ភាគទី13:អូនដាច់ចិត្តទៅចោលបងដែលមែនទេ?
«បើដឹងថាមិនចេះហែងទឹកហើយលេងត្រឹមទឹករាក់ទៅវាមិនលង់ងាប់ទេ»មួយប្រយោគនេះធ្វើអោយអ្នកដែលបានស្តាប់លឺហើយចុកឆ្អល់ពេញទ្រូងស្តាប់សម្តីពូរបស់គេចុះពិតជាអាក្រក់ស្តាប់សម្បើមណាស់។
«អ្នកណាបង្រៀនបងអោយនិយាយស្តីអាក្រក់ស្តាប់បែបនេះដាក់ក្មួយហ្ហា៎?»ថេហ្យុងអត់ទ្រាំនឹងស្តាប់ពាក្យអាក្រក់របស់ប្តីមិនបានក៏ស្តីបន្ទោសថាអោយនាយភ្លាមក្មួយជាស្រីតែកុំមើលសម្តីដែលគេប្រើជាមួយគេចុះនេះមិនដឹងថាក្មួយអន់ចិត្តប៉ុណ្ណាទេ។
«មិនអីទេពូតូចកុំថាអោយលោកពូអញ្ចឹងអី»បានថេហ្យុងកាន់ជើងភ្លាមនាងក៏សម្តែងធ្វើជាតួឯងភ្លែតអត់នឹងសរសើរមិនបានមែនពូកែសម្តែងណាស់។
«អូនកាន់ជើងនាងរហូតគួរអោយខឹងណាស់»ជុងហ្គុកក្រពាត់ដៃអោបចូលគ្នាបញ្ចេញទឹកមុខងក់ងរមួយរំពេចមិនអោយខឹងបានយ៉ាងមិចបើថេហ្យុងកាន់ជើងហាណាយ៉ាងនេះគ្រាន់តែគេស្តីបន្ទោសនិយាយអាក្រក់បន្តិចក៏ស្តីអោយដែរ។
«អូនស្តីបន្ទោសអោយបងព្រោះបងខុស»បើមិនខុសគេមិនស្តីថាអោយនោះទេមកពីខុសហើយថែមទាំងខុសខ្លាំងទៀតផង។
«ឈប់និយាយជាមួយអូនហើយ»ជុងហ្គុកពេបមាត់ងាកមុខចេញអន់ចិត្តណាស់លោកអើយប្រពន្ធកាន់ជើងក្មួយជាងប្តីខ្លួនឯងចឹងអី។
«អ្ហាស៎!!នេះខឹងទៀតហើយមែនទេ?»ថេហ្យុងជ្រួញចិញ្ជើមខ្ញង់ចូលគ្នាសម្លឹងមើលមុខប្តីភ្លឹសៗងាកខឹងៗគ្រាន់តែនិយាយប៉ុនហ្នឹងសោះអត់និយាយរកដែរសមឬអត់នឹង?
«ឆឹស~»ខ្ពើមតបជុងហ្គុកអង្គុយធ្វើមុខស្អុយមិនខ្ចីហាស្តីតបជាមួយប្រពន្ធវិញថេហ្យុងវិញបើដឹងថាប្តីមិននិយាយរកគេក៏មិនបានបន្លឺសម្លេងសួរនាំអ្វីទៅកាន់ជុងហ្គុកទៀតដែរហត់ណាស់ខ្ជិលលួងដូចគ្នា។
«ពូតូចទៅលេងទឹកជាមួយគ្នាទៅល្អទេ?»ហាណាអង្គុយសុខៗនាងក៏ស្រាប់តែនឹកឃើញគំនិតអាក្រក់មួយឡើងមកនាងផ្តើមបបួលថេហ្យុងទៅលេងទឹកជាមួយខុសពីមុននេះដែលបបួលជុងហ្គុក។
«ពូទៅលេងមិចនឹងកើតទៅបើពូដើរមិនកើតផង ហាណាទៅលេងតែម្នាក់ឯងចុះ»មិនមែនគេមិនចង់លេងទឹកសមុទ្រនោះទេប៉ុន្តែគេដើរមិនកើតតើអោយទៅលេងដោយរបៀបណាមានតែបដិសេធហើយទើបជាជម្រើសល្អបំផុត។
«លេងម្នាក់ឯងមិនសប្បាយទេពូតូចកំដរហាណាបន្តិចទៅ»ហាណានៅតែព្យាយាមទតូចអង្វរសុំអោយថេហ្យុងកំដរនាងលេងទឹកទោះជាយ៉ាងណានាងត្រូវតែនាំថេហ្យុងចុះទឹកសមុទ្រអោយបាន។
«......»ថេហ្យុងមិនតបតែជំនួសដោយការងាកទៅសម្លឹងមុខប្តីបន្តិចទឹកមុខដែលទាមទារចម្លើយពីនាយក៏បង្ហាញឡើងមក។ ជុងហ្គុកឃើញទឹកមុខថេហ្យុងហើយគេក៏បានស្រដីឡើង÷
«បើអូនចង់ទៅក៏ទៅចុះបងអត់ហាមទេ»ចង់ហាមដែរតែសួរថាហាមហើយថេហ្យុងស្តាប់នឹងធ្វើតាមនាយទេ
បើគង់តែហាមមិនស្តាប់ដដែលក៏បណ្តោយទៅ។
«អូខេអញ្ចឹងអូនទៅកំដរក្មួយហើយ»បញ្ចប់សម្តីភ្លាមថេហ្យុងក៏បានងាកមកញញឹមដាក់ហាណាស្រាលៗ។
«ចាំខ្ញុំជួយ»នាងបានជួយគ្រាថេហ្យុងដាក់នឹងរទេះបន្ទាប់មកក៏បាននាំកាយតូចថេហ្យុងចូលមកដល់ទឹកមុទ្រជាប់មាត់ឆ្នេរខ្សាច់ដែលមានរលកបោកផ្ទប់មកតិចៗប៉ុន្តែនាងមិនបានយកថេហ្យុងទៅលេងត្រឹមទឹករាក់ៗនោះទេនាងរុញរទេះរបស់ថេហ្យុងមកដល់ទឹករាងជ្រៅគួរសមដែរ។ចំណែកថេហ្យុងក៏ចាប់ផ្តើមនឹកឆ្ងល់ក្នុងចិត្តភ្លាមឆ្ងល់ថាហេតុអ្វីក៏នាងនាំខ្លួនមកដល់ទឹកជ្រៅក្រែងនាងនិយាយថាមិនចេះហែងទឹកអ្ហេ៎?
«ពូតូចទឹកសមុទ្រត្រជាក់ខ្លាំងណាស់..ហិ..ហិ»នាងសើចសប្បាយជាមួយនឹងការបាចទឹកជាដំណក់ៗតូចជះមកលើថេហ្យុងកាយវិការនឹងទង្វើល្អរបស់នាងទាំងប៉ុន្មានដែលកំពុងធ្វើដាក់ថេហ្យុងសុទ្ធតែជាឆុតឆាកសម្តែងដើម្បីបោកប្រាសក្រសែភ្នែកជុងហ្គុកអោយមើលឃើញថានាងយកចិត្តទុកដាក់ជាមួយថេហ្យុងដើម្បីអោយគេទុកចិត្តនាងលែងគិតអាក្រក់មកលើនាង។
....គ្រឿងៗ....
សម្លេងទូរស័ព្ទក៏បានបន្លឺឡើងកាត់ផ្តាច់ក្រសែភ្នែកជុងហ្គុកអោយងាកបែចេញពីថេហ្យុងជំនួសដោយមកសម្លឹងមើលទូរស័ព្ទរបស់ខ្លួនវិញ។ នាយលើកទូរស័ព្ទឡើងមកកាន់នឹងដៃងាកសម្លឹងមើលថេហ្យុងម្តងទៀតអោយប្រាកដចិត្តថាគេមិនអីទើបសម្រេចចិត្តក្រោកដើរចេញទៅនិយាយទូរស័ព្ទនៅកន្លែងស្ងាត់។
«ហាឡូ!!ព្រីមមានការអីមែនទេ?»នាយចុចទទួលដោយមិនភ្លេចបន្លឺសម្លេងសួរទៅអ្នកនៅចុងខ្សែម្ខាងទៀត។
[ចៅហ្វាយអ្នកនាងធំនឹងលោកម្ចាស់ជាមួយអ្នកស្រីធំថ្ងៃនេះពួកគាត់ឡើងត្រឡប់ទៅបារាំងវិញហើយមិនបានទៅសមុទ្រនោះទេ]ព្រីនបានយកដំណឹងដែលប៉ាម៉ាក់នឹងបងស្រីរបស់គេឡើងទៅប្រទេសបារាំងប្រាប់អោយនាយបានដឹងដើម្បីកុំអោយគេចាំមើលផ្លូវពួកគាត់។
«មិចក៏សុខៗឡើងទៅបារាំងទាំងប្រញាប់អញ្ចឹង? នៅទីនោះមានរឿងអ្វីកើតឡើងមែនទេ?»ជុងហ្គុកនិយាយតិចៗល្មមម៉ាអាចអោយព្រីនស្តាប់បាននេះគេខំតែសប្បាយចិត្តគិតថាបានជួបជុំគ្នាម្តងហើយពួកគាត់បែជាឡើងទៅបារាំងទាំងប្រញាប់ដោយមិនរង់ចាំអោយគេទៅជូនដំណើរសោះ។
[ខ្ញុំមិនបានសួរគាត់បញ្ជាក់នោះទេប៉ុន្តែខ្ញុំបានជូនដំណើរពួកគាត់ឡើងយន្តហោះហើយ]
«អ្ហឹមប៉ុណ្ណឹងបានហើយអញ្ចឹងស្អែកនេះពេលល្ងាចយើងត្រឡប់ទៅវិញ»
[បាទចៅហ្វាយ]
ទូត....
ក្រោយបញ្ចប់ការសន្ទនាជាមួយកូនចៅហើយជុងហ្គុកក៏រហ័សដើរត្រឡប់មកកន្លែងដើមវិញ
តែពេលដើរមកដល់គេក៏ស្រាប់តែបានឃើញថេហ្យុងនឹងហាណាកំពុងតែលើកដៃខ្វៃៗនៅក្នុងទឹកសមុទ្របាត់ទៅហើយ។
«ជួយ...ជួយផងលោកពូ..ជួយខ្ញុំផង»ហាណានាងប្រឹងស្រែកហៅជុងហ្គុកអោយជួយបន្ទាប់ពីបានឃើញគេកំពុងឈរស្រឡាំងកាំងមើលទៅថេហ្យុងចំណែកដៃរបស់នាងវិញក៏ប្រឹងចាប់ក្បាលរបស់ថេហ្យុងជ្រមុជចូលក្នុងទឹកមិនអោយថេហ្យុងបានហើបមាត់ដង្ហើយរកជំនួយបាននោះទេ។
«ថេហ្យុង....»ជុងហ្គុកក្រវែងទូរស័ព្ទចោលរត់សម្តៅទៅរកថេហ្យុងលឿនដូចព្យុះ។ គេស្រវារត់ចូលទៅក្នុងទឹកមុននឹងមុជចូលទៅដើម្បីជួយស្រង់ថេហ្យុងចេញពីទឹកសមុទ្រនោះ។
«ថេហ្យុង...ថេហ៍....»ទម្រាំតែជុងហ្គុកហែលទៅដល់កន្លែងថេហ្យុងខ្លួនប្រានតូចស្តើងនោះក៏បានលិចលង់ចូលទៅក្នុងទឹកសមុទ្រយ៉ាងធំល្វឹងល្វើយនោះបាត់ទៅហើយជាហេតុនាំអោយជុងហ្គុកស្រែកដង្ហើយហៅឈ្មោះប្រពន្ធក្តែងៗដូចមនុស្សឆ្កួតមុននឹងសម្រេចចិត្តលឹបចូលទៅក្នុងទឹកម្តងទៀតដើម្បីស្វែងរកថេហ្យុង។
ចំណែកហាណានាងក៏មិនបាននៅក្នុងនោះទៀតដែរបន្ទាប់ពីបានធ្វើបាបថេហ្យុងសមដូចបំណងរបស់នាងហើយនាងក៏ប្រញាប់ហែងឡើងមកមាត់ឆ្នេរវិញទាំងមានស្នាមញញឹមលាក់គំនួចពេញទៅដោយភាពពិសពុល។
«ម្តងនេះឯងច្បាស់ជាងាប់ក្លាយជាខ្មោចយាមសមុទ្រនេះមិនខានថេហ្យុង»នាងនិយាយដោយញញឹមតិចៗពិតជាសមចិត្តរបស់នាងណាស់ម្តងនេះថេហ្យុងច្បាស់ជាបានស្លាប់ដូចបំណងរបស់នាងបើទោះបីជាជុងហ្គុកប្រឹងរកយ៉ាងណាក៏ប្រហែលជាមិនអាចជួយទាន់ដែរ។
ងាកមកមើលជុងហ្គុកដែលកំពុងស្ថិតនៅក្នុងទឹកនៅឡើយគេបានព្យាយាមលឹបចូលក្នុងទឹកជាច្រើនលើកច្រើនសារប៉ុន្តែនៅតែមិនអាចរកឃើញវត្តមានរបស់ប្រពន្ធខ្លួនតើរាងកាយរបស់គេលិចអណ្តែតទៅដល់ទីណាទៅទើបបានជាគេរកមិនឃើញ?
«ថេហ្យុង..អ្ហឹកៗ....»នាយដង្ហើយហៅរកថេហ្យុង ទឹកភ្នែកជាកូនប្រុសក៏បានស្រុះចុះមកដោយការអស់សង្ឃឹមជាខ្លាំងប៉ុន្តែគេមិនឈប់ត្រឹមនេះទេគេនៅតែបន្តព្យាយាមលឹបចូលទៅក្នុងម្តងទៀតដើម្បីរកថេហ្យុង។
ជុងហ្គុកលឹបកាន់តែចូលជ្រៅទៅៗគេហែលសន្សឹមៗងាកឆ្វេងងាកស្តាំដើម្បីនឹងស្វែងរករាងកាយរបស់ថេហ្យុង។ ភ្លាមនោះគេក៏បានប្រទះជាមួយស្រមោលស្ទុងៗដែលចាំងចេញពីពន្លឺព្រះអាទិត្យនឹងរាបលិច គេក៏បានហែលចូលទៅជិតស្រមោលនោះទើបមើលដឹងថាជាថេហ្យុងមិនចាំយូគេក៏រហ័សស្ទុះហែលចូលទៅត្រកងកាយតូចចាប់អូសហែលឡើងទៅខាងលើដើម្បីអោយបានទៅដល់ផ្ទៃទឹកខាងលើ។
«ថេហ្យុង....ថេហ៍អូនលឺបងហៅទេ»នាយបាននាំថេហ្យុងមកដល់មាត់ឆ្នេរគេដាក់អោយរាងតូចដេកផ្ទាល់ជាមួយនឹងឆ្នេរខ្សាច់មុននឹងទះមុខរាងតូចតិចៗដាស់ផងនិយាយជាមួយផងប៉ុន្តែថេហ្យុងនៅតែដេកស្តូកស្តឹងមិនកម្រើកដដែល។
ដោយមិនដឹងថាគួរធ្វើបែបណាជុងហ្គុកក៏បានប្រើវិធីបញ្ជូលខ្យល់តាមមាត់នឹងសង្កត់លើទ្រូងថេហ្យុងតិចៗដើម្បីអោយគេបានដឹងខ្លួនវិញ។
«ថេហ៍..អូនកុំកើតអីអោយសោះណា...អូនត្រូវតែដឹងខ្លួន»ជុងហ្គុកក្រោយពីបញ្ជូលខ្យល់តាមមាត់រួចក៏រហ័សសង្កត់ទ្រូងប្រពន្ធនឹងដង្ហើយហៅគេជារឿយៗ ក្នុងទ្រូងរបស់គេវិញទឹងណែនស្ទើតែប្រេះបែកទៅហើយបន្ទាប់ពីបានឃើញថេហ្យុងគេគេងស្ងៀមថ្មឹងមិនកម្រើកបែបនេះ។
ជុងហ្គុកនៅតែបន្តធ្វើបែបនេះជារឿយៗប៉ុន្តែនៅតែគ្មានប្រត្តិកម្មអ្វីសោះសម្រាប់ថេហ្យុង។ក្តីសង្ឃឹមរបស់នាយនៅពេលនេះមិនសល់ដល់10%ផងប៉ុន្តែគេមិនអាចបញ្ឈប់ត្រឹមនឹងនោះទេគេនឹងប្រឹងព្យាយាមជួយសង្រ្គោះថេហ្យុងអោយបាន។
«លោកពូឈប់ទៅវាគ្មានប្រយោជន៍នោះទេ»ហាណានាងឃើញពីទង្វើរបស់ជុងហ្គុកហើយសែនទើសទាល់ជាខ្លាំងបើដឹងថាគេគ្មានសង្ឃឹមនឹងរស់ទៅហើយតើប្រឹងជួយបានប្រយោជន៍អីទៅ?
«បិទមាត់របស់ឯងទៅ»គេងាកមកសម្លុតដាក់ហាណាមួយទំហឹងគេមិនអាចឈប់នោះឡើយដរាបណាគេនៅមានក្តីសង្ឃឹមទោះវាតិចតួចក៏ដោយ។
«ប៉ុន្តែពូតូចស្លាប់ហើយពូធ្វើបែបនេះក៏គាត់មិនរស់ឡើងវិញដែរ»
«ទេថេហ្យុងគេមិនស្លាប់ទេឯងកុហក...ប្រពន្ធរបស់យើងនៅរស់គេគ្មានថ្ងៃស្លាប់ទៅចោលយើងទេ»សម្តីរបស់ហាណាប្រៀបដូចជាកាំបិទដែលពុះហែកជ្រៀកយកបេះដូងរបស់គេចេញមកក្រៅញាំញីអោយគេឈឺស្ទើស្លាប់។ គេដាក់ខ្លួនអង្គុយក្បែរថេហ្យុងនឹងបានក្រសោបរាងតូចដែលមានសភាពស្លេកស្លាំងនោះមកអោបជាប់នឹងដើមទ្រូងដំណក់ទឹកភ្នែកថ្លាៗរបស់គេបានស្រក់ចុះជាដំណក់ៗតក់ទៅលើផ្ទៃមុខតូចរបស់ថេហ្យុង។
«អូនដាច់ចិត្តទៅចោលបងហើយមែនទេថេហ្យុង?អូនខឹងនឹងបងមែនទេទើបបានជាអូនធ្វើបែបនេះដាក់បង..អ្ហឹកៗ...អូនក្រោកឡើងមកថេហ៍..ឆាប់បើកភ្នែកមកនិយាយជាមួយបងវិញមកអូនមិនអាចទៅណាបានទាំងអស់បងមិនអនុញាតិអោយអូនចេញពីបងទៅទេ..អ្ហឹកៗ..ថេហ៍..អ្ហឹកៗ..បើកភ្នែកមកប្រពន្ធសម្លាញ់..»គេឈឺចាប់ណាស់ដឹងទេ?ពេលដែលឃើញថេហ្យុងទៅជាបែបនេះមនុស្សដែលខ្លួនស្រលាញ់ពេញបេះដូងបែបជានៅសុខៗក៏ចាកចេញទៅបាត់ត្រឹមមួយពព្រិចភ្នែកសោះតើអោយគេធ្វើចិត្តដោយរបៀបណាបានទៅ?តើថ្ងៃទៅមុខទៀតអោយគេរស់នៅបែបណាបើមនុស្សដែលគេប្រាថ្នាចង់រស់នៅក្បែរអស់មួយជីវិតស្រាប់តែទៅចោលគេដោយមិនប្រាប់អោយគេបានត្រៀមទុកមុន។
«ទេវតាអើយកុំយកគេចេញពីជិវិតរបស់ខ្ញុំអី..អ្ហឹកៗ..ខ្ញុំសុំអង្វរប្រគល់គេមកអោយខ្ញុំវិញមក»
«ខិះ..អ្ហឹក..ខិះៗ»សរសេរដោយ ជីនណា
The to be Continue💕
YOU ARE READING
ប្រពន្ធពិការ(The end)
Short Story«អូនអគុណដែលស្រលាញ់អូនមើលថែរអូនទោះបីជាអូនស្ថិតក្រោមស្ថានភាពពិការក៏ដោយ» ប្រភេទ:មនោសញ្ចេតនា,ផ្អែមល្ហែម,ប្រកួតប្រជែង