបន្ទាបកាយក្បែរប្រាណប្រពន្ធរួចក៏ថើបសរសៃសក់ក្រអូបទន់រលោងរបស់គេមួយខ្សឺត។ស្តាប់សម្តីរបស់រាងតូចហើយធ្វើអោយគេមានចិត្តរំភើបអារម្មណ៍តប់ប្រមល់មកពីក្រុមហ៊ុនរលាយឆ្ងាយអស់ព្រោះបានឃើញមុខនឹងស្នាមញញឹមរបស់ថេហ្យុងរឹតតែសប្បាយចិត្តព្រោះដឹងថារាងតូចបារម្ភពីខ្លួន។តែយ៉ាងណាគេក៏មានចិត្តខឹងនឹងថេហ្យុងតិចៗដែរមនុស្សស្អីទៅម្តេចក៏គិតពីគេគ្រប់ពេលតែចំពោះខ្លួនឯងវិញបែជាមិនគិតគូដល់សោះ។
«គឺអូន..អូន»ថេហ្យុងសន្សឹមអោនមុខចុះធ្វើយ៉ាងមិចបើគេបារម្ភគេមិនអាចគេងស្ងប់នោះទេ។
«ខ្ញុំអោយគាត់ឡើងទៅសម្រាកហើយតែគាត់នៅតែមិនព្រមនៅតែមានះចង់ចាំចៅហ្វាយ»ព្រីន
«ពួកយើងទៅបន្ទប់ទៅ»ចប់សម្តីជុងហ្គុកក៏លើកបីរាងតូចដើរចូលទៅក្នុងភូមិគ្រឹះដើម្បីនាំថេហ្យុងទៅសម្រាកចំណែកព្រីនមុននឹងចេញទៅខាងក្រៅគេក៏បានយករទេះរបស់ថេហ្យុងយកទៅសិនដូចគ្នា។
......
+ក្នុងបន្ទប់
ដូចរាល់ដងនាយបានដាក់អោយថេហ្យុងគេងរួចសឹមទាញយកភួយទន់ៗមកដណ្តប់អោយគេហើយក៏អោនថើបថ្ងាសគេមួយខ្សឺតតាមទម្លាប់។
«ហេតុអីបងមិនលើកទូរស័ព្ទអូន?»ដោយមិនអស់ចិត្តចេះតែឆ្ងល់គេខលទៅម្តេចមិនព្រមលើកទុកអោយគេខ្វល់ចិត្តនឹកបារម្ភមិនឈប់។
«បងបិទsilentទើបមិនដឹងថាអូនខលមក»មិននិយាយតែមាត់នាយក៏បានលើកទូរស័ព្ទមកបង្ហាញដូចគ្នា។នេះមិនមែនជាទម្លាប់របស់គេទេដែលដាក់silentទូរស័ព្ទប៉ុន្តែគេមុននេះគេធ្វើការមិនចង់អោយមានសម្លេងមករំខានទើបដាក់silent។
«.....»ថេហ្យុងងក់ក្បាលតិចៗស្នាមញញឹមស្រាលៗក៏ផុសឡើងរួចសំងំបិទភ្នែកគេងដោយមិនបានសួរនាំអ្វីពីជុងហ្គុកទៀតដែរ។
«បងងូតទឹកសិនចាំបងមកគេងអោបអូន»ថាហើយនាយក៏ដើរចូលទៅក្នុងបន្ទប់ទឹកបាត់ដើម្បីលាងជម្រះសម្អាតកាយមុននឹងចូលគេង។
កន្លះម៉ោងក្រោយជុងហ្គុកចេញពីបន្ទប់ទឹកវិញដោយមានត្រឹមតែកន្សែងរុំបិទបាំងល្វែងខាងក្រោមប៉ុណ្ណោះនាយដាក់ខ្លួនសន្សឹមៗគេងក្បែរថេហ្យុងរួចក៏ទាញកាយតូចមកគេងអោបយ៉ាងមានក្តីសុខ។
«អូនមិនទាន់គេងលក់ទេ?»នាយភ្ញាក់ព្រើតពេលទាញបង្វែថេហ្យុងអោយបែមករកខ្លួនបែជាឃើញនាមជាប្រពន្ធបើកភ្នែកក្រឡូងធំៗនៅឡើយ។នេះមិនគិតគេងទេម៉ោងជិត10យប់ហើយ?
«មិនបានអោបបងអូនគេងមិនលក់ទេ»ថេហ្យុងឆ្មុលក្បាលចូលអោយកាន់តែគៀកនឹងដើមទ្រូងរបស់ជុងហ្គុកដៃតូចៗស្រវាអោបកាយប្តីទាំងញញឹមមានក្តីសុខ។
«ឆាប់គេងទៅយប់ហើយ»
«បាទ...»
ពួកគេទាំងពីរក៏សំងំគេងអោបគ្នារហូតលក់បាត់មាត់ឈឹងទាំងពីរនាក់។
សរសេរដោយ ជីនណា

The to be Continue💕

ប្រពន្ធពិការ(The end)Where stories live. Discover now