ep3:មិនអនុញ្ញាតអោយអូនហៅបងបែបនេះទៀតទេ

4.1K 239 13
                                    

ep3:មិនអនុញ្ញាតអោយអូនហៅបងបែបនេះទៀតទេ
«បងទេដែលគួរនិយាយពាក្យនេះមិនមែនអូនឡើយ»ហេតុអ្វីត្រូវបន្ទោសខ្លួនឯងបើវាមិនមែនជាកំហុសរបស់ខ្លួនគឺនាយទៅវិញទេដែលជាអ្នកខុសនៅសុខៗក៏នាំប្រពន្ធដ៏កំសត់ម្នាក់នេះមកអោយកូនចៅរបស់ខ្លួននិយាយដើមទៅវិញគេពិតជាប្តីដែលមិនចេះដឹងខុសត្រូវពិតមែន។
«អ្ហឹក..សុំទោស..អ្ហឹកៗ..លោកមិនគួរណារៀបការជាមួយនឹងមនុស្សពិការក្រីក្រដូចជាខ្ញុំទេឋានៈរបស់លោកគួរតែបានរៀបការជាមួយនឹងមនុស្សស្រីស្អាតៗមានឋានៈជាអ្នកធំដូចលោក...អ្ហឹកៗ..ខ្ញុំពិតជាសុំទោសពិតមែន»កាន់តែនិយាយគេកាន់តែខ្មាស់ខ្លួនឯងរឹតតែមិនហ៊ានប្រឈមមុខជាមួយនឹងជុងហ្គុកលើសដើម។គេល្អពេកហើយល្អខ្លាំងណាស់ទាំងស្អាតមាននាមត្រកូលជាអ្នកធំម្តេចនឹងអាចសមជាមួយនឹងមនុស្សក្រីក្រជាជនពិការដូចគេនោះសមហើយដែលអ្នកដ៏ទៃគេសម្លឹងមកមើលឃើញថាខ្លួនជាកង្កែបតាមតោងឈោងចាប់ព្រះរាជបុត្រមកក្រសោបក្នុងដៃនោះ។
«ក្មេងចម្កួតអ្នកណាបង្រៀនអូនអោយនិយាយពាក្យឥតបានការទាំងអស់នេះចេញមក?»ស្តាប់ហើយវាធ្វើអោយនាយឈឺពើតនៅក្នុងទ្រូងខាងឆ្វេងខ្លាំងណាស់។រៀបការជាមួយគេរស់នៅជាមួយគ្នាផ្តល់ក្តីសុខអោយគ្នាទៅវិញទៅមកតែប៉ុនហ្នឹងគ្រប់គ្រាន់ពេកហើយតើហេតុអ្វីចាំបាច់គិតថាសមឬមិនសមព្រោះតែសម្តីរបស់អ្នកខាងក្រៅទាំងអស់នោះទៅ?
«លោកក៏ឃើញថាគេរើសអើងខ្ញុំគេគិតថាខ្ញុំមិនសាកសមជាមួយលោកឡើយមនុស្សដែលសាកសមនឹងលោកគួរតែជាស្រីស្អាតៗមានមុខមានមាត់នៅក្នុងសង្គមមិនមែនជា..*អឹម»មិនបណ្តោយថេហ្យុងនិយាយពាក្យអត់បានការទាំងនោះចេញមកបានឡើយ ជុងហ្គុកនាយរហ័សស៊កដៃចូលកញ្ចឹង.កសខ្ចីរបស់ប្រពន្ធរុញមកមុខបន្តិចមុននឹងខ្លួនទម្លាក់បបូមាត់ក្រាសខ្មឹកទៅបំបិទមាត់របស់ថេហ្យុងធ្វើអោយគេស្ងាត់ជ្រាបមួយរំពេច។ពេលខ្លះវារាងអេមដែរ>°°<
«ស្រីទាំងនោះស្អាតតើវាយ៉ាងមិច?គេមានមុខមាត់ក្នុងសង្គមតើមានអ្វីត្រូវខ្វល់ពីពួកនាងទៅ?បើពេលនេះអូនគឺលេខមួយនៅក្នុងបេះដូងរបស់បងបាត់ទៅហើយគ្មានអ្នកណាសាកសមនឹងបងដូចជាអូននោះទេចនថេហ្យុង»បាតដៃក្រាសៗរបស់នាយក្រវាចាប់ប្រអប់ដៃតូចរបស់ថេហ្យុងមកដាក់នៅពីលើប្រអប់ទ្រូងរបស់ខ្លួនដើម្បីបញ្ជាក់អោយក្មេងល្ងីល្ងឺចំពោះមុខខ្លួននេះបានដឹងថាគេមិនត្រូវការអ្នកណាមកនៅក្នុងបេះដូងរបស់គេទេក្រៅពីប្រពន្ធពិការរបស់គេម្នាក់នេះ។
[ហេតុអ្វីក៏លោកល្អយ៉ាងនេះ]ថេហ្យុងសម្រក់ទឹកភ្នែកម៉ាត់ៗសម្លឹងមើលមុខអ្នកជាស្វាមីរបស់ខ្លួន។គេល្អជាមួយខ្លួនខ្លាំងមិនខ្វល់ថាគេពិការឬជាមនុស្សក្រីក្រនេះគេស្រលាញ់ខ្លួនចេញពីចិត្តពិតរបស់គេតើពិតមែនឬ?
«បងដឹងថាអូននៅមិនទាន់ទុកចិត្តបងព្រោះពួកយើងទើបតែបានស្គាល់គ្នាជួបគ្នាលើកដំបូងភ្លាមបងក៏និយាយថាស្រលាញ់អូនវាពិតជាគួរអោយអស់សំណើចតែអូនដឹងទេថាបងបានលង់ស្រលាញ់អូនពិតមែនបើអូនមិនជឿចិត្តបងទេបងអាចពុះទ្រូងខ្វេះបេះដូងមកបង្ហាញអូនបាន»ដឹងច្បាស់ក្នុងចិត្តថាពាក្យដែលខ្លួននិយាយវាមិនធ្វើអោយថេហ្យុងជឿដល់នាយនោះទេប៉ុន្តែអ្វីដែលគេនិយាយរៀបរាប់មុននេះវាសុទ្ធតែពាក្យពិតចេញពីចិត្តរបស់គេទាំងអស់គ្មានបំណងចង់ភូតភរបោកកុហកដល់ថេហ្យុងឡើយ។
«លោក..អ្ហឹកៗ»ថេហ្យុងបានត្រឹមយំចេញមកគេពុំដឹងថាគួរតបទៅជុងហ្គុកបែបណាឡើយគេដឹងត្រឹមតែម្យ៉ាងថាជុងហ្គុកគេពិតជាល្អនឹងបានផ្តល់តម្លៃអោយគេខ្លាំងណាស់ផ្ទុយពីគេវិញដែលតែងតែនិយាយបង្អាប់ខ្លួនឯងជានិច្ច។
«ហេតុអ្វីក៏អូនយំទៀតហើយមើលចុះភ្នែកឡើងក្រហមទៀតហើយ»នាយពិតជាបារម្ភខ្លាំងណាស់ពេលឃើញរង្វង់ភ្នែកដ៏ស្រស់ស្អាតប្រែជាក្រហមជាំហើមស្ពីងព្រោះតែការយំរបស់រាងតូច។
«អ្ហឹកៗ..អ្ហឹក..ឈប់យំហើយ»ម្រាមដៃតូចៗលើកមកវាសទឹកភ្នែកកំពុងតែស្រសក់ហូរនោះអោយស្ងួតពីថ្ពាល់។ជុងហ្គុកឃើញប្រពន្ធរបស់ខ្លួនធ្វើចរឹកដូចក្មេងបែបនេះគេសែនគ្រឺតអើយគ្រឺតចង់តែចាប់ទះកំបះគូទអោយបែកទេ។
«អឹប...»ជុងហ្គុកចាប់លើកបីថេហ្យុងឡើងពីរទេះដើរសម្តៅទៅតុធ្វើការរបស់ខ្លួន។នាយដាក់គូទអង្គុយប៉ុកនៅនឹងកៅអីរួចដាក់ថេហ្យុងអោយអង្គុយលើភ្លៅរបស់ខ្លួន។
«លោកខ្ញុំអាចអង្គុយនៅលើរទេះបានតើអោយខ្ញុំអង្គុយលើភ្លៅបែបនេះច្បាស់ជាពិបាកដល់លោកហើយ»ថេហ្យុងធ្វើមុខស្លឺៗបូញមាត់ស្រួចៗស្រដីទៅកាន់នាមជាស្វាមីរបស់ខ្លួន។តាមពិតទៅគេអាចអង្គុយរង់ចាំនាយនៅលើរទេះបានមិនចាំបាច់អោយគេអង្គុយនៅលើភ្លៅរបស់នាយនោះទេនាំតែអោយពិបាកធ្វើការ។
«មិនអនុញាតិអោយអូនហៅបងបែបនេះទៀតទេ»នាយហាក់អន់ចិត្តជាមួយនឹងថេហ្យុងដែលហៅខ្លួនថា‹លោក›ទាំងដែលគេពេលនេះគឺជាប្តីប្រពន្ធនឹងគ្នាទៅហើយ។
«ចុះអោយហៅបែបណាវិញ?»ទឹកមុខស្លឺៗរបស់គេក៏បង្ហាញមកម្តងទៀតទាមទារចម្លើយពីរាងក្រាស។តើគួរហៅបែបណាទៅបើគេមិនធ្លាប់ដឹងអំពីរឿងប្តីប្រពន្ធពីមុនមកផង។
«ហៅថាលោកប្តី»នាយបន្លឺសម្លេងឡើងទាំងញញឹមខ្ចឹបដាក់រាងតូចតែមិននិយាយលេងនោះទេគេចង់អោយថេហ្យុងហៅគេបែបនោះណាស់ព្រោះស្តាប់ទៅពិរោះ។
«.....»ថេហ្យុងថ្មិចភ្នែកញាប់ៗដាក់ជុងហ្គុកហៅថាលោកប្តីឬ?ដូចជាមិនទម្លាប់មាត់សោះ។
«សាកហៅទៅមើល»
«លោក..លោកប្តី»ជាលើកដំបូងហើយដែលថេហ្យុងនិយាយពាក្យនេះវាដូចជាមិនទម្លាប់មាត់សោះតែមានអីវាពិរោះហើយស្តាប់មើលទៅសមជាជាងខ្លួនហៅនាយថា‹លោក›ដែរ។
«ឆ្លាតពីពេលនេះទៅអូនត្រូវហៅបងបែបនេះយល់ទេ?»
«បាទ!!»
«សឺតស្តាប់បង្គាប់បែបនេះគួរអោយស្រលាញ់ណាស់»នាយឆ្មក់ថើបថ្ពាល់របស់ថេហ្យុងមួយខ្សឺតមុននឹងចាប់ផ្តើមធ្វើការងាររបស់ខ្លួនបង្ហើយនឹងអាងនាំថេហ្យុងទៅទិញសម្លៀកបំពាក់គ្រឿងប្រើប្រាស់មួយចំនួនទៀត។
មួយម៉ោងក្រោយមកនាយក៏បានបញ្ចប់ការងាររួចរាល់អស់ក៏គិតថានឹងបបួលថេហ្យុងទៅដើរផ្សារទិញរបស់ស្រាប់មើលទៅអ្នកដែលអង្គុយលើភ្លៅរបស់ខ្លួនគេងលង់លក់បាត់តាំងពីពេលណាក៏មិនដឹង។
«គេងលក់បាត់ទៅហើយ»នាយលួចញញឹមតិចៗហើយសម្លឹងមើកវង់ភ័ក្រ្តាដែលគេងលក់។គេមិនធ្លាប់ឃើញពីមុនមកនោះទេមនុស្សស្អីទៅសូម្បីតែពេលគេងក៏គួរអោយស្រលាញ់ដែរ។
«ចៅហ្វាយបាទ»ព្រីនមិនដឹងជាមនរឿងអ្វីនោះទេគេបើកទ្វារបន្ទប់ចូលមកស្រែកហៅនាយទាំងត្រហេបត្រហបធ្វើអោយជុងហ្គុកអត់នឹងសម្លក់គេដោយក្រសែភ្នែកកាចមិនបាន។
«លោកប្តី»មើលចុះសម្លេងរបស់កូនចៅនាយបានធ្វើអោយកាយតូចដែលគេងលក់មុននេះភ្ញាក់បាត់ទៅហើយចំជាផ្តេសផ្តាសមែន។
«បើងងុយអូនគេងបន្តចុះ»នាយទាញក្បាលរបស់ថេហ្យុងមកផ្អឹមនឹងទ្រូងលួងលោមអោយគេគេងបន្ត។
«អត់ទេលេងងុយហើយ»ថេហ្យុងក្រវីក្បាលប្រកែកគេលេងងុយទៀតហើយព្រោះគេងយូរល្មមគួរសមហើយ។
«ហើយឯងមានរឿងអីបានជាមកទាំងប្រញាប់បែបនេះ?»សម្តីមាំបានបោះសួរទៅអ្នកជាកូនចៅ។
«អ្នកស្រីខលមកប្រាប់ថាអ្នកនាងធំត្រឡប់មកពីប្រទេសបារាំងវិញហើយបាទ»
«ហើយមកប្រាបើយើងធ្វើអី?មានអ្វីទាក់ទងជាមួយនឹងយើង?»បងស្រីរបស់គេត្រឡប់មកវិញតើមានអ្វីត្រូវពាក់ព័ន្ធជាមួយនាយ។គេមកជារឿងរបស់គេដូចជាអត់មានអ្វីដែលត្រូវយករឿងនឹងមកប្រាប់នាយទេ។
«បាទអត់ពាក់ព័ន្ធទេតែអ្នកស្រីធំមានការរវល់ទើបអោយខ្ញុំមកប្រាប់ចៅហ្វាយអោយទៅទទួលអ្នកនាងធំជំនួស»គេដឹងហើយថាមិនពាក់ព័ន្ធតែទុកមួយលែកសិនចុះអ្វីដែលសំខាន់គេត្រូវមកប្រាប់តាមបញ្ជារបស់អ្នកស្រីចនបើមិនអញ្ចឹងច្បាស់ជាស៊ីប្រនូងរបស់គាត់ហើយ។
«ឯងទៅទទួលគាត់ជំនួសយើងផងគប្បជួនថេហ្យុងមិនស្រួលខ្លួនយើងមិនចង់ទុកគេចោលទេ»នាយវាចាឡើងទាំងកុហកតាមពិតថេហ្យុងអត់ទាន់បាននិយាយថាគេឈឺនោះទេគេអឺអើតែខ្លួនឯងទាំងអស់។
«លោកប្តីអូនមិនបានឈឺទេ»ថេហ្យុងងើយមើលមុខប្តីវាចាឡើងទាំងឆ្ងល់។គេឈឺពីពេលម្តេចគេខ្លួនឯងមិនដឹងអញ្ចឹង?
«ស៊ូចអូនស្ងាត់មាត់ទៅបងកំពុងរកលេស»គេយកដៃចង្អុលសង្កត់លើបបូមាត់ថេហ្យុងថើៗមនុស្សកំពុងតែកុហកគេផងហើយប្រពន្ធនេះក៏បានដូចចិត្តទៀតមិនចេះជួយសហការសោះ។
«ចៅហ្វាយកុំរកលេសអីអត់ប្រយោជន៍ទេបាទអ្នកស្រីថាបើចៅហ្វាយមិនទៅទទួលអ្នកនាងធំទេគាត់នឹងដកគ្រប់យ៉ាងដែលជាកម្មសិទ្ធរបស់ចៅហ្វាយ»ពាក្យថាកម្មសិទ្ធមួយម៉ាត់ច្បាស់ណាស់គឺគ្រប់យ៉ាងដែលជុងហ្គុកកំពុងមានស្រួលមិនស្រួលដកហូតយកទាំងថេហ្យុងទៀតផងបើសិនជាគេមានះមិនព្រមស្តាប់បង្គាប់។
ជុងហ្គុកមិនហ៊ានហើបបូមាត់និយាយស្តីទៀតបានត្រឹមតែអង្គុតសម្លក់កូនចៅរបស់ខ្លួនថ្លែមនុស្សមិនចង់ទៅផងហេតុអ្វីក៏ចូលចិត្តបង្ខំម្លេះពិតជាគួរអោយធុញមែន។
......
+ប្រលានយន្តហោះ
ជុងហ្គុកនឹងថេហ្យុងបានមកដល់ប្រលានយន្តហោះត្រឹមរយៈពេល20នាទី។កាយក្រាសបើកទ្វារឡានដើរសម្តៅទៅរកមនុស្សស្រីស.ខ្ពស់ស្រឡះពាក់អាវយឺតក.ក្អមខោខាប៊ូយរឹបជើងវែងនឹងមានអាវក្រៅធំពាក់ពីលើហើយស្រីម្នាក់នោះគឺជាបងស្រីបង្កើតរបសើនាយនេះឯង។
«អរមកដល់ហើយមែនទេលោកប្អូនជើងល្អឯងដឹងទេថាបងឈរចាំឯងនៅហាលថ្ងៃក្តៅនេះប៉ុន្មានម៉ោងហើយ?»នាងក្រមុំចនយូមិនាមជាបងស្រីបានវោហារស្តីបន្ទោសទៅប្អូនទាំងខឹង។គេមកដល់កូរ៉េតាំងពីម៉ោង10នេះម៉ោងជិត11ហើយបែជាប្អូនរបស់ខ្លួនទើបតែមកទទួលនាំអោយនាងមិនក្តៅចិត្តមិនបានមែន។
[គួរអោយធុញមែន]ជុងហ្គុកឈរច្រត់ចង្កេះសម្លក់បងខ្លួនដោយក្តីមិនពេញចិត្តក្នុងចិត្តពិតជាធុញធ្រាន់ជាមួយបងខ្លួនឯងណាស់។នេះហើយមូលហេតុដែលនាយមិនចង់មកទទួលនាងគ្រាន់តែឃើញមុខភ្លាមផ្តើមស្តីបន្ទោសយកអត់សួរហេតុផលសូម្បីមួយម៉ាត់សោះ។
«បើដឹងថាក្តៅហើយមិនឆាប់ដើរមោនៅឈរតម្លើងសម្លេងដាក់ខ្ញុំដល់ណាទៀត?»

រង់ចាំភាគបន្ត

អានរួចជួយវូតនឹងខមិនផងណា all reader 🙏😘

ប្រពន្ធពិការ(The end)Where stories live. Discover now