ភាគទី7:ខ្ញុំមិនព្រមចាញ់ទេ
«លោកប្តីមិនអីនោះទេស៊ុបនោះបើនាងញ៊ាំហើយក៏ញ៊ាំទៅចុះបងចាំបាញ់រករឿងនាងធ្វើអី?»ឃើញជុងហ្គុកស្តីបន្ទោសដល់នាងខ្លាំងពេកថេហ្យុងក៏លូកមាត់ជួយនិយាយ។ល្ហើយចុះយ៉ាងណាស៊ុបនោះនាងក៏បានញ៊ាំអស់ហើយទោះបីទៅរករឿងស្តីថាអោយនាងក៏មិនអាចធ្វើអោយស៊ុបមួយចាននោះលិចរូបរាងមកម្តងទៀតដែរ។
«តែបងធ្វើវាសម្រាប់អូនណាថេហ៍?»ជុងហ្គុកងាកបែមកស្រដីជាមួយប្រពន្ធដោយបង្ហាញទឹកមុខជូហួញហាក់បីដូចជាក្មេងកំពុងតែងរងក់ឡាប់ប៉ាទានំពីម៉ាក់អញ្ចឹង។
«លោកប្តីបងកុំចឹងអី»ថេហ្យុងអង្អែលផ្ទៃមុខរបស់នាយថ្នមៗលួងលោមអោយនាយរំសាយអារម្មណ៍ខឹងសប្បានៅក្នុងចិត្ត។ស៊ុបមួយចាននោះគេដឹងថានាយតាំងចិត្តធ្វើដោយផ្ទាល់ដៃសម្រាប់គេតែធ្វើយ៉ាងមិចបើមានអ្នកមកញ៊ាំជំនួសហើយទៅខឹងទៅស្តីបន្ទោសរករឿងនាងក៏មិនកើតដែរបណ្តោយរឿងចប់ត្រឹមនឹងទៅ។
«បានៗយល់ដល់អូនបងមិនរករឿងក៏បាន»ជុងហ្គុកនិយាយឡើងដោយរក្សាទឹកមុខងរងក់ដដែល។នេះកុំតែយល់ដល់មុខរបស់ភរិយាមកជួយនិយាយនោះទេមិនចឹងទេនាយនឹងរករឿងក្មួយម្នាក់នេះអោយដល់ទីបញ្ចប់មិនខាន។
«អោយខ្ញុំសុំទោសពិតមែនលោកពូខ្ញុំពិតជាមិនដឹងថាស៊ុបនោះលោកធ្វើសម្រាប់ពូតូចនោះទេ»មិនមែននាងមិនដឹងប៉ុន្តែនាងមានចេតនាចង់ធ្វើហើយក៏មកដើរតួរកំសត់សម្តែងធ្វើជាមនុស្សមិនដឹងខ្យល់អ្វីចង់ទាមទារចំណាំអារម្មណ៍ពីជុងហ្គុក។
«មិនអីទេលើកនេះពូមិនរករឿងឯងទេតែថ្ងៃក្រោយមុននឹងធ្វើអ្វីមួយត្រូវចេះសួរគេជាមុនផង»ជុងហ្គុកវាចារដោយទឹកមុខមាំទៅកាន់អ្នកជាក្មួយ។គេមិនបានខឹងស្អប់អ្វីប៉ុន្មាននោះទេប៉ុន្តែគេមិនចូលចិត្តមនុស្សដែលគ្មានសណ្តាប់ធ្លាប់ធ្វើអ្វីមិនចេះសួរគេជាមុនទាល់តែបង្កកំហុសរួចអាងមកសុំទោសវាមិនខុសពីក្មួយរបស់គេនៅពេលនេះទេ។
«អគុណពូតូចដែលបានជួយនិយាយកុំអោយពូធំខឹងខ្ញុំ»នាងលើកដៃសំពះអគុណធ្វើជាដឹងគុណដល់ថេហ្យុងតែតាមពិតនៅក្នុងចិត្តរបស់នាងកំពុងកើតមានការខឹងស្អប់ដល់រាងតូចគិតថាថេហ្យុងនេះមិនបានជួយខ្លួនចេញពីចិត្តគ្រាន់តែយកមុខយកមាត់ដើម្បីធ្វើជុងហ្គុកគិតទៅលើថេហ្យុងជាមនុស្សល្អហើយមើលថានាងជាមនុស្សអាក្រក់។
«បាទមិនអីទេយ៉ាងណានាងក៏ជាក្មួយថ្លៃរបស់ខ្ញុំដែរ»ថេហ្យុងញញឹមស្រាលៗយ៉ាងណាក៏ហាណាក៏ជាក្មួយថ្លៃរបស់គេដែរបើអោយគេនៅអង្គុយស្ងៀមស្តាប់ប្តីខ្លួនស្តីបន្ទោសអោយនាងមើលទៅមិនសូវសម។
«ថេហ្យុងថ្ងៃនេះបងនាំអូនទៅលេងអ្នកម៉ាក់លោកប៉ាអូនជួយគិតបន្តិចទៅថាពួកយើងគួរទិញរបស់អ្វីទៅផ្ញើរពួកគាត់»ជុងហ្គុកងាកបែរមកសួរទៅថេហ្យុងវិញ។ ថ្ងៃនេះនាយសម្រាកពីការងារមួយថ្ងៃគិតថានឹងនាំថេហ្យុងទៅលេងប៉ាម៉ាក់របស់ក៏ចង់ទិញរបស់បន្តិចបន្តួចយកទៅផ្ញើរគាត់តែមិនដឹងថាគួរទិញអ្វីនោះទេទើបបានជាមកសុំជំនួយពីព្រពន្ធអោយជួយគិត។
«អូនគិតថាពួកយើងទិញផ្លែឈើនឹងនំផ្អែមយកទៅផ្ញើរពួកគាត់តើល្អដែលទេ?»ថេហ្យុង
«ល្អតើអញ្ចឹងពួកយើងឆាប់ទៅៗ»ចប់ប្រយោគជុងហ្គុកក៏បានដើរទៅយករទះរុញរបស់ថេហ្យុងយកទៅដាក់នៅគូទឡានក្រោយមកទើបមកបីថេហ្យុងទៅដាក់ក្នុងឡានហើយក៏បើកចេញដំណើរទៅបាត់។
«........»ហាណានាងបានត្រឹមតែឈរក្តាប់ដៃយ៉ាងណែនបង្កប់ទៅដោយការគុំកួនជាមួយនឹងថេហ្យុង។ ក្តីស្រលាញ់ដែលនាងមានចំពោះជុងហ្គុកវាលើសពីពាក្យថាពូនឹងក្មួយដែលធ្វើអោយនាងមានអារម្មណ៍ថាឈឺចាប់គ្រប់ពេលបានឃើញរាងក្រាសផ្អែមល្ហែមជាមួយនឹងថេហ្យុងហើយកាន់តែឈឺខ្លាំងទ្វេដងបន្ទាប់ពីដឹងថាពូរបស់គេមិនបានចាប់អារម្មណ៍នឹងខ្លួននាងសង្កេតឃើញថាក្នុងកែងភ្នែកនឹងបេះដូងរបស់ពូម្នាក់នេះមានតែមនុស្សម្នាក់ឈ្មោះថាថេហ្យុងនោះតែម្នាក់គតគ្មានចំណែកសល់សម្រាប់នាងឡើយ។
«ហេតុអ្វីទៅ?ហេតុអ្វីបានជាប្រពន្ធរបស់ពូមិនមែនជាខ្ញុំ...អ្ហឹកៗ..ហេតុអ្វី .អ្ហាយៗ..»ទឹកសំណើមថ្លាឆ្វង់ដែលប្រឹងទប់វាក៏ស្រក់ចុះមកលាយឡំនឹងសម្លេងស្រែកខ្លាំងៗលាន់សន្ធឹងខ្ទរពេញវិមាននាងឈឺចាប់ខ្លាំងណាស់ដែលក្តីស្រម៉ៃថានឹងបានក្លាយជាប្រពន្ធរបស់ជុងហ្គុកវាត្រូវបានរលាយត្រឹមតែមួយវិនាទីទាំងដែលខំចិញ្ចឹមចិត្តស្រមើលស្រម៉ៃនេះអស់មកជាយូរទៅហើយហេតុអ្វីក៏ទេវតាមិនអាចបំពេញបំណងរបស់នាង?
«ខ្ញុំមិនព្រមចាញ់ឡើយខ្ញុំត្រូវតែដណ្តើមលោកពូចេញពីគេខ្ញុំមិនព្រមឈឺចាប់តែម្នាក់ឯងនោះទេ»ហាណា
.......
ផ្ទ្ទះត្រកូលគីម
ងឺត....
«តើអ្នកណាមកឈប់ឡាននៅខាងមុខផ្ទះរបស់យើងលោកបង?»សន្ធឹកហ្រ្វាំងឡានបានលាន់បន្លឺឡើងធ្វើអោយអ្នកស្រីអីមហាន់រហ័សងាកទៅសួរស្វាមីយ៉ាងលឿន។
«ចាំបងចេញទៅមើល»លោកគីមវាចារចប់ក៏បានចេញទៅមើលនៅខាងក្រៅដើម្បីមើលថាតើនរណាដែលមកឈប់ឡាននៅខាងមុខផ្ទះរបស់គាត់។
«លោកប៉ា..!!»ថេហ្យុងញញឹមក្បួចក្រោយបានឃើញប៉ារបស់ខ្លួនដើរចេញមក។និយាយត្រង់អារម្មណ៍របស់គេពិតជានឹកដល់លោកប៉ាអ្នកម៉ាក់របស់គេខ្លាំងណាស់គ្រាន់តែមិនហ៊ានសុំជុងហ្គុកអោយជូនមកលេងប៉ុណ្ណោះតែថ្ងៃនេះនាមជាស្វាមីក៏ឆ្លៀតយកពេលទំនេរពីការងារនាំមកលេងបានដូចចិត្តហើយពិតជាត្រេងអរខ្លាំងណាស់។
«កូនថេហ៍ »គាត់រត់តិចៗទៅអោបក្រសោបកូនពេញទៅដោយក្តីនឹករលឹកជាខ្លាំង។លោកគីមវិញក៏មិនខុសពីកូនប្រុសម្នាក់នេះដែរគាត់នឹកណាស់ចង់ទៅលេងកូនណាស់ប៉ុន្តែគ្មានពេលវេលាណាមួយក៏មិនអាចចោលផ្ទះសំបែកព្រោះគ្មានអ្នកណានៅចាំមើលថែអោយហើយក៏មានកូនចិត្តមួយនឹកគិតថាខ្លួនក្រីក្រមិនសាកសមនឹងទៅទីកន្លែងខ្ពង់ខ្ពស់ដូចជាវិមានរបស់ជុងហ្គុកនោះទេ។
«ខ្ញុំនឹកប៉ាណាស់ដឹងទេ...!!»ថេហ្យុងរលីងរលោងទឹកភ្នែកខ្សឹមខ្សួលដាក់លោកប៉ាខ្លួនមើលចុះក្មេងនេះពិតជាភ្នែកទន់មែនគ្រាន់តែរឿងតូចតាចប៉ុណ្ណឹងសោះក៏គេអាចយំចេញមកបានដែរ។
«បា៉ក៏នឹកឯងដែរខ្លាឃ្មុំតូចរបស់ប៉ា»លោកគីមអង្អែលក្បាលកូនប្រុសតិចៗទឹកមុខក៏ញញឹមរីកដូចគ្រាប់ជីខុសពីមុននេះដែលស្រពាប់ស្រពោនរកនិយាយថាមិនត្រូវ។
«មោះឆាប់ចូលមកក្នុងសិនមកកូន»លោកគីមស្តីទៅជុងហ្គុកដែលឈរកាន់ដៃរទេះនឹងមានរបស់ជាបញ្ញើតិចតួចនោះអោយគេចូលមកខាងក្នុងសិន។
«បាទលោកប៉ា»ជុងហ្គុកងក់ក្បាលរុញនាំយកកាយស្តើងចូលទៅដល់ក្នុងផ្ទះដើម្បីអោយគេបានជួបជុំជជែកលេងជាមួយនឹងលោកប៉ាអ្នកម៉ាក់របស់គេ។
«កូនថេហ៍..នេះកូនពិតមែន»អ្នកស្រីអីមហាន់ស្ទុះទម្លាក់ផ្ទាំងក្រណាត់ប៉ាក់រូបចោលភ្លាមសឹមចូលមកអោបកូនប្រុសបណ្តូលចិត្តទាំងក្តីរំភើបជាខ្លាំង។ចិត្តកំពុងតែនឹករលឹកដល់កូនផងស្រាប់តែគេមកលេងដល់ផ្ទះធ្វើអោយគា់តថាវាជាយល់សប្តិទៅហើយមុននេះ។
«អ្នកម៉ាក់..អ្ហឹក..នឹកអ្នកម៉ាក់ណាស់»ដៃតូចសន្សឹមអោបតបម្តាយវិញទាំងមានក្តីសុខ។គេខានទទួលបានភាពកក់ក្តៅពីរង្វង់ដៃស្រ្តីចំណាស់ម្នាក់នេះជាយូរគួរសមណាស់ហើយពេលនេះបានគាត់អោបពិតជាមិនចង់អោយគាត់ពន្លែងសោះ។
«ហេតុអ្វីមកមិនប្រាប់ម៉ាក់មុនអញ្ចឹង?នេះម៉ាក់មិនបានធ្វើអ្វីទទួលពួកកូននោះទេ»លោកគីម។
«គឺអញ្ចេះទេលោកប៉ាខ្ញុំគិតថានឹងខលប្រាប់មុនដែរប៉ុន្តែថេហ៍ប្រាប់ថាចង់Supriseទើបពួកខ្ញុំមកមិនអោយដំណឹងមុន»ជុងហ្គុក
«អ្ហឹម~ហើយនេះពួកកូនបាយទឹករួចហើយឬនៅ?អ្នកស្រីអីមហាន់
«ពួកខ្ញុំញ៊ាំរួចហើយ»ជុងហ្គុក។
«អ្នកណាញ៊ាំរួច?បងនិយាយតែផ្តាសហើយអូននៅមិនទាន់បានញ៊ាំនោះទេ»ថេហ្យុងងាកមកសម្លក់ជុងហ្គុកថ្លែដោយការមិនពេញចិត្ត។
«ក្រែងមុននេះអូនទើបតែញ៊ាំបាយភ្លៅមាត់នៅហាងមាត់ផ្លូវចូលនេះទេតើ?»ជុងហ្គុកលាន់មាត់សួរទាំងទឹកមុខឆ្ងល់ពេលចេញមកនឹកឃើញថាប្រពន្ធមិនទាន់បានញ៊ាំអីទើបគេឆ្លៀតចូលហាងបាយមួយកន្លែងអោយថេហ្យុងបានញ៊ាំបាយពេលញ៊ាំរួចទើបចេញដំណើរមក។
«អូនមិនទាន់បានញ៊ាំទេបាយនោះគឺបងជាអ្នកញ៊ាំ»ថេហ្យុងនៅតែប្រកាន់ភ្ជាប់ចម្លើយដដែល។
«ក្មេងនេះចំមែនហើយ»រង់ចាំភាគបន្ត
អានរួចជួយវូតនឹងខមិនផងណា all reader 🙏😘
YOU ARE READING
ប្រពន្ធពិការ(The end)
Storie brevi«អូនអគុណដែលស្រលាញ់អូនមើលថែរអូនទោះបីជាអូនស្ថិតក្រោមស្ថានភាពពិការក៏ដោយ» ប្រភេទ:មនោសញ្ចេតនា,ផ្អែមល្ហែម,ប្រកួតប្រជែង